សម្ដេច​តេ​ជោ អញ្ជើញ​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត​ពេទ្យ ២,៥៨៨ ​នាក់​

ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​១៦ ខែ​ធ្នូ ឆ្នាំ​២០១៩ នេះ ​បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ដល់​និស្សិត​ពេទ្យ ២,៥៨៨​នាក់ ​នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ​។​

​ចាប់តាំងពី​ឆ្នាំ​១៩៨០ មកដល់​បច្ចុប្បន្ន​នេះ និស្សិត​ដែល​បាន​បញ្ចប់​ការសិក្សា​ដោយ​ជោគជ័យ​ពី​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​សរុប​ចំនួន ២៧,៥៥៩​នាក់​។

​សាកលវិទ្យាល័យ​បាន​បញ្ជូន​និស្សិត​ចំនួន​៩៧៨​នាក់ ទៅ​ធ្វើ​កម្មសិក្សា និង​បន្ត​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់ ថ្នាក់​វេជ្ជបណ្ឌិត​ឯកទេស និង​បណ្ឌិត​ នៅ​ប្រទេស​បារាំង អាមេរិក អូស្ត្រាលី ជប៉ុន កូរ៉េ និង បែលហ្សិក ផងដែរ​។ តាម​ការស្ទង់មតិ​រប​ស់​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល ក្នុងចំណោម​និស្សិត​បញ្ចប់​ការសិក្សា​ចាប់ពី​ឆ្នាំ​២០១៧ មកដល់​ឆ្នាំ​២០១៩​នេះ បាន​បង្ហាញ​ថា អ្នកមាន​ការងារ​ធ្វើ​មាន​ចំនួន​៩៣%​។​

​ក្នុង​ឆ្នាំ​សិក្សា​២០១៨-២០១៩ កន្លងមកនេះ សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​មាន គណៈ​គ្រប់គ្រង មន្ត្រីរាជការ បុគ្គលិក សាស្ត្រាចារ្យ ចំនួន ២ ១៩៧ ​នាក់ និង​មាន​និស្សិត​កំពុង​សិក្សា​ចំនួន ៥,៥១៣​នាក់​៕

អត្ថបទ ៖ ​ណា រី​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114