គិលានុប្បដ្ឋាយិកាអ៊ីតាលីឆ្លងវីរុសកូវីដ១៩ សុខចិត្ត​សម្លាប់ខ្លួនដោយសារខ្លាចឆ្លងទៅអ្នកដទៃ

គិលានុបដ្ឋាយិកាជនជាតិអ៊ីតាលីអាយុ ៣៤ ឆ្នាំម្នាក់ដែលធ្វើការនៅជួរមុខបានធ្វើអត្តឃាតបន្ទាប់ពីធ្វើតេស្តវិជ្ជមានឃើញវីរុសកូវីដ១៩ ដោយសានាងភ័យខ្លាចថាអាចចម្លងវីរុសទៅអ្នកដទៃ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Daily Mail រាយការណ៍ថា ជនរងគ្រោះឈ្មោះ Daniela Trezzi បានទទួលរងនូវភាពតានតឹងយ៉ាងខ្លាំងដោយភ័យខ្លាចថានាងកំពុងចម្លងមេរោគទៅអ្នកផ្សេង ខណៈពេលនាងកំពុងព្យាបាលអ្នកជំងឺនៅឯមន្ទីរពេទ្យ  San Gerardo ក្នុងទីក្រុង Monza ក្នុងតំបន់ Lombardy ប្រទេសអ៊ីតាលី។

យោងតាមប្រភពព័ត៌មានពីចក្រភពអង់គ្លេសបានឲ្យដឹងថា គិលានុបដ្ឋាកយិការូបនោះជាអ្នកធ្វើការនៅក្នុងផ្នែកថែទាំអ្នកជំងឺ ហើយនាងត្រូវស្ថិតនៅដាច់ដោយឡែកពីគេបន្ទាប់ពីត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានមេរោគកូរ៉ូណា។ សហព័ន្ធជាតិគិលានុប្បដ្ឋាកនៃប្រទេសអ៊ីតាលីបានសម្តែងនូវការសោកស្ដាយនិងស្រងាកចិត្តចំពោះមរណភាពរបស់នាង ខណៈដែលចំនួនអ្នកស្លាប់ក្នុងប្រទេសកើនដល់ ៧៣៣ នាក់កាលពីថ្ងៃអង្គារ ប៉ុន្តែបុគ្គលិកសុខាភិបាលក៏បានកើនករណីស្លាប់ដែរ។ រឿងស្រដៀងគ្នានេះបានកើតឡើងមួយសប្តាហ៍មុននៅចក្រភពអង់គ្លេសដែរ ដោយមានហេតុផលដូចគ្នា។

លោក Mario Alparone ជាអ្នកចាត់ការទូទៅមន្ទីរពេទ្យបាននិយាយថា អ្នកគ្រូពេទ្យ Trezzi បានឈឺតាំងពីថ្ងៃទី ១០ ខែមីនា ប៉ុន្តែនាងមិនបានផ្ដាច់ខ្លួននៅដោយឡែកនៅក្នុងផ្ទះទេ។ បច្ចុប្បន្នមរណភាពរបស់គិលានុបដ្ឋាយិកានេះកំពុងស្ថិតក្រោមការស៊ើបអង្កេត។

យោងតាមតួលេខដែលចេញផ្សាយដោយវិទ្យាស្ថានស្រាវជ្រាវជាតិបានឲ្យដឹងថា បុគ្គលិកថែទាំសុខភាពប្រហែល ៥ ៧៦០ នាក់បានឆ្លងវីរុសកូវីដ-១៩ នៅក្នុងប្រទេសអ៊ីតាលី៕

ចុចអាន៖ អ៊ីតាលី​​២៤​ម៉ោង​ចុង​ក្រោយ​ស្លាប់ ៦៨២នាក់ ខណៈ​អេស្ប៉ាញ​​វ៉ា​ដាច់​ចិន​ក្លាយ​ជា​ប្រទេស​​ថ្មី​ដែល​មាន​អ្នក​ស្លាប់​ច្រើន​បំផុត​ទី​ពីរ

ចុចអាន៖  WHO ព្រមានបណ្តាប្រទេសនានាមិនត្រូវទុកឱកាសឱ្យវីរុសកូវីដ-១៩ ត្រួតត្រាឡើយ

ប្រែសម្រួល៖ សន្យា

ប្រភព៖ Daily Mail