តៃវ៉ាន់បញ្ជាក់ករណីឆ្លងកូវីដ១៩ ខ្ពស់បំផុតជាលើកដំបូង នាំឲ្យអ្នកឆ្លងសរុបកើនដល់​ជាង ២០០ករណី

រដ្ឋាភិបាលតៃវ៉ាន់នៅថ្ងៃអង្គារទី ២៤ ខែមីនា បានប្រកាសថា កោះតៃវ៉ាន់មានករណីឆ្លងវីរុសកូវីដ-១៩ ចំនួន ២០ ករណីថ្មី ដែលនាំឱ្យចំនួនសរុបកើនឡើងដល់ ២១៥ នាក់។

រដ្ឋាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ករណីថ្មីទាំងអស់សុទ្ធតែបានរកឃើញលើអ្នកដំណើមកពីបរទេសរួមមាន ចក្រភពអង់គ្លេស អៀរឡង់ តួកគី និងឥណ្ឌូណេស៊ី។

ទោះបីកោះតៃវ៉ានៅកៀកជិតនឹងការផ្ទុះឡើងដំបូងនៅចិនដីគោកក៏ដោយ ក៏កោះនេះទើបតែមានករណីដែលត្រូវបានបញ្ជាក់ត្រឹម ១៩៥ ករណីប៉ុណ្ណោះកាលពីថ្ងៃចន្ទ ក្នុងនោះមានមនុស្ស ២ នាក់បានស្លាប់។

ទោះជាយ៉ាងណាការកើនឡើងនៃករណីឆ្លងវីរុសថ្មីៗនេះ បានកើតឡើងលើមនុស្សដែលត្រឡប់មកពីបរទេស  ។ បច្ចុប្បន្នកោះតៃវ៉ាន់បានហាមឃាត់ការចូលទៅរបស់ជនបរទេស ហើយបានបញ្ជាឲ្យពលរដ្ឋទាំងអស់ដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែករយៈពេលពីរសប្តាហ៍ដើម្បីទប់ស្កាត់ការឆ្លងរាលដាល៕

ចុចអាន៖ បុរសតៃវ៉ាន់ម្នាក់ដែលបំពាន​​បទបញ្ជា​ផ្ដាច់​ខ្លួន​នៅដោយឡែកត្រូវបានពិន័យយ៉ាងធ្ងន់ធ្ងរ

ចុចអាន៖ អវត្តមានកោះតៃវ៉ាន់ជាសមាជិភាពរបស់ WHO នាំឲ្យមានក្ដីបារម្ភលើបញ្ហាសុខភាពសាធារណៈ

ប្រែសម្រួល៖ សន្យា

ប្រភព៖ Reuters