BREAKING NEWS
Search

ទេព បូ​ព្រឹក្ស ៖ ភាព​ជោគជ័យ​ មិនមែន​កើត​ចេញពី​ការ​ជេរ​ដៀល​គ្នា​ទេ

ភ្នំពេញ ៖ តារា​ចម្រៀង​ កញ្ញា ទេព បូ​ព្រឹក្ស ដោយ​សង្កេតឃើញ​មួយ​រយៈ​ចុងក្រោយ​នេះ ​ហាក់​កើត​មាន​រឿងរ៉ាវ​មួយ​ចំនួន​​បង្ហាញ​ចរិត​មិនមែន​គំរូ​ល្អ​ដល់​សង្គម ​និង​មហាជន​នោះ​ នាង​ក៏បាន​បង្ហើប​ប្រាប់​ពី​គន្លឹះ ​នៃ​ភាព​ជោគជ័យ​ដែល​ពុំ​មែន​កើត​ចេញពី​ការ​ជេរ​ដៀល​គ្នា ​ឬ​ភាព​ច្រណែន​ឈ្នានីស​ឡើយ​។

តាមរយៈ​ខ្លឹមសារ​របស់ ​កញ្ញា ទេព បូ​ព្រឹក្ស ​ដែល​គេហទំព័រ​កម្ពុជា​ថ្មី​ទទួល​បាន​បញ្ជាក់​ដោយ​ច្បាស់ៗ​ដូច្នេះ​ថា ​តាមពិតទៅ ​សម័យនេះ​ គេ​ចូលចិត្ត​បង្ហាញ​​ភាព​ជោគជ័យ ​ដើម្បី​ឲ្យ​អ្នកមើល​មាន​កម្លាំងចិត្ត តស៊ូ​ ខំប្រឹង​។​ ប៉ុន្តែ​ខ្ញុំ​ពិតជា​មិន​យល់​សោះ ហេតុអ្វី​មនុស្ស​មួយ​ចំនួន​តូច​ទៅ​គិត​ថា មួម៉ៅ ​ក្តៅ​ក្រហាយ​នឹង​រឿង​បែបនេះ ​ម៉េច​មិន​គិត​វិញ​ថា​ គេ​ធ្វើ​បាន​ យើង​ក៏​អាច​ធ្វើ​បាន​ដែរ​នោះ ​ទើប​ខ្លាំង​។

កញ្ញា ទេព បូ​ព្រឹក្ស បាន​បន្តទៀតថា ​រឿង​ដែល​សំខាន់​ទៀត​នោះ​ គឺ​មិនមែន​ការ​ខំ​មិន​ដៀល ឌឺដង ជេរ​ប្រមាថ​នោះ បាន​អ្វី​មកវិញ​ឡើយ ដូច្នេះ​ត្រូវ​ព្យាយាម​គិត​អ្វី​ល្អ​ឲ្យ​ច្រើន​ទើប​ជីវិត​មានន័យ​។ ​

ចំពោះ​ខ្លឹមសារ​ តារា​ស្រី ​កញ្ញា ទេព បូ​ព្រឹក្ស ខាងលើនេះ​ក៏​អាច​បង្ហាញ​ឲ្យ​ឃើញថា ​វា​ជា​ចេតនា​ដែល​អាច​បំផុស​ដល់​ស្មារតី​មហាជន​ឲ្យ​យល់​កាន់តែច្បាស់​អំពី​ជីវិត​តស៊ូ​ ឆ្ពោះទៅរក​ភាព​ជោគជ័យ​របស់​ខ្លួន​ ដោយ​ប្រើប្រាស់​ពេលវេលា​ដ៏​មានតម្លៃ​ ហើយក៏​ជា​គំរូ​សង្គម​ផង​ដែរ​។

ជា​មួយ​គ្នា​នេះ​ ក៏​មាន​មតិ​មួយ​ចំនួន​ទៀត​យល់ឃើញ​ដូច​នាង​ដែរ​ថា ​ការ​បង្ហាញ​ភាព​ជោគជ័យ​នេះ ​គឺ​ដើម្បី​ជា​គំនូរ​ល្អ​ដល់​មនុស្ស​គ្រប់គ្នា​សម្រាល មើល ​និង​អនុវត្ត​ធ្វើតាម​(​នេះ​បាន​គេ​ហៅថា​ការ​ចែក​រំលែក​ដ៏​ល្អ​បំផុត​)​។​

កញ្ញា ទេព បូ​ព្រឹក្ស នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​សីហា ​ឆ្នាំ​២០២០​នេះ​ កម្ពុ​ជាថ្មី​ បាន​ភ្ជាប់​ទំនាក់ទំនង​តាម​ប្រព័ន្ធ​ទូរសព្ទ​ដើម្បី​សួរនាំ​បន្ថែមចំនួន​២​ដង​ដែរ​ ប៉ុន្តែ​ពេល​តេ​ចូល ​គ្មាន​អ្នក​ទទួល​ឡើយ​៕
អត្ថបទ ៖ ចាន់​រ៉ា​

សូមចុចអាន ៖ ខេ​ម រំលឹក​នូវ​ការ​ចងចាំ​ចំពោះ​វីរៈភាព​របស់លោក​វេជ្ជបណ្ឌិត beat richner ស្ថាបនិក​មន្ទី​រពេទ្យ​គន្ធបុប្ផា​ ដែល​កូន​ខ្មែរ​គ្រប់រូប​មិនអាច​បំភ្លេចបាន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114