BREAKING NEWS
Search

មើល​មួយ​ឈុត​នេះ ​ទើប​ដឹងថា​ពានតារា​ស្រីឆ្នើម ​២០២០ ​ពិត​ជា​សម​នឹង ​Baifern ​ណាស់

ដូចដែលទស្សនិកជនបានដឹងហើយថា Baifern បានទទួលពានតារាស្រីឆ្នើម ២០២០ ក្នុងចំណោមតារាស្រីល្បីៗ ៤ដួងទៀត ដូ​ច​​ជានាង Urassaya, Mai davika, Min និង Pancake

សម្រាប់រឿងភាគដែលធ្វើឱ្យ Baifern ទទួលបានពានមួយនេះគឺនៅក្នុងរឿង «ស្លឹកឈើរុះរោយ» ដែលជាប្រភេទរឿងស្នេហា​ពោ​​រ​​ពេញទៅដោយការឈឺចាប់ និងជារឿងភាគមួយដែលធ្វើឱ្យអ្នកទស្សនាកាន់តែលង់ស្រឡាញ់លើ Baifern កាន់តែខ្លាំង​ផង​ដែ​រ​។ គ្រប់ភាគទាំងអស់សុទ្ធតែល្អមើលជក់ចិត្ត ពិសេសរឿង «ស្លឹកឈើរុះរោយ» នេះ Baifern សម្ដែងប៉ះជាមួយតួឯកបប្រុសសង្ហា Dj Push រួមជាមួយតារាប្រុសស្រីល្បីៗជាច្រើនទៀត។

យ៉ាងណាមិញ បើយើងក្រឡេកមកមើលឈុតមួយខាងក្រោមនេះ នោះអ្នកទាំងអស់គ្នានឹងដឹងថា ពានរង្វាន់តារាស្រីឆ្នើម ២០២០ ពិតជាសក្តិសមនឹង Baifern ពិតមែន ព្រោះមួយឈុតនេះ Baifern ដែលសម្ដែងជាតួអង្គ នីរ៉ា សម្ដែងចូលតួ និងដាក់​អារម្មណ៍​បា​ន​​ល្អ​ណាស់។

អ្នកទស្សនាភាគចុងក្រោយនៃរឿងនេះ ប្រាកដជានៅចាំបានពីទិដ្ឋភាព ពេលដែល នីរ៉ា កំពុងមានអារម្មណ៍ច្របូកច្របល់ រកគិត​អ្វី​មិន​ចេញ ទើបចុងក្រោយនាងសម្រេចចិត្តសម្លាប់ខ្លួនតែម្ដង៕

មានវីដេអូខាងក្រោម៖

អត្ថបទផ្ដល់សិទ្ធិ៖ Poraman

ចុចអាន៖ ចូលរួមសោកស្តាយ! តារាសម្ដែង Oh In Hye បានទទួលមរណភាពហើយ នៅអាយុ ៣៦ ឆ្នាំ

ចុចអាន៖  ហ្វេនៗពេញចិត្តស្តូក! ត្រង់ឃ្លាពិសេសមួយរំលឹកពី 2NE1 ក្នុងបទថ្មីទើបនឹងចេញរបស់ CL