ព័ត៍មានទាន់​ហេតុការណ៏
Search

គូស្នេហ៍តារាសម្តែងថៃ ៦គូដែល sweet ខ្លាំងបំផុតក្នុងឆ្នាំ២០១៩

តារាថៃល្បីៗជាច្រើនបានក្លាយទៅជាដៃគូស្នេហា ធ្វើឲ្យមានការគាំទ្រជាច្រើនពីអ្នកគាំទ្រ​ទូទាំង​ប្រទេស។ ខាងក្រោមនេះតារាសម្តែងនិងតារាចម្រៀងល្បីៗដែលក្លាយជាដៃគូស្នេហាដែលល្បីព្រមទាំង Sweet ក្នុងឆ្នាំ២០១៩នេះ៖

១. Nadech Kugimiya និងYaya Urassaya
តារាសម្តែងថៃលោក Nadech បានបង្ហោះក្លីបវីដេអូចូលទៅក្នុងInstagramរបស់ខ្លួនខណៈកំពុងតែជិះTuk Tuk ជាមួយYaya ធ្វើឲ្យហ្វេនៗរំជើបរំជួលនៅការស្វីតរបស់ពួកគេ។


២. Mark Prin និងKimmy Kimberley 
តារាថៃលោក Markនិង Kimberley បានទិញផ្ទះនិងដីផ្ទាល់ខ្លួននៅឯខេត្ត។ ហ្វេនៗរំពឹងថា​ពួកគេនឹងរៀប​ការ​ឆាប់ៗ។


៣. Dan Worrawech និង Pattie Ungsumalynn
តារាថៃលោក Danនិង Pattie បានធ្វើដំណើរជាមួយគ្នានៅឯក្រៅប្រទេសជាញឹកញាប់ ហើយថ្មីៗពួកគេ​ទាំង​ពីរ​ក៏​បានសម្តែងរឿងភាគរួមជាមួយគ្នាដែរគឺរឿង ‘Sapai TKO’។


៤. Korn Narongdej និង Rita Sririta
តារាសម្តែងដ៏ស្រស់ស្អាតកញ្ញា Rita Sririta មានគម្រោងរៀបការជាមួយនឹងសង្សាររបស់នាងគឺលោកKorn Narondej  នៅដើមឆ្នាំក្រោយនេះ។


៥. Ter Chantavit និង Mai Davika
តារាសម្តែងលោក Chantavitនិង Davika បានចាប់ផ្តើមទាក់​ទងគ្នាបនញតាប់ពី​ពួកគេទាំងពីរបាន​សម្តែង​រឿង​ភាគ​រួមគ្នាដែលមានចំណងជើងថា ‘Chai Mai Jing Ying Tae’។ ឥឡូវពួកគេទាំងពីរបានទាក់ទងគ្នាបាន២ឆ្នាំព្រមទាំងថ្មីៗនេះពួកគេទាំងពីរបានបង្ហោះរូបsweetជាច្រើនទៅក្នុងបណ្តាញInstagramពីការធ្វើដំណើរកម្សាន្តជាមួយគ្នានៅក្រៅប្រទេសជាមួយគ្នា។


៦.​ Weir Sukollawat និង Bella Ranee
តារាសម្តែងWeirនិង Bellaបានទាក់ទងគ្នាជិត៦ឆ្នាំមកហើយ ពួកគេទាំងពីរ​បានធ្វើដំណើរ​ទៅកាន់ប្រទេស​អៀរឡង់​ដើម្បីបង្កើតភាពផ្អែមល្អែមជាមួយគ្នា។

ប្រែសម្រួល៖ មួង ពិសី