BREAKING NEWS
Search

ការសម្រេចកាមដោយខ្លួនឯងអាចជួយកាត់បន្ថយភាពតានតឹង

តាមពិត ការសម្រេចកាមដោយខ្លួនឯងមានអត្ថប្រយោជន៍ច្រើនយ៉ាងចំពោះសុខភាព។ វាជួយបង្កើនលំហូរឈាម បញ្ចោញអរម៉ូន endorphins កាត់បន្ថយភាពតានតឹង ជួយបង្កើនទំនុកចិត្តលើខ្លួនឯង និងធ្វើឲ្យផ្លូវភេទរឹងមាំ។

ខាងក្រោមនេះជាពេលវេលាល្អក្នុងការសម្រេចកាមដោយខ្លួនឯង៖

មុនពេលទៅធ្វើការ

ការសម្រេចកាមដោយខ្លួនឯងនៅពេលព្រឹកមានគុណប្រយោជន៍ជាច្រើនចំពោះសុខភាពដោយអាចធ្វើឱ្យការងារប្រចាំកាន់តែមានផលិតភាពខ្ពស់។ ក្រៅពីនោះ វាជួយឲ្យមានអារម្មណ៍ល្អ កាត់បន្ថយភាពតានតឹងនៅកន្លែងធ្វើការ និងមានបញ្ញាដោះស្រាយបញ្ហាពេញមួយថ្ងៃ។

មុនពេលចូលគេង

ការសម្រេចកាមដោយខ្លួនឯងនៅមុនពេលចូលគេង ជួយកាត់បន្ថយភាពស្មុគស្មាញនៃការងារកាលពីថ្ងៃ ធ្វើឲ្យគេងឆាប់លក់ និងគេងលក់បានស្កប់ស្កល់។

ពេលផ្ដោតអារម្មណ៍មិនបានល្អ

ប្រសិនបើបំពេញការងារអ្វីមួយ ហើយផ្ដោតអារម្មណ៍មិនបានល្អ ឬមានអារម្មណ៍មិនមូល អាចប្ដូរមកសម្រេចកាមដោយខ្លួនឯងជំនួសវិញ។ ស្ថាបនិកក្រុមហ៊ុនផលិតសិចស្ត្រី Oactact លោក Kit Maloney បនិយាយថា “ការសម្រេចកាមដោយខ្លួនឯងនិងការឈានដល់ចំណុចកំពូលគឺដូចជាការធ្វើសមាធិ។ វាអាចធ្វើឲ្យខួរក្បាលស្ងប់ស្ងាត់ ហើយអាចផ្តោតអារម្មណ៍បានកាន់តែខ្លាំង ព្រមទាំងជួយឲ្យការងារមានប្រសិទ្ធិភាព”។

ក្រៅពីនោះទៀត ការសម្រេចកាមដោយខ្លួនឯង ជាថ្នាំមួយប្រភេទដែលអាចព្យាបាលបញ្ហាស្រ្តេស ពេលមនុស្សទន់ខ្សោយផ្លូវអារម្មណ៍ដោយបញ្ហាមួយចំនួន។ វាជួយបន្ធូរភាពតានតឹងធ្វើឲ្យអារម្មណ៍ធូរស្រាលជាងមុន៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ body+soul

ចុចអាន៖ វ័យជំទង់ សូមគិតរឿងទាំងនេះមុនពេលសម្រេចចិត្ត​រួមភេទ

ចុចអាន៖  ៣យ៉ាង​ធំៗ បង្ហាញថា ​បុរសម្នាក់កំពុងគិតដល់រឿងភេទសម្ព័នជាមួយនាង