BREAKING NEWS
Search

ឆមាសទី១ឆ្នាំ២០២០នេះ អគ្គនាយកពន្ធដារប្រមូលពន្ធបានជាង១៦០០លានដុល្លារកើនឡើងជាង១២%

ភ្នំពេញ៖នៅក្នុងរយៈពេល៦ខែ ឆ្នាំ២០២០នេះ អគ្គនាយកដ្ឋានពន្ធដារបានប្រមូលពន្ធបានចំនួន ៦៨២០,៤៨ប៊ីលានរៀលស្មើប្រមាណ១៦៨៤,០៧លានដុល្លារអាមេរិក បើធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩កន្លងទៅ ឃើញថាមានកើនឡើងប្រមាណ៧៣៥,៨២ប៊ីលានរៀល​ ស្មើនឹងប្រមាណ១៨១,៦៨លានដុល្លារអាមេរិកស្មើនឹង១២ភាគរយ។

យោងតាមសេចក្តីប្រកាសព័ត៍មានរបស់អគ្គនាយកដ្ឋានពន្ធដារបានឲ្យដឹងថារយៈពេល៦ខែ ឆ្នាំ២០២០នេះចំណូលពន្ធពីរប្រភេទនៅតែរក្សាកំណើនគួរឲ្យគត់សំគាល់ក្នុងនោះមានអាជីវកម្មលើពន្ធតម្លៃបន្ថែមទទួលបានចំណូល១៣៨៥,០៦ប៊ីលានរៀលធៀបនឹងរយៈពេលដូចគ្នាឆ្នា២០១៩កើនឡើង​៦៣,៧៩ប៊ីលានរៀលស្មើនឹង៤,៨៣ភាគរយនិងពន្ធប្រាក់ចំណូលទទួលបាន២៧១០,១៨ប៊ីលានរៀលធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩កើនឡើង៥០៧,១៦ប៊ីលានរៀលប្រមាណ២៣.០៣ភាគរយ។

ដោយឡែកនៅ ក្នុងខែមិថុនាឆ្នាំ២០២០អគ្គនាយកដ្ឋានពន្ធដារបានប្រមូលពន្ធបានចំនួន៨០៨,១៩ប៊ីលានរៀល ស្មើនឹង១៩៩,៨០លានដុល្លារអាមេរិកស្មើនឹង៧,០១ភាគរយនៃផែនការប្រចាំឆ្នាំ។ លោក គង់វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកដ្ឋានពន្ធដារបានវាយតម្លៃខ្ពស់និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំនិងមន្ត្រីរាជការពន្ធដារគ្រប់ជាន់ថ្នាក់នៅតាមអង្គភាពក្រោមឱវាទអគ្គនាយកដ្ឋានពន្ធដារដែលបាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងការខិតខំប្រឹងប្រែងប្រមូលចំណូលពន្ធ ដែលទទួលបានលទ្ធផលយ៉ាងល្អប្រសើរហើយនេះគឺជាជោគជ័យនិងជាសមិទ្ធផលរួមរបស់អគ្គនាយកដ្ឋានពន្ធដារទាំងមូល។

យ៉ាងណាក៏ដោយ លោកគង់វិបុល ក៏បានក្រើនរំលឹកនិងលើកទឹកចិត្តដល់ថ្នាក់ដឹកនាំនិងមន្ត្រីគ្រប់ជាន់ថ្នាក់ត្រូវយកចិត្តទុកដាក់ថែទាំសុខភាពនិងបង្ការទប់ស្កាត់ជំងឺកូវីដ១៩ផងដែរ៕

អត្ថបទ៖ សំអឿន

ចុចអាន៖ គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣ សម្រេចបាន៣៩,៧៦%