ប្រយ័ត្នក្មេងៗឈានទៅវ័យជំទង់ដែលចេះផឹក ចេះជក់ព្រោះមូលហេតុទាំងនេះ
BREAKING NEWS
Search

ប្រយ័ត្នក្មេងៗឈានទៅវ័យជំទង់ដែលចេះផឹក ចេះជក់ព្រោះមូលហេតុទាំងនេះ

ក្មេងជំទង់ និងយុវវ័យមួយចំនួនក្នុងពេលបច្ចុប្បន្ន មិនទាន់គ្រប់អាយុស្រួលបួលផង ក៏ចេះជក់ ចេះផឹកបាត់ទៅហើយ។ យ៉ាងណាមិញ ការដែលពួកគេចេះប្រព្រឹត្តគ្រឿងបង្ករគ្រោះថ្នាក់ទាំងនេះ ក៏ដោយសារមូលហេតុមួយចំនួនដូចខាងក្រោម៖

ចង់ភ្លក់

វ័យជំទង់ ជាវ័យចង់ចង់សាកចង់ដឹងនូវអ្វីដែលថ្មី និងប្លែក ហេតុនេះទើបពួកគេងាយចូលប្រឡូកក្នុងការស៊ីផឹក ឬជក់ជាដើម។ ម្យ៉ាងក្មេងៗចង់សប្បាយផង។

ស្ថានភាពគ្រួសារ

ឪពុកម្តាយដែលជាមនុស្សប្រមឹក ឬជក់បារី ធ្វើឲ្យក្មេងៗយកតម្រាប់ និងរៀនតាមគម្រូមិនល្អទាំងអស់នោះ។

ប្រឆាំងនឹងអាណាព្យាបាល

ក្មេងវ័យជំទង់ចូលចិត្តគិតថាខ្លួនឯងធំ ហើយអាចសម្រេចចិត្តបានដោយមិនចាំបាច់មានឪពុកម្ដាយ។ ជាពិសេសពេលណាក្មេងៗត្រូវបានហួងហែងពេក  បិទសិទ្ធិពេក  ឬតឹងរ៉ឹងពេក នឹងធ្វើឱ្យពួកគេចង់ជំទាស់ រួចទៅសេពសុរាឬគ្រឿងអបាយមុខផ្សេងៗ ព្រោះចង់ផ្គើនអាណាព្យាបាល។

គ្មានការយល់ដឹង

មិនមានការយល់ដឹងជាមូលហេតុធំមួយ ធ្វើឱ្យពយកជំទង់ ងាយប្រឡូកនឹងការសេពគ្រឿងស្រវឹង និងការជក់បារី។   កត្តានេះមិនមែនមកពីភាពល្ងង់ខ្លៅ ឬអវិជ្ជានោះទេ តែមកពីកង្វះការអប់រំពីឪពុកម្តាយ  អាណាព្យាបាល  និងឥទ្ធិពលមិនល្អពីសង្គមជុំវិញជាដើម។

តាមគ្នា

ក្មេងៗជំទង់ប្រៀបបីដូចជាក្រដាស ស កាលណាសេពគប់ចំមិត្តល្អគឺបានផលល្អ  តែបើសេពគប់មិត្តប៉ះចំមិត្តអាក្រក់វិញ នឹងនាំឱ្យដើរទៅកាន់ផ្លូវមិនត្រឹមត្រូវដើរលេង ស៊ីផឹក ច្រៀងរាំ និងប្រព្រឹត្តខុសច្បាប់។ល។

ធុញទ្រាន់

ជួនកាលភាពអផ្សុក គ្មានអ្វីធ្វើ និងមិនសូវមានអ្នកណាមករវីរវល់ជាមួយ អាចធ្វើឱ្យក្មេងបែកគំនិតស្វែងរកអ្វីមកបំបាត់ភាពអផ្សុក។ ទាំងនេះជាមូលហេតុមួយទៀតនាំឱ្យពួកក្មេងជំទង់ងាយនឹងធ្លាក់ខ្លួនប្រព្រឹត្តអំពើមិនត្រឹមត្រូវ។

មានបញ្ហាផ្លូវចិត្ត

ក្មេងៗមួយចំនួនអាចកើតជំងឺស្ត្រេស ឬជំងឺបាក់ទឹកចិត្ត ហេតុនេះទើបពួកគេរកវិធីដោះស្រាយដោយខ្លួនឯងមិនហ៊ានប្រាប់អ្នកណា។ ក្នុងនោះពួកគេអាចឈានដល់ការជ្រើសរើសផឹកស្រា និងជក់បារី ជាការបន្លប់អារម្មណ៍ខ្លួនឯង។ ពេលខ្លះទៀតពួកគេជ្រើសរើស អបាយមុខដែលមិនត្រឹមត្រូវ ដើម្បីបំបាត់ស្ត្រេស៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Heathline

ចុចអាន៖ ឲ្យកូនប្រើស្មាតហ្វូនទាំងវ័យក្មេង ប្រាកដណាស់អ្នកកំពុងបំផ្លាញពួកគេ

ចុចអាន៖​ រឿងសំខាន់ ៦ យ៉ាងដែលឪពុកគ្រប់រូបចាំបាច់ត្រូវបង្រៀនកូនប្រុស