ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រោយ​ អាណា​រ៉ូ​ស ប្រកាស​ប្តឹង​, តារា​ប្រុស យុទ្ធ ឋានៈ ចេញមុខ​បំភ្លឺ​ វ៉ៃ​បក​វិញ​ភ្លាម

​ភ្នំពេញ​៖ បន្ទាប់ពី​តារា​ស្រី​កញ្ញា អាណា​រ៉ូ​ស បាន​ប្រកាស​ប្តឹង​លើ​តារា​ប្រុស​លោក យុទ្ធ ឋានៈ ដែល​លួច​ថត​និង​ទម្លាយ​ឃ្លី​ប​វីដេអូ​ឱប​ថើប​ស្រើបស្រាល​បង្ក​ការ​ភ្ញាក់ផ្អើល​ ហើយ​ឈាន​ដល់​ការរិះគន់​កក្រើក​ពេញ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ តាមរយៈ​ការ​ជេរ​ប្រមាថយ៉ាង​ធ្ងន់ធ្ងរ​នោះ ​ទីបំផុត​ភាគី​តួ​ប្រុស​បាន​ចេញមុខ​បកស្រាយ​ជា​សាធារណៈ។

បើ​តាម​ការ​រៀបរាប់​របស់​តួ​សម្តែង​ប្រុស ​ដែល​រង​ការចោទប្រកាន់​ និង​ការព្រមាន​ប្តឹង​ពី​តារា​ស្រី​កញ្ញា អាណា​រ៉ូ​ស បាន​បញ្ជាក់​តាមរយៈ​ផេ​ក​សិល្បករ​កម្ពុជា​ថា ​រឿងរ៉ាវ​ដែល​កើតឡើង​នោះ ​ពុំ​មែន​ជា​ចេតនា​របស់​លោក​ក្នុង​ការ​ទម្លាយ​ ឬ​លួច​ថត​នោះ​ទេ​ ពោលគឺ​រាល់​ឈុត​ឆាក​សម្តែង​ឱប​ថើប​ស្រើបស្រាល​នេះ ​ធ្វើឡើង​ដោយ​ការ​យល់ព្រម​ទាំងសងខាង​ និង​តាម​ការ​ប្រាប់​របស់​អ្នកដឹកនាំ​សម្តែង​ប៉ុណ្ណោះ។

លោក ​យុទ្ធ ឋានៈ បាន​បន្ត​ថា ​ចំពោះ​វីដេអូ​នៃ​ឈុត​ឱប​ថើប​ស្រើបស្រាល ​លូក​ច្របាច់​នេះ​គឺ​លោក​ទទួល​ស្គាល់​ថា ​ខ្លួន​ពិតជា​ពឹង​ឲ្យ​គេ​ជួយ​ថត​ឲ្យ​មែន ​អំឡុង​ពេល​កំពុង​សម្ដែង​ចូល​តួ​ក្នុង​ឈុត​នោះ។ ចំណែក​ឯ​តារា​ស្រី​កញ្ញា អាណា​រ៉ូ​ស ក៏បាន​ឲ្យ​ក្រុមការងារ​របស់​គាត់​ថត​ទុក​ដូចគ្នា ​ដើម្បី​យកទៅ​បង្ហោះ​ក្នុង​ឆែ​ល​ណែ​ល​យូធូប​របស់​គាត់​ដែរ។ ម្យ៉ាងទៀត​ក៏​ពុំ​មែន​ថត​តែ​លោក​ម្នាក់​នោះ​ទេ ​គឺមាន​គេ​ថត​ច្រើន​ ព្រោះ​វា​ជា​កន្លែង​ទី​សាធារណៈ​នៅ​ចំណុច​យានដ្ឋាន​ជួសជុល​រថយន្ត។

តារា​ប្រុស​លោក យុទ្ធ ឋានៈ និយាយទៀតថា​ ខ្លួន​លោក​ផ្ទាល់​ក៏​មិន​ដឹងថា​វីដេអូ​ទី​១​នោះ​(​ថត​ឱប​ថើប បឺត​មាត់​នៅ​កា​រ៉ា​ស់​ឡាន​)​ បែក​ធ្លាយ​ចាប់​តាំងពី​ពេលណា​នោះ​ដែរ​ តែ​អ្វី​ដែល​លោក​ បាន​បង្ហោះ​នោះ​គឺជា​ការ​ស៊ែរ​ចេញពី​​ឆានែល ​យូ​ធូប​របស់​ផលិតកម្ម​P production​តែប៉ុណ្ណោះ​ពោល​គឺ​លោក​ពុំបាន​បង្ហោះ​ដោយ​ខ្លួនឯង​នោះ​ឡើយ។ ចំណែកឯ​វីដេអូ​ទី​២ ​ដែល​ថត​ឈុត​រោលរាល​នៅក្នុង​បន្ទប់​សណ្ឋាគារ​ក៏​លោក​ទទួលស្គាល់ថា ​ពិតជា​ឲ្យ​គេ​ថត​ទុកជា​ឯកសារ​មែន​ តែ​អំឡុង​ពេលនោះ​ ក៏​មាន​គេ​ម្នាក់ បាន​Live​វីដេអូ​ ពេល​កំពុង​សម្តែង​ផងដែរ។

បន្ថែម​ពីលើ​នេះ​លោក យុទ្ធ ឋានៈ បាន​ឆ្លើយ​បដិសេធ​ថា ​តាមរយៈ​វីដេអូ​ទាំងពីរ​ ដែល​បែកធ្លាយ​នេះ​លោក​ពុំបាន​បង្ហោះ​ឬមួយ​មាន​ចេតនា​ចង់​ល្បី​ដោយ​វិធីសាស្ត្រ​របៀប​នេះ​ឡើយ​។ ​ម្យ៉ាងទៀត​រាល់​ការសម្តែង​គឺ​ធ្វើតាម​ការបង្ហាញ​ណែនាំ​ពី​សំណាក់​អ្នកដឹកនាំ​សម្តែង​ទាំងអស់​ពោល​គ្មាន​ការបង្ខិតបង្ខំ​ណាមួយ​ដូច​ការ​លើកឡើង​របស់​កញ្ញា អាណា​រ៉ូ​ស ឡើយ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114