ព័ត៍មានទាន់​ហេតុការណ៏
Search

ផុស​រូប​សង្ហា​ញឹក តារាប្រុសថៃ ៥រូបមានអ្នក Follow ច្រើនជាងគេលើ​ Instagram

ខាងក្រោមនេះជា បញ្ជីតារាប្រុសថៃដែលមានអ្នកតាមដានច្រើនបំផុតនៅលើ Instagram ទាំង៥រូប៖

GOT 7’s Bamabam (១០.៣ លាននាក់)

ជាមួយនឹងប្រជាប្រិយភាពខ្ពស់ក្នុងទ្វីបអាស៊ីនិងបណ្តាប្រទេសផ្សេងទៀតនៅជុំវិញពិភព GOT 7’s Bambam មានអ្នក Follow ជាង ១០ លាននាក់នៅលើបណ្តាញសង្គម Instagram ។

Boy Pakorn (៧.៧លាននាក់)

Boy Pakorn គឺជាតារាសម្តែងប្រចាំទូរទស្សន៍ប៉ុស្ដិ៍លេខ៣ថៃ ដ៏មានប្រជាប្រិយមួយរូប ដែលបានជាប់ចំណាត់ថ្នាក់កំពូលនៃតារាប្រុសថៃល្បីៗ នៅលើ Instagram ។

Mario Maurer (៧.១លាននាក់)

 

Mario មានកេរ្តិ៍ឈ្មោះល្បីល្បាញនៅក្នុងបណ្តាប្រទេសអាស៊ីជាមួយនឹងខ្សែភាពយន្តដ៏ពេញនិយមគឺរឿង “Love of Siam” “First Love” និងរឿង “Pee Mak” ។

Mark Prin (៥.៥លាននាក់)

Mark Prin គឺជាតារាសម្តែងទូរទស្សន៍ប៉ុស្តិ៍លេខ ៣ថៃ ដ៏មានប្រជាប្រិយភាពម្នាក់ ដែលមានអ្នកតាមដានជាង ៥ លាននាក់នៅលើ Instagram ។

James Jirayu (៥.៤លាននាក់)

James Jirayu តែងតែចែករំលែករូបថតគួរឱ្យស្រឡាញ់របស់លោកនៅលើ Instagram ជាមួយនឹង Caption ល្អៗ ៕

 

ប្រែសម្រួល៖ សន្យា