ក្រោយដាក់ប្រទេសក្នុងភាពអាសន្ន ថៃប្រឈម​នឹងការរិះគន់ផ្នែកសិទ្ធិមនុស្ស​

អង្គការឃ្លាំមើលសិទិ្ធមនុស្ស HRW បានរិះគន់ថា  មាត្រាខ្លះនៃ​ច្បាប់ព័ត៌មានក្លែងក្លាយរបស់ថៃជា​លេសនាំទៅដល់ ការ​ផ្តន្ទាទោសពលរដ្ឋទំាងឡាយណា​ដែលមានប្រតិកម្មចំពោះភាព​យឺតយ៉ាវ​របស់រដ្ឋាភិបាលក្នុងការប្រឆាំងកូវីដ១៩ ។

ស្ថានភាពអាសន្នដែលចូលជាធរមាននៅថ្ងៃទី ២៦ ខែមីនាឆ្នាំ ២០២០ នេះកំពុងបង្កើនការព្រួយបារម្ភលើការ​គាបសង្កត់សេរីភាពបញ្ចេញមតិនៅថៃ។

លោក Brad Adams នាយកអង្គការឃ្លាំមើលសិទិ្ធមនុស្សអាស៊ីអាគ្នេយ៍បានមានប្រសាសន៍ថា​អាជ្ញាធរថៃហាក់ដូចជាមានចេតនា បិទគំនិតរិះគន់ពីបណ្តាញសារព័ត៌មាន និងសាធារណជនទូទៅ អំពីការឆ្លើយតបរបស់ពួកគេចំពោះវិបត្តិកូវីដ១៩  ។

នៅថ្ងៃទី ២៣ ខែមីនា ប៉ូលីសថៃ​បានចាប់ខ្លួនលោក Danai Ussama នៅឯវិចិត្រសាលសិល្បៈផ្ទាល់ខ្លួនឯភូកេត ហើយបានខ្លួនទៅកាន់ផ្នែកបង្ក្រាបបទឧក្រិដ្ឋនៅកណ្តាលទីក្រុងបាងកក។ ដោយ​ចោទប្រកាន់ពីបទរំលោភផ្នែកទី ១៤ (២) នៃច្បាប់ឧក្រិដ្ឋកម្មទាក់ទងនឹងកុំព្យូរទ័រពីបទ“ ដាក់បញ្ចូលប្រព័ន្ធទិន្នន័យកុំព្យួទ័រមិនពិត បង្កឱ្យមានការភិតភ័យជាសាធារណៈ” ។ ប្រសិនបើរកឃើញថាមានកំហុស គាត់នឹងប្រឈមមុខជាប់ពន្ធនាគាររយៈពេល ៥ ឆ្នាំព្រមទំាង​ពិន័យជាប្រាក់រហូតដល់ ១០០,០០០ បាត (៣.០៥០ ដុល្លារ) ។

ការចោទប្រកាន់នេះផ្អែកលើពាក្យបណ្តឹងដែលក្រុមហ៊ុនអាកាសចរណ៍ថៃព្រីនស៍អិលភីអិលដែលជាប្រតិបត្តិករអាកាសយានដ្ឋានជាតិ បានដាក់ពាក្យប្តឹងលោកដាណៃ សម្រាប់ការចុះផ្សាយថ្ងៃទី ១៦ ខែមីនានៅលើហ្វេសប៊ុកដែល ដាណៃបានសរសេរថា ពេលត្រឡប់មកពីបាសេឡូណាគាត់និងអ្នកដំណើរដទៃទៀត មិនបានឆ្លងកាត់​ការពិនិត្យ​កម្តៅ នៅអាកាសយានដ្ឋានសុវណ្ណភូមិក្រុងបាងកកទេ។

ព្រលានយន្តហោះថៃបានចោទប្រកាន់ការបង្ហោះរបស់បុរសនេះ ថាជាអង្គហេតុធ្វើឱ្យ​សាធារណជន​ មានការភាន់ច្រលំ​និងគិតខុសថា អាកាសយានដ្ឋានសុវណ្ណភូមិមិនបានចូលរួមជាមួយការ​ពិនិត្យប្រឆាំង​មេរោគកូវីដ។

នៅក្នុងរបាយការណ៍“ វិមាត្រសិទ្ធិមនុស្សនៃការឆ្លើយតបនៃកម្មវិធីការពារសិទ្ធិមនុស្សក្នុងស្ថានភាព​កូវីដ១៩” អង្គការឃ្លាំមើលសិទ្ធិមនុស្សបានសម្តែងការព្រួយបារម្ភថា ប្រទេសថៃកំពុងកាត់បន្ថយការនិយាយស្តីដោយសេរី នៅក្រោមវិបត្តិជំងឺឆ្លង។

នាយករដ្ឋមន្រ្តី ប្រាយុទ្ធចាន់អូចា បាន​ចេញសេចក្តីប្រកាសអាសន្នក្នុងថ្ងៃទី ២៤ ខែមីនាដែល ក្នុងសន្និសីទកាសែតនោះ លោកបានសង្កត់ធ្ងន់ថា « បន្ទាប់ពីស្ថានភាពអាសន្នត្រូវបានប្រកាសអ្នករាល់គ្នាត្រូវតែប្រយ័ត្នចំពោះការប្រើ​ប្រព័ន្ធផ្សព្វផ្សាយសង្គម។ ព័ត៌មានមិនពិត … ប្រព័ន្ធផ្សព្វផ្សាយនិងបណ្តាញសង្គមនឹងត្រូវបានពិនិត្យពិច័យ»។

Mr Tomorrow