មនុស្ស​ពូកែ​ជាច្រើន ដែលមិនអាចដឹកនាំក្រុមបាន ព្រោះហេតុផលទំាងនេះ…..

ការងារជាក្រុមជារឿង​ធំ។

សមត្ថភាព​ការងារជាក្រុម នាំឱ្យ​អ្នកបរាជ័យ​ឬ​ជោគជ័យ ពេល​វ័យលើសពី៤០ឆ្នាំ។ ពេលនោះ​អ្នកចាំំបាច់ក្លាយជា ទី១អ្នកជំនាញ (ទីប្រឹក្សា គ្រូបង្រៀនអាជីពណាមួយ ឬ​អ្នកពិគ្រោះយោបល់) ទីពីរ ក្លាយជាមេដឹកនាំ(អ្នកគ្រប់គ្រង ម្ចាស់ក្រុមហ៊ុន អ្នកនាំមុខគម្រោងណាមួយ។ល។)។​ ពុំនោះទេ អ្នកនឹង​ក្លាយជាបុគ្គលិក​ដដែល​ដែលមាន​យុវវ័យក្មេងជាងមកគ្រប់គ្រងពីលើ។

ទាក់ទងអ្វីនឹងការងារជាក្រុម?

គ្រប់អង្គការ ក្រុមហ៊ុន គម្រោង ពាណិជ្ជកម្ម នយោបាយ ទាំងអស់នេះ​ពឹងផ្អែកលើក្រុមល្អមួយ។ សមត្ថភាពធ្វើការជាក្រុមប្រកបដោយប្រសិទ្ធភាព ក្រៅពីជួយជំរុញឱ្យស្ថាប័ន​ឆ្ពោះទៅរកភាពជោគជ័យថេមទំាង​នាំអ្នកណាម្នាក់ដែល​ជា មនុស្សសំខាន់ Key Player មាន​គុណសម្បត្ដិលេចធ្លោឆ្ពោះទៅរក​តួនាទី​ទំាងពីរ​ខាងលើនៅក្រោយវ័យ​៤០ឆ្នាំ។

ធ្វើយ៉ាងណា​ក្លាយជា Key Player 

តាំងពីចេញធ្វើការដំបូង តូចតាចប៉ុណ្ណាក្តី មនុស្ស​នេះ តែង​បង្ហាញការប្តេជ្ញាចិត្តពិតប្រាកដ
ធ្វើជា​អ្នកលេងធំប្រចាំ​ក្រុម ច្បាស់លាស់ចំពោះបុព្វហេតុរបស់ពួកគេ។ អ្នកលេងម្នាក់នេះ តែង​ចង់ឱ្យ​ក្រុមបានល្អ អាបរិច្ចាគ​ពេលវេលា​ចាំបាច់ ធ្វើការ​លើសកាលវិភាគ ចូលរួមវិភាគទានទឹកចិត្ត​ ជួយក្រុម តាមដែលអាចធ្វើទៅបានហើយ​អ្វីដែល​ពួកគេ​ចង់ឃើញ គឺឧត្តមភាព។

មនុស្ស​នេះ​ ពួកែ​បត់បែន ជំនួសឱ្យការអង្គុយលេងមួយកន្លែង ពួកគេ​មាន​សភាព​ដូចជា​កីឡាករបម្រុង ឈរ​មើលក្រុមលេង​ដោយប៉ត់ចត់ ពួកគេ​រកឃើញបញ្ហា ចូលរួមកំណត់ និងដោះស្រាយការ​ប្រឈមដោយ មិនបង្ហាញសញ្ញាស្ត្រេស ឬសម្ពាធងាយ​ឡើយ។

ម​នុស្ស​នេះ មិនពូកែ​លើការងារ​ដដែលៗ ដែលគ្រាន់តែអង្គុយស្ងៀមហើយសំរេចកិច្ចការរបស់ខ្លួនទេ ពួកគេ​ជាមនុស្ស​ឆាប់ធុញ ហើយមិនដេកលក់ក្នុងជោគជ័យឡើយ។ គេតែងសាកល្បងខ្លួនឯង​ជាមួយរឿង​ពិបាកៗ  ចូលរួមជាមួយអ្នកដទៃដរាបណាដែលមានសំណួរហើយ​ចម្លើយមិនទាន់មាន​គេបំបែកបាន។ មិត្តរួមក្រុមដោយបានដឹងនឹង​ជញ្ជាក់មាត់លួចស្ងើចសរសើរពីភ្លឺស្វាងមិនសកម្មក្លៀវក្លា​របស់គេ។

មនុស្សនេះ មានភាពជឿជាក់និងស្មារតី​ទទួលខុសត្រូវឱ្យអ្នកផ្សេង​អាចទុកចិត្តបាននិងចេះកំណត់គោលដៅត្រឹមត្រូវ សមហេតុផល និងតថភាព។

ពួកគេ​ជា​អ្នកពូកែ​ស្តាប់ដោយសកម្មមានន័យថា គេតែង​ចំណាយពេល​គិតពីទស្សនៈរបស់អ្នកផ្សេង ពិចារណាលើគំនិតរបស់មនុស្សដទៃទៀតជាមូលហេតុដែលក្រុមចម្រុះកាន់តែ​មានសក្តានុពលខ្លាំងឡើងៗ ជាមួយការសម្របសម្រួលរបស់គេ។

មនុស្ស​នេះ​កើតមកជាមួយ​ចរិត ត្រៀមខ្លួនជានិច្ចដើម្បីជួយ។ ពួកគេ​មាន​ទឹកចិត្តល្អក្នុងលការ​ចង្អុលបង្ហាញ ឬប្រាប់គន្លឹះដោយគ្មាន​លាក់លៀម ដើម្បីជួយសមាជិកក្រុមនិង​ចេះអភ័យទោសមិនប្រកែប្រកាន់ ចេះធ្វើការ​ជាមួយមនុស្ស​គ្រប់ប្រភេទ។

មនុស្ស​នេះ តែងតែ​មាន​គំនិត​ចង់​គាំទ្រនិងផ្តល់ការ​គោរពដល់អ្នកដទៃគេមិនដែល​មិនចង់បិទមតិនរណាម្នាក់ពីក្នុងក្រុមទេ ឃើញ​អ្នកណាម្នាក់កាន់តេទន់ខ្សោយ គេ​កាន់តែ​ចាប់យកមក​ធ្វើការជាមួយ​ហើយកែប្រែ។

មនុស្ស​នេះ ចេះ​ទទួលស្គាល់នៅពេលខ្លួន​ធ្វើខុស មិនមែនភ័យ​រត់ចោលកំហុស ហើយ​រុញទៅឱ្យ​អ្នកដទៃ​ឡើយ។ មិនតែ​ប៉ុណ្ណោះ គេក៏​តែងតែ​ជាអ្នកដោះស្រាយបញ្ហា យ៉ាងចំណាប់ផង។

មនុស្ស​ពូកែជាច្រើន​ធ្វើការ​ធ្ងន់រហូត​ដល់ថ្ងៃស្លាប់ព្រោះគេរមិនចេះដោះស្រាយបញ្ហា​ចេះតែឈ្ងោកមុខធ្វើការ​តែម្យ៉ាងប៉ុណ្ណោះ​ហើយ​អន់ចិត្ត​ពេលដែលមិនមាន​ការលើកតំកើងឱ្យធ្វើមេក្រុមបាន ឬបានធ្វើហើយ​ទៅមិនរួច។

ស្រស់