គ្រូបង្រៀនម្នាក់ត្រូវបានចោទប្រកាន់ពីបទរួមភេទជាមួយសិស្សអាយុ ១៦ ឆ្នាំ

សហរដ្ឋអាមេរិក៖ គ្រូបង្រៀនវិទ្យាល័យនៅរដ្ឋ South Carolina ម្នាក់ត្រូវបានចោទប្រកាន់ពីបទរួមភេទជាមួយសិស្សអាយុ ១៦ ឆ្នាំ។

អ្នកស្រី Anna Patton អាយុ ២២ ឆ្នាំជាម្ដាយម្នាក់ និងជាគ្រូបង្រៀនភាសាអង់គ្លេសនៅវិទ្យាល័យ Lamar ត្រូវបានជាប់ទោសព្រហ្មទណ្ឌលើអនីតិជន និងត្រូវ​បានចាប់ខ្លួនពីបទចោទប្រកាន់ផ្លូវភេទជាមួយសិស្សអាយុ ១៦ និង ១៧ ឆ្នាំ ។ តាមរយៈទំព័រហ្វេសប៊ុករបស់អ្នកស្រី Anna Patton បានឱ្យដឹងថា នាងត្រូវបាន​ចូល​ធ្វើការជាគ្រូបង្រៀននៅវិទ្យាល័យ Lamar កាលពីខែកក្កដា ឆ្នាំ ២០១៩ ។

យោងតាមដីកាចាប់ខ្លួនពីការិយាល័យតម្រួត Darlington បានចោទប្រកាន់អ្នកស្រី Anna ថា បានរួមភេទតាមមាត់ជាមួយក្មេងប្រុសជំទង់ ចន្លោះពីថ្ងៃទី ១ ខែតុលា ឆ្នាំ ២០១៩ ដល់ថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២០ ។ អ្នកស្រី Anna ក៏ត្រូវបានគេចោទប្រកាន់ផងដែរពីបទបញ្ជូនរូបអាក្រាតរបស់សិស្សអាយុ ១៦ ឆ្នាំតាមរយៈគណនីបណ្តាញសង្គមផ្សេងៗ។ តាមឯកសារដែលបានដកស្រង់សម្តីដោយ SCnow.com បានចោទប្រកាន់អ្នកគ្រូរូបនេះថា បានផ្ញើសារទៅក្មេងប្រុសៗដើម្បីទាក់ទាញពួកគេឲ្យមករួមភេទជាមួយនាង។

កាលពីថ្ងៃចន្ទម្សិលមិញនេះ អ្នកស្រី Anna Patton ត្រូវបាននាំទៅឃុំខ្លួនដោយផ្អែកលើភ័ស្តុតាងដែលប្រមូលបានពីការស៊ើបអង្កេត និងសេចក្តីថ្លែងការណ៍ដែលធ្វើឡើងដោយជនរងគ្រោះ។ អ្នកគ្រូរូបនេះត្រូវបានផ្អាកពីការងារសិនបន្ទាប់ពីការចាប់ខ្លួនដើម្បីរង់ចាំលទ្ធផលនៃករណីរបស់នាង៕

 

ចុចអាន៖ ព្រះអង្គម្ចាស់​ Harry​ ​និង​ព្រះនាង​ Meghan បង្ក​ភាព​ភ្ញាក់ផ្អើល​ក្រោយ​ប្រកាស​​ដើរចេញ​ពីតំណែង​ខ្ពស់ក្នុង​​រាជវង្ស​អង់គ្លេស

ប្រែសម្រួល៖ សន្យា