CovAppកំពុងពេញនិយមសម្រាប់តាមដានមេរោគកូវីដនៅឥណ្ឌូនេស៊ី
BREAKING NEWS
Search

CovAppកំពុងពេញនិយមសម្រាប់តាមដានមេរោគកូវីដនៅឥណ្ឌូនេស៊ី

Data4Lifeក្រុមហ៊ុនបច្ចេកវិទ្យាតិចណូរបស់សឹង្ហបុរីដែលសហការជាមួយសាកលវិទ្យាល័យប៊ែកឡាំងអាល្លឺម៉ង់ បានបើកដំណើរការគេហទំព័រមួយ​ សម្រាប់ការ​ឆ្លើយឆ្លង​សំណួរចម្លើយ​ផ្អែកលើរោគរាតត្បាតយ៉ាងរហ័ស​និងឆ្លាតវៃ។

គេហទំព័រ ឈ្មោះCovApp នោះ ឥឡូវអាចប្រើបានជាកម្មវិធីទុកស្មើប្រភពបើកចំហមួយ សម្រាប់ប្រើប្រាស់នៅឥណ្ឌូនេស៊ី។ វាផ្តល់នូវកម្រងសំណួរចម្លើយ ដែលឆ្លើយឆ្លង​រយៈពេលក្រោម ៥ នាទី ដោយផ្តល់នូវការវាយតម្លៃនិងអធិប្បាយយ៉ាងហ្មត់ចត់អំពីទំនាក់ទំនងមេរោគ​ក៏ដូចជា​ និងរោគសញ្ញាជំងឺ​ប្រសិនបើមាន។

នៅពេលដែលកម្រងសំណួរត្រូវបានបញ្ចប់ទៅ គេហទំព័រនឹងបង្កើតលេខកូដ QR ដែលអាចផ្ទេរចម្លើយទៅប្រព័ន្ធគ្រប់គ្រងអ្នកជំងឺ។ តាមវិធីនោះ គេអាចកក់ទុកការ​ពិគ្រោះយោបល់នៅនឹងកន្លែងពេទ្យនានាហើយអាចជួយបុគ្គលិកពេទ្យនិងអ្នកត្រូវការពិគ្រោះយ៉ាងមានប្រសិទ្ធិភាព។

គេហទំព័រនេះអាចត្រូវបានប្រើដោយអនាមិកមិនបង្ហាញបុគ្គលភាព​អ្នកសួរទេ ដើម្បីការពារទិន្នន័យរបស់អ្នកប្រើប្រាស់។ វាក៏ជាប្រភពបើកចំហរនិងមាននៅក្រោមអាជ្ញាប័ណ្ណឥតគិតថ្លៃ។

ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិច Garmin ក៏កំពុងតែបង្កើតនូវនាឡិការឆ្លាតវៃមួយទៀត ដែលអាចកំណត់អត្តសញ្ញាណឬតាមដានហានិភ័យនៃមេរោគកូវីដ១៩ តាមរយៈការ​កំណត់ពេលឃើញអត្រាចង្វាក់បេះដូងរបស់អ្នកប្រើកើនឡើង ដែលជារោគសញ្ញាដំបូងនៃជំងឺកូវីដ។

Mr Tomorrow

រកស៊ីអីទៀត?អាកាសចរណ៍រុស្ស៊ី Aeroflot សល់អ្នកដំណើរត្រឹម៥ ភាគរយប៉ុណ្ណោះ