BREAKING NEWS
Search

អំឡុងពេលធ្វើកោសល្យវិច័យ រាងកាយរបស់តារាសម្ដែង Oh In Hye ត្រូវបានគេរកឃើញមានស្នាមជាំ

បើតាមការដកស្រង់សម្ដីចេញពីប្រភពផ្ទៃក្នុងម្នាក់ បាននិយាយថា រាងកាយរបស់តារាសម្ដែង Oh In Hye ដែលបានស្លាប់ ត្រូវ​បាន​គេ​រក​ឃើញថា មានស្នាមជាំអំឡុងពេលធ្វើកោសល្យវិច័យ។ នៅពេលកើតហេតុភ្លាមៗ អាជ្ញាធរបានស្នើសុំធ្វើ​កោសល្យវិច័យ​លើ​តា​រា​​សម្ដែងរូបនេះ ដោយបង្ហាញថានាងបានស្លាប់ដោយសារតែការគាំងបេះដូង បន្ទាប់ពីបានដួលសន្លប់នៅផ្ទះរបស់នាង កា​ល​ពី​ថ្ងៃ​ទី ​១៤ ខែកញ្ញា វេលាម៉ោង ៥ ទៀបភ្លឺ យោងតាមការរាយការណ៍ពីមិត្តភិក្តរបស់នាង។

បន្តបន្ថែមពីប្រភពខាងលើ បាននិយាយថា « ខ្ញុំបានលឺពីក្រុមគ្រួសារថា មានស្នាមជាំជាច្រើនកន្លែង ត្រូវបានគេឃើញនៅ​លើ​ដង​ខ្លួន​របស់នាង។ ខ្ញុំមិនច្បាស់ថាស្បែករបស់នាងមានបញ្ហានោះទេ ប៉ុន្តែវាមិនត្រឹមតែមួយឬពីរកន្លែងនោះទេ វាច្រើនពេកហើយ ដូច្នេះទើបធ្វើឱ្យមានការព្រួយបារម្ភ»។ ទាក់ទងនឹងស្នាមជាំលើដងខ្លួន ខាងក្រុមប៉ូលីសជំនាញក៏បានបញ្ជាក់ដែរថា «រហូតមកដល់​ពេលនេះការស៊ើបអង្កេតបង្ហាញថា ករណីឃាតកម្មអាចតិចតួច ដែលក្នុងនោះមិនមានមុខសញ្ញានៃការ​ចូលមក ក្រៅពីក្រុមគ្រួសារ​អ្នក​ស្លា​ប់​នោះទេ»។

ចំពោះព័ត៌មានផ្សេងទៀត ដែលអ្នកនិយមលេងអ៊ីនធឺណេត កំពុងស្មាន Oh In Hye អាចនឹងបានផ្ញើសារលាក់ទុកក្នុងវីដេអូ You​tu​be ​ចុងក្រោយរបស់នាងក៏ថាបាន ប៉ុន្តែទោះជាយ៉ាងណាទាំងនេះ ​គ្រាន់តែជាការប៉ាន់ស្មានចេញ​ពីគំនិតអ្នកក្នុងបណ្ដាញ​សង្គម​ប៉ុ​ណ្ណោះ​។

គួររម្លឹកផងដែរថា តារាសម្ដែងស្រី Oh In Hye បានចាប់ផ្តើមការសម្តែងលើកដំបូង នៅក្នុងឆ្នាំ ២០១១ ក្នុងខ្សែភាពយន្តរឿង “Sin of a Family” ហើយនាងក៏បានសម្តែងក្នុងរឿងជាបន្តបន្ទាប់ ដូចជា “Red Vacance Black Wedding”,“No Breathing”,“Secret Travel” និង “ The Plan”៕

អត្ថបទផ្ដល់សិទ្ធិ៖ Poraman

ចុចអាន៖  ចូលរួមសោកស្តាយ! តារាសម្ដែង Oh In Hye បានទទួលមរណភាពហើយ នៅអាយុ ៣៦ ឆ្នាំ

ចុចអាន៖ កម្រ​នឹង​បានឃើញ​ណាស់! ​Rosé ​លេងស្ទីល​តែងខ្លួន​យ៉ាងស៊ីវិល័យ ​ក្នុងទស្សនា​វដ្តីម៉ូត​ដ៏ពេញ​និយម​