មានការសង្ស័យថា ​តើតៃវ៉ាន់អាចគ្រប់គ្រង Covid-19 បានយូរ​ដែរឬទេ?

ក្រុមអ្នកជំនាញបាននិយាយថា ករណីឆ្លងកូវីដ​នៅកោះតៃវ៉ាន់ បាន​នៅទ្រឹង​ត្រឹម​ចំនួន ៣០០ ករណីនិងមានអ្នកស្លាប់ ២ នាក់មកទល់ឥឡូវ ដែលបង្ហាញពីការឆ្លើយតបយ៉ាងឆាប់រហ័សនិងមាន​ប្រសិទ្ធភាព នៅដែន​កោះនេះ រហូត​ដល់​បានការទទួលស្គាល់ជាសកល។

បើប្រៀបធៀបនឹងចំនួនអ្នកស្លាប់នៅចិនដីគោក ជាង ៨១.០០នាក់និង ប្រទេសអ៊ីតាលីជាង ១ ម៉ឺននាក់ និង អាមេរិកស្លាប់ ២.៥០០ នាក់ អេស្ប៉ាញស្លាប់ជិត ៦.០០០ នាក់ គេទទួលស្គាល់ថា តៃវ៉ាន់ជោគជ័យលើការគ្រប់គ្រងជំងឺកូវីដ១៩ ព្រោះគិតរហ័ស​ និង​ធ្វើទាន់ពេល។

ទោះយ៉ាងណា នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ លំហូរ​ជនជាតិតៃវ៉ាន់ នឹង​វិលត្រឡប់មកពីអឺរ៉ុបក៏ដូចជា​ អាមេរិកខាងជើង ត្រូវបាន​​រំពឹងថា​កើនឡើងធ្វើឱ្យ​បណ្តា​ អ្នកជំនាញគិតទុកថា ប្រសិន​បើ​តៃវ៉ាន់មិនព្រមគិតបន្ថែម គេនឹង​ដូច​ករណីនៅទីក្រុងវូហាន។
ដោយមានជនជាតិតៃវ៉ាន់កន្លះលាននាក់ កំពុងធ្វើការនៅលើដីគោក និងមនុស្សមួយលាននាក់ប្រុង​វិល​មកផ្ទះវិញនៅកោះតៃវ៉ាន់ ដែលញាំងឱ្យបណ្តាអ្នក​ជំនាញផ្នែកសុខភាពព្យាករណ៍ថា តៃវ៉ាន់អាចនឹងក្លាយជាតំបន់ដែលរងការវាយប្រហារខ្លាំង។

ឡាហ្សូលី