ព័ត៍មានទាន់​ហេតុការណ៏
Search

លោក ទេព រិ​ន​ដា​រ៉ូ ឆ្លងកាត់​ដំណើរ​ផ្សងព្រេង​នៅ​ខេត្ត​រតនគិរី ​ទទួល​បាន​បទពិសោធន៍​ច្រើន

ភ្នំពេញ ​៖ ​លោក ទេព រិ​ន​ដា​រ៉ូ ដែលជា​តារាចម្រៀង​សម្តែង​ជើងចាស់​ជំនាន់​លោក ខៃ ប្រសិទ្ធ អ្នកនាង អម្ពរ ទេវី​,​លោក ហម ឈ​រ៉ា មុននេះ ​បានធ្វើ​ដំណើរ​ផ្សងព្រេង​ទៅកាន់​ខេត្ត​ឆ្ងាយៗ​ជាច្រើន​ក្នុងនោះ​គោលដៅ​សំខាន់​នៃ​ដំណើរ​ផ្សងព្រេង​គឺ​ស្ថិតនៅ​ខេត្តរតនគិរី​ដែលជា​ទីកន្លែង​ទេស​ចរណៃ​ដ៏​ស្រស់បំព្រង។

ឆ្លងកាត់​ដំណើរ​ផ្សងព្រេង​នេះ ​តារា​សម្តែង​វ័យ​ជ្រេ​រក្សា​បាន​ការ​គាំទ្រ​និង​ប្រជាប្រិយភាព​លោក ទេព រិ​ន​ដា​រ៉ូ បានបង្ហាញ​ពី​បទពិសោធន៍ ​និង​ភាព​សប្បាយ​រីករាយ​ជាច្រើន​ ដែល​លោក​បាន​ទៅដល់​ទីកន្លែង​មិន​ធ្លាប់​ស្គាល់ ធ្លាប់​ឃើញ​ ហើយ​ឮ​តែ​ឈ្មោះ​តាមរយៈ​ការនិយាយ​តៗ​គ្នា។ អ្វីដែល​ធ្វើ​ឲ្យ​លោក​កាន់តែ​ចងចាំ​ និង​រំភើប​ខ្លាំង​នោះ ​គឺ​បាន​ទៅដល់​ហើយ​ស្គាល់​និង​ឃើញ​រមណីយដ្ឋាន​ពីរ​កន្លែង​គឺ​បឹង​យក្ស​ឡោម​និង​បឹង​កន្សែង ​ដែល​ស្ថិតនៅ​តំបន់​ទេសចរណ៍​ខេត្តរតនគិរី។

លោក ទេព រិ​ន​ដា​រ៉ូ​ បាន​ប្រាប់​ឲ្យ​ដឹង​ ក្រោយពេល​ដំណើរ​ផ្សងព្រេង​នោះ​ថា ​ឆ្លងតាម​បទពិសោធន៍​នេះ​ពិតជា​ពិសេស​ណាស់​ដែល​បាន​យល់ដឹង​ពី​វប្បធម៌​ខ្មែរ​ដ៏​សម្បូរបែប​នៃ​ជនជាតិដើម​ភាគតិច ព្នង ទំពួន និង គ្រឹ​ង​។ យើង​ពិតជា​ស្ញប់ស្ញែង​ចំពោះ​ពួកគាត់​ជាខ្លាំង​ហើយ​យើង​គួរតែ​នាំគ្នា​ថែរក្សា​ប្រពៃណី​ទាំងនេះ​ឲ្យ​នៅ​គង់វង្ស​ព្រោះ​កេរដំណែល​សំខាន់​ណាស់​សម្រាប់​ភាព​រីកចម្រើន​របស់​យើង​ដែរ។

លោក​បន្តថា ​រឿង​ដែល​កាន់តែ​ធ្វើ​ឲ្យ​លោក​រីករាយ​ហើយ​រំភើប​ទៀត​នោះ​ ពេល​បានមក​ឃើញ​ដោយផ្ទាល់​ភ្នែក​នូវ​ទេសភាព​សម្បូរ​បែប​ក្នុង​ខេត្តរតនគិរី ពិសេស​ស្ថិតនៅ​តំបន់​ទេសចរណ៍​ដ៏​ស្រស់បំព្រង​នៃ​បឹង​យក្ស​ឡោម និង បឹង​កន្សែង ដែលជា​ទីកន្លែង​លោក​ពុំ​ធ្លាប់​បាន​ទៅដល់​ដោយផ្ទាល់​ដូច​ពេល​នេះ​ឡើយ។

លោក​បន្ថែមទៀតថា​ នេះ​ជា​បទពិសោធន៍​ថ្មី​មួយទៀត​សម្រាប់​ ដំណើរ​ផ្សងព្រេង​នៅលើ​ទឹកដី​ខេត្តរតនគិរី​ហើយ​អ្វីដែល​កាន់តែ​មិនអាច​ភ្លេច​បាន​គឺ​ការធ្វើដំណើរ​ឆ្លងកាត់​ផ្ទៃ​ទឹក​ លើ​​បឹង​តែម្តង​៕

ចាន់ ដា​រ៉ា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114