BREAKING NEWS
Search

ខួបកំណើតវ័យជិតចូល ៤០ឆ្នាំ! Ploy ទទួលបានសារជូនពរហូរដូចចាក់ទឹក ពីមនុស្សជាទីស្រឡាញ់

ភ្លេចៗខ្លួនតារាសម្ដែងជើងចាស់ Chermarn Boonyasak ហៅ Ploy ឈានដល់វ័យជិត ៤០ឆ្នាំបាត់ ដោយពីម្សិលមិញនេះ Ploy ប​ង្ហោះ​​រូបភាពជូនពរខ្លួនឯង និងអរគុណដល់អ្នកគ្រប់គ្នាដែលបានផ្ញើរសារជួនពរនាងយ៉ាងច្រើន ក្នុងឱកាសខួបកំណើត​ឈាន​ដល់​វ័យ ​៣៨ឆ្នាំ។

មុនថ្ងៃខួបកំណើតនាងមួយថ្ងៃ យើងក៏ឃើញមានក្រុមគ្រួសារនិងមិត្តភក្តិនាងបានមក Surprise ដោយយកនាំខួបកំណើតមក​ព​ញ្ញា​ក់​​អារម្មណ៍ផងដែរ។ ម៉្យាងវិញ​ទៀត Ploy ក៏បាន Add Story IG ផ្ទាល់ខ្លួនរបស់នាង ពីរូបភាពដែលទទួលបានពីការបង្ហោះ​ជូ​ន​ពរ ពីអ្នកស្គាល់ មិត្តភក្តិ និងមិត្តរួមការងារសិល្បៈជាដើម។

ក្នុងនោះដែរយើងសង្កេតឃើញថា Ploy ទទួលបានពាក្យពេចន៍ជួនពរល្អៗជាច្រើនពីអ្នកស្គាល់ ក៏ដូចជាមិត្តភក្តិរបស់នាង ដែ​ល​បា​ន​​បង្ហោះជូនពរដល់នាង។ បន្ថែមពី​នេះ​ទៀត សូម្បីតែតារាស្រករក្រោយមួយចំនួនដែលកំពុងទទួលបានកេរ្តិ៍ឈ្មោះបោះ​សម្លេង​លើ​វិស័យ​សម្ដែងនេះ ក៏ដូចជានាង Chompoo Ariya, Taew, Sririta, Davika និងតារាល្បីៗជាច្រើនទៀត។

 

 

ទោះជា Ploy ឈានដល់វ័យ ៣៨ឆ្នាំហើយក្តី ប៉ុន្តែបើនិយាយពីរូបសម្រស់នាងវិញ នៅតែស្រស់ស្អាត និងមានរាងកាយដ៏ស្រឡូន​មិន​ចាញ់​តារា​ស្រករក្រោយប៉ុន្មា​ន​ទេ៕

មានរូបភាពពីក្នុង Story IG ខាងក្រោម៖

អត្ថបទផ្ដល់សិទ្ធិ៖ Poraman

ចុចអាន៖ មើល​មួយ​ឈុត​នេះ ​ទើប​ដឹងថា​ពានតារា​ស្រីឆ្នើម ​២០២០ ​ពិត​ជា​សម​នឹង ​Baifern ​ណាស់

ចុចអាន៖  ហេតុអ្វី Jun Ji-hyun អាចក្ដោបតំណែងជាតារាស្រីជួរមុខរបស់កូរ៉េខាងត្បូង?