បណ្ដុំ​រូបភាព​បង្ហាញ​ពីការ​បំផ្លាញផ្ទះសំបែងប្រជាជន​នៃបន្ទុះ​ភ្នំភ្លើង​នៅហ្វីលីពីន​

​វាជា​គ្រោះ​មហន្តរាយ​និង​ភាព​វឹកវរ​ខ្លាំង​កាល​ពីថ្ងៃ​ច័ន្ទទី​១៣ ​ខែមករា ​នៅ​កោះភ្នំភ្លើង Taal ហើយ​ជា​ធម្មតា​កោះ​នេះ​ជា​កន្លែង​ស្ងប់ស្ងាត់​និង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ដ៏​ពេញ​និយម​នៅក្នុង​ប្រទេស​ហ្វីលីពីន​។​

​ភ្នំភ្លើង​ Taal ​បាន​ចាប់​ផ្តើម​រង្គើ​នៅ​ថ្ងៃអាទិត្យ​ដោយ​បណ្តាល​ឱ្យផ្ទុះកំអែល​ ​ហើយ​ជួរភ្នំទាំង​អស់​ពោរ​ពេញដោយ​ផេះ​ក្រាស់ៗ​ ​ព្រមទាំង​ហោះ​ហើរ​ពាស​ពេញ​ផ្ទៃមេឃ ​និង​តំបន់​ជុំវិញនោះ​។​ ​មនុស្ស​ជាង​ ២៤០០០ ​នាក់​ត្រូវបាន​ជម្លៀស​ចេញ​ពីកោះ​និងតំបន់​នៅជុំវិញ​នោះ​ភ្លាមៗ​នៅ​ពេល​ដែល​ការ​ញ័រ​រញ្ជួយ​មុន​ពេល​ភ្នំភ្លើង​ចាប់​ផ្តើមផ្ទុះ​។ ​រូបភាពជា​ច្រើន​សន្លឹក​ដែល​ត្រូវ​បានថត​នៅក្នុងទីក្រុង​ ​Talisay ​ក្បែរ​ភ្នំ​ភ្លើង​នេះបាន​បង្ហាញ​ពីផ្ទះ​និង​រថយន្ត​ដែលត្រូវ​បាន​គេទុក​ចោលនៅក្នុងផេះ​ក៏ដូចជាតាមផ្លូវ​ដែលពោរពេញ​ទៅ​ដោយ​ភក់​ ​ចំណែក​ឯដើម​ឈើវិញ​​ពោរ​ពេញទៅ​ដោយ​ផេះ​គ្រប​ដណ្តប់​និង​ក្រៀម​ស្វិតអស់​។ ​ទា​ហាន​និង​ប៉ូលីស​ក៏ត្រូវបាន​គេឃើញ​ឈរ​យាម​នៅ​កណ្តាល​ផ្លូវនិង​នាំអ្នក​ស្រុកចាក​ចេញទៅ​ជាមួយ​ឡានដឹក​ទំនិញ​។ ​ចំណែកឯ​សាលារៀន​ក៏​ដូចជាសាលាបឋម​សិក្សា​នៅ ​Tanauan បានក្លាយ​ជាកន្លែងសម្រាប់​ជម្លៀស​ប្រជា​ជនដែល​នៅ​ក្បែរ​ភ្នំភ្លើង​។ ​ទឹក​ដប​និង​ទំនិញ​ស្ងួត​ផ្សេងទៀត​ត្រូវបានស្តុកទុក​ដើម្បីជា​​អាហារ​ចែកចាយ​ដល់​ប្រជាជន​៕

ចុចអាន៖ នាយករដ្ឋមន្ត្រី​ហ្វាំងឡង់ស្នើឲ្យពលរដ្ឋធ្វើការ​តែ ៤ថ្ងៃ​ក្នុង​សប្ដាហ៍ និង ៦ម៉ោង​ក្នុង​មួយ​ថ្ងៃ

ប្រែសម្រួល៖ សីសី

https://www.channelnewsasia.com/news/asia/taal-volcano-photos-towns-covered-ash-philippines-12259304?fbclid=IwAR1sbU6OeQ4MXJZIdQpwhgTusBlMbPAVe1QTPIYFIh0KLnwIIv_gkDrkE9M



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114