សម្តេច​តេ​ជោ​ ជូនពរ​ជន​រួម​ជាតិ ក្នុង​ឱកាស​ថ្ងៃ​សែន​ចូលឆ្នាំ​ចិន​ ជួប​តែ​សំណាង​ល្អ ជោគជ័យ និង​ហេ​ហេង​គ្រប់ៗ​គ្នា​
BREAKING NEWS
Search

សម្តេច​តេ​ជោ​ ជូនពរ​ជន​រួម​ជាតិ ក្នុង​ឱកាស​ថ្ងៃ​សែន​ចូលឆ្នាំ​ចិន​ ជួប​តែ​សំណាង​ល្អ ជោគជ័យ និង​ហេ​ហេង​គ្រប់ៗ​គ្នា​

ភ្នំពេញ ​៖​ សម្ដេច​អគ្គ​មហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា ក្នុង​ឱកាស​ថ្ងៃ​សែន​ចូលឆ្នាំ​ចិន​នេះ ​ បាន​ជូនពរ ជនរួមជាតិ​ជួប​តែ​សំណាង​ល្អ ជោគជ័យ និង​ហេ​ហេង​គ្រប់ៗ​គ្នា​ចាប់ពី​ឆ្នាំ​ថ្មី ២០២០ នេះ​តទៅ។

សម្ដេច​តេ​ជោ តាមរយៈ​ផេ​ក​ផ្លូវការ បាន​មានប្រសាសន៍​ដូច្នេះ​ថា ៖ «ជូនពរ​ចូលឆ្នាំ​ចិន Gong Xi Fa Cai ២០២០​។​ខ្ញុំ​និង​ភរិយា​សូម​ចូលរួម​អបអរសាទរ​ក្នុង​ថ្ងៃ​សែន​ចូលឆ្នាំ​ចិន​នៅ​ថ្ងៃទី ២៤ មករា នេះ។ ទន្ទឹមនឹង​នេះដែរ សូម​បងប្អូន​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ការ​ចម្អិន​ម្ហូបអាហារ ដុត​ក្រដាស​សែន ធូប និង ទៀន​… ដើម្បី​ចៀសវាង​កុំ​ឲ្យ​មាន​អគ្គិភ័យ​កើតឡើង​ដែល​ធ្វើ​ឲ្យ​រំខាន​ក្នុង​ថ្ងៃ​ចូលឆ្នាំ ព្រោះតែ​ការធ្វេសប្រហែស។

ក្នុងថ្ងៃនេះ ក៏មាន​បងប្អូន​មួយចំនួន​ធ្វើដំណើរ​ទៅកាន់​បណ្តា​ខេត្ត​ផ្សេងៗ​។ សូម​បើកបរ​គោរព​ច្បាប់​ចរាចរណ៍ កុំ​ផឹក​ស្រវឹង​ក្នុងពេល​បើកបរ ត្រូវ​មាន​ការយោគយល់​គ្នា និង​ប្រុងប្រយ័ត្ន​ខ្ពស់​ជានិច្ច ទោះបី​បើកបរ​ជិត​ឬ​ឆ្ងាយ ដើម្បី​សុវត្ថិភាព​ក្នុង​ថ្ងៃ​ចូលឆ្នាំ​ទាំងអស់គ្នា។

ខ្ញុំ​និង​ភរិយា សូម​ជូនពរ​បងប្អូន​ជនរួមជាតិ​ជួបតែ​សំ​ណា​ល្អ ជោគជ័យ និង​ហេ​ហេង​គ្រប់ៗ​គ្នា​ចាប់ពី​ឆ្នាំ​ថ្មី ២០២០ នេះ​តទៅ​!​អរគុណ​សន្តិភាព»៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114