កីឡាការិនី​រុស្ស៊ី Maria Sharapova ប្រកាស​ចូលនិវត្តន៍​ពី​កីឡា​វាយ​តឺ​ន្នី​ស​

​ជើងឯក Grand Slam៥​សម័យកាល កីឡាការិនី​រុស្ស៊ី Maria Sharapova ដែល​ស្ថិតនៅ​ក្នុងចំណោម​កីឡាការិនី​តម្លៃ​ខ្លួន​ខ្ពស់បំផុត និង​ត្រូវបានគេទទួលស្គាល់​បំផុត​របស់​ពិភពលោក​នោះ កាលពី​ថ្ងៃ​ពុធ បានប្រកាស​ការចូលនិវត្តន៍​របស់​នាង នៅ​វ័យ​៣២​ឆ្នាំ ហើយ​ភ្លាមៗ​នោះ នាង​ត្រូវបាន​គេ​ចាត់ទុកថា​ជា​វិ​រ​នារី និង​ជា​ជើងឯក​អស្ចារ្យ​ម្នាក់​។

កីឡាការិនី Sharapova បាន​និយាយ​នៅក្នុង​អត្ថបទ​មួយ​ដែល​បាន​ចុះផ្សាយ​នៅលើ​ទំព័រ​ទស្សនា​វ​ដ្តី Vogue and Vanity Fair ថា “​កីឡា​តឺ​ន្នី​ស នាង​ខ្ញុំ​សូម​លា​ហើយ​”​។ ក្រោយ​រយៈពេល​២៨​ឆ្នាំ និង​ឈ្នះ​ជើងឯក Grand Slam៥​លើក នាង​ខ្ញុំ​ត្រៀមខ្លួន​រួចរាល់​ក្នុង​ការឡើង​ភ្នំ​មួយទៀត ដើម្បី​ប្រកួត​នៅលើ​ជំរាលភ្នំ​ផ្សេង​មួយទៀត​។

ខណៈពេល​នោះដែរ កីឡាករ​លំដាប់​ថ្នា​ក់លេ​ខ​១​ពិភពលោក Novak Djokovic បានចាត់ទុក​នាង Sharapova ថា​ជា “​វិ​រ​នារី​កីឡា​” ដោយ​ស្ងើចសរសើរ​ដល់​ឥទ្ធិពល​ដ៏​អស្ចារ្យ​របស់​នាង​។​ ​លោក Djokovic បាន​និយាយថា នាង​គឺជា​ក្មេងស្រី​ឆ្លា​ត់​វ័យ​ម្នាក់​។ នាង​មាន​ចិត្តជា​អ្នក​ជើងឯក ជា​នរណាម្នាក់​ដែល​មិន​ងាយ​នឹង​បោះបង់ចោល​ដោយ​ងាយ​នោះទេ​។

គួរ​ឲ្យ​ដឹងថា កីឡាការិនី Sharapova បាន​កសាង​កេរ្តិ៍ឈ្មោះ​បោះ​សំឡេង​របស់​នាង តាំងពី​នាង​នៅ​ក្មេង​មកម្ល៉េះ ហើយ​និង​ឈ្នះ​ជើងឯក Grand Slams ចុងក្រោយ​របស់​នាង មុនពេល​បម្រើ​បំរាម​១៥​ខែ​សម្រាប់​ការខកខាន​មិនអាច​ឆ្លង​ផុត​ការធ្វើ​តេស្ត​គ្រឿងញៀន នៅ​ព្រឹ​ត្ត​ការណ៍ Australian Open ឆ្នាំ​២០១៦​។

អតីត​កីឡាការិនី​លំដាប់ថ្នាក់​លេខ​១​ពិភពលោក​ម្នាក់នេះ បច្ចុប្បន្ន​ឈរ​នៅ​នៅ​លេខ​រៀង​ទី​៣៧៣​។ នាង​លេង​យ៉ាង​ត្រដាបត្រដួស​បំផុត​កាលពី​ឆ្នាំ​កន្លងទៅ ដោយសារតែ​បញ្ហា​របួស​ស្មា​របស់​នាង​៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114