រឿងភាគថៃល្បីៗ ៤រឿង ត្រៀមបង្ហាញវត្តមានក្នុងខែកុម្ភៈនិងខែមីនានេះ
BREAKING NEWS
Search

រឿងភាគថៃល្បីៗ ៤រឿង ត្រៀមបង្ហាញវត្តមានក្នុងខែកុម្ភៈនិងខែមីនានេះ

សម្រាប់ប្រិយមិត្តដែលនិយមគាំទ្ររឿងភាគថៃ សា្ថនីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ មានរឿងភាគថ្មីត្រៀមបញ្ចេញជាមួយនឹងតារាសម្តែងល្បីៗជួរមុខ នឹងមកចាក់ផ្សាយបំពេរចក្ខុអារម្មណ៍របស់ទស្សនិកជនក្នុងពេលដ៏ខ្លីខាងមុខនេះ។

១. រឿង Leh Bunpakarn

 

រឿងនេះសម្តែងដោយ James Jirayu និង Taew Natapohn ដែលនឹងមានចាក់បញ្ចាំងនៅថ្ងៃទី ២៤ ខែកុម្ភៈឆ្នាំ ២០២០ លើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ៣ថៃ។

២.​រឿង Dung Duang Haruetai

រឿងនេះជារឿងភាគទូរទស្សន៍ដែលថតឡើងវិញ ជាមួយនឹងតារាសម្តែង Tik Jesdaporn និង Kimmy Kimberley Anne Woltemas ដែលនឹងមានចាក់បញ្ចាំងនៅថ្ងៃទី ០៤ ឬ ០៥ ខែមីនាឆ្នាំ ២០២០ លើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ៣ថៃ។

៣. រឿង​ Toong Sanaeha

រឿងនេះសម្តែងដោយ Top Jaron និង Toey Jarinporn ដែលនឹងមានចាក់បញ្ចាំងនៅថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២០ លើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ៣ថៃ។

៤. រឿង Rabum Mek

រឿងនេះសម្តែងដោយ Yiiiwha Preeyakarn និង​Job Thuchapon,ដែលនឹងមានចាក់បញ្ចាំងក្នុងពេលឆាប់ៗនេះ លើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ៣ថៃ ៕

 

ប្រែសម្រួល៖ សន្យា