ព័ត៍មានទាន់​ហេតុការណ៏
Search

Tesla គ្រោង​ពង្រីក​បណ្ដាញ​​ក្រោយ​ការ​លក់​បន្ថែម​​ក្នុង​ប្រទេស​ចិន ​ខណៈ​រោងចក្រ​នៅ​សៀងហៃ​​គ្រោង​​បើក​​កាន់​តែ​ឆាប់

ក្រុមហ៊ុន TeslaInc​គ្រោង​នឹង​បង្កើន​ទីតាំង​ជួសជុល​និង​ថែទាំ​បន្ថែម​ស្ថានីយ​សាក​អាគុយ​បន្ថែមចំនួន​១០០​កន្លែង​និង​កែលម្អ Showroom នៅក្នុង​ប្រទេស​ចិន​ ខណៈ​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​នេះ​ត្រៀម​បើក​រោងចក្រ​របស់ខ្លួន​នៅ​ទីក្រុង​សៀង​ហៃ។

វិធានការ​នេះ​បានបង្ហាញ​ពី​ការចាកចេញ​របស់​នាយ​ក​ប្រតិបត្តិ​ក្រុមហ៊ុន​លោក​Elon Musk ដែល​បានប្រកាស​កាលពី​ខែមីនា​នៅពេលដែល​គាត់​បាន​លើកឡើងថា​ក្រុមហ៊ុន​នឹង​បិទ​ហាង​លក់រាយ​ជាច្រើន​របស់ខ្លួន​នៅ​ទូទាំង​ពិភពលោក​ដើម្បី​កាត់បន្ថយ​ថ្លៃដើម​។​

ក្រុមហ៊ុន Tesla បានចាត់ទុក​ប្រទេស​ចិន​ដែលជា​ទីផ្សារ​រថយន្ត​អគ្គិសនី​ដ៏​ធំជាងគេ​នៅលើ​ពិភពលោក​ខុសពី​កន្លែង​ផ្សេងទៀត​រួចទៅហើយ​។​ក្រុមហ៊ុន​និង​លោក Musk បាន​មើលងាយ​ដោយ​បើកចំហរ​ចំពោះ​ការធ្វើ​ទីផ្សារ​ក៏ប៉ុន្តែ​នៅ​ប្រទេស​ចិន​ក្រុមហ៊ុន​បានផ្តល់​ព្រឹត្តិការណ៍​ប្រណាំង​និង​ពិធីជប់លៀង​នៅ Showroom ជាច្រើន​ទៅវិញ​។​

លោក Tao Lin អនុប្រធាន​ក្រុមហ៊ុន Tesla បាន​និយាយ​នៅក្នុង​សន្និសីទ​ឧស្សាហកម្ម​មួយ​កាលពី​ខែ​មុន​ក្នុង​ក្រុង​ប៉េកាំង​ថា “​ការផលិត​រថយន្ត​ចេញពី​រោងចក្រ​នៅ​សៀង​ហៃ​គ្រាន់តែ​ជា​ជំហាន​ដំបូង​ប៉ុណ្ណោះ​។​ជំហាន​បន្ទាប់​យើង​ត្រូវ​ផ្តល់​រថយន្ត​យ៉ាង​រលូន​ទៅដល់​អតិថិជន​និង​ផ្តល់​សេវាកម្ម​ដ៏​ល្អ​បន្ទាប់ពី​ការលក់​។​

ប្រភពពីរ​ដែល​ដឹង​ច្បាស់​ពី​បញ្ហា​នេះ​បានឱ្យដឹងថា Tesla គ្រោង​នឹង​ប្រែក្លាយ Showroom​មួយចំនួន​របស់ខ្លួន​នៅក្នុង​ប្រទេស​ចិន​ឱ្យទៅជា​ហាង​លក់ទំនិញ​គ្រប់យ៉ាង​នៅ​មួយកន្លែង​វិញ​ដែលមាន​ឈ្មោះថា​“ Tesla Centers” ដែល​នឹង​បម្រើសេវា​ជា​កន្លែង​ចែកចាយ​និង​ផ្តល់​ការថែរក្សា​ថែទាំ​តែម្ដង​។​

ប្រភព​ដដែល​បាន​និយាយ​ដោយ​សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ​ថា​ផែនការ​នេះ​នឹង​ចាប់ផ្តើម​ក្នុង​ទីក្រុង​សៀង​ហៃ​និង​ក្វាង​ចូ​វ​។​យោងតាម​ឯកសារ​ផែនការ​របស់​ក្រុមហ៊ុន Tesla ដែល​ត្រូវបាន​មើលឃើញ​ដោយ Reuters បានឱ្យដឹងថា​នៅ​ប៉ុន្មាន​ខែ​ខាងមុខនេះ​ក្រុមហ៊ុន​ក៏​គ្រោង​នឹង​បង្កើន​មជ្ឈមណ្ឌល​សេវាកម្ម​របស់ខ្លួន​ទ្វេដង​ពី​២៩​ទៅដល់​៦៩​កន្លែង​និង​ជំរុញ​ការបង្កើត​ស្ថានីយ​សាក​អាគុយ​រហ័ស​ឱ្យបាន​៣៩% ឬ​៣៦២​កន្លែង​៕REUTERS


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114