ព័ត៍មានទាន់​ហេតុការណ៏
Search

កីឡា​វ៉ូ​ស៊ូ ៤​នាក់​ ទៅ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ The 5th China-ASEAN Wushu Festival

កីឡាករ កីឡា​ការិនី​ថ្នាល​វូ​ស៊ូ​(Wushu) កម្ពុជា​៦​រូប​ ដែល​ក្នុងនោះ​មួយរូប​ជា​ប្រធាន​ប្រតិភូ​មួយរូប​ជា​គ្រូបង្វឹក ​និង​៤​រូប​ ជា​អត្ត​ព​លិ​ក បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា​ ឆ្ពោះ​ទៅ​កាន់​ទីក្រុង​វូ​ចូ​វ​ ខេត្ត​ក្វាង​ស៊ី​ប្រទេស​ចិន ​ដើម្បី​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ The 5th China-ASEAN Wushu Festival កាលពី​ព្រឹក​ ថ្ងៃទី​៨​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៩​។​

បើតាម​ការ​ឲ្យ​ដឹង​នោះ​ថា ប្រទេស​ក្នុង​តំបន់​អាស៊ាន​ទាំងអស់​ នឹងចូលរួម​ក្នុង​ព្រឹត្តិការ​ណ៍​នេះ ​រួមជា​មួយ​ប្រទេស​ចិន​។​ ការប្រកួត​ចាប់ផ្ដើម​ពីថ្ងៃ​ទី​៨ ​ដល់​ថ្ងៃទី​១៣​វិច្ឆិកា។​

កញ្ញា​ម៉ៅ ​ច័ន្ទ​សូរិយា​ ដែលជា​គ្រូបង្វឹក​បាន​ប្រាប់​ឲ្យ​ដឹងថា​ សហព័ន្ធ​កីឡា​វូ​ស៊ូ​កម្ពុជា​ បញ្ជូន​ប្រតិភូ​កីឡាករ​ កីឡាការិនី​ចំនួន​៦​នាក់​ ចូលរួម​ការប្រកួត​ខាងលើនេះ​រួមមាន​ ៖ លោក ម៉ៅ ចន្ថា​វុ​ធ​ ដែលជា​អគ្គលេខាធិការ​សហព័ន្ធ​ជា​ប្រធាន​ប្រតិភូ កញ្ញា ម៉ៅ ច័ន្ទ​សូរិយា គ្រូបង្វឹក កីឡាករ មុំ សា​មិត្ត​ប្រាំពីរ​កែវ កីឡាការិនី មុយ គាវ កីឡាការិនី ឆែម ស្រី​ល័​ក្ខ និង ​កីឡាការិនី ​យ៉ង់ សារ៉ាត់​កញ្ញា​វ​ត្តី៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114