BREAKING NEWS
Search

មកពិនិត្យសិក្សា​លើបរាជ័យធំៗរបស់មហាសេដ្ឋីBill Gatesវិញម្តង

មនុស្ស​ក្នុងលោក ធ្លាប់តែបានឮពីគន្លឹះជោគជ័យធំៗរបស់មហាសេដ្ឋីពិភពលោក Bill Gates តែថ្ងៃនេះ មកពិនិត្យសិក្សា​លើបរាជ័យធំៗរបស់លោកវិញម្តងដែល ភាគច្រើនជាបទពិសោធន៍បរាជ័យក្នុងវិស័យបច្ចេកវិទ្យា។

កាលពីពាក់កណ្ដាលឆ្នាំ ២០១៩ នៅក្នុងបទសម្ភាសន៍ ភាពជា CEO ជាមួយក្រុមហ៊ុនវេបសាយ Eventbrite ដែលជាគេហទំព័រផ្ដោតលើការគ្រប់គ្រងដ៏ធំនៅសហរដ្ឋអាមេរិក មហាសេដ្ឋី Bill Gates សារភាពថាខ្លួនបានបង្កើតកំហុសមួយដោយបណ្ដោយឲ្យក្រុមហ៊ុន Microsoft មិនអាចក្លាយខ្លួនដូច Android ក្នុងពេលបច្ចុប្បន្ន។

មហាសេដ្ឋីវ័យ ៦៤ ឆ្នាំរូបនេះបន្តថា ពេលនោះក្រុមហ៊ុន Microsoft មានប្រៀបអាចយកឈ្នះ Android បើលោកយកចិត្តទុកដាក់ក្នុងការប្រកួតប្រជែង។

សហស្ថានិក Microsoft បន្ថែមទៀតថា ពេលនោះ Microsoft ព្យាយាមបង្កើតកម្មវិធីទូរសព្ទដើម្បីប្រកួតប្រជែងជាមួយនឹង Apple ប៉ុន្ដែទម្រាំ Windows Mobile បញ្ចេញកម្មវិធីទូរសព្ទនាឆ្នាំ ២០១០ Android បានដើរប៉ុន្មានជំហានសំខាន់ៗមុនបាត់ទៅហើយ។

មិនបានប៉ុន្មានឆ្នាំក្រោយមក Microsoft បានបញ្ឈប់កម្មវិធីទូរសព្ទរបស់ខ្លួន។ ចំណែកឯ Android អាចរកប្រាក់ចំណូលបានរាប់រយលានដុល្លារ រហូតមកទល់សព្វថ្ងៃនេះ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Eventbrite

ចុចអាន៖ មេរៀនធំ ២ ដែលមហាសេដ្ឋី Bill Gates និងភរិយាកំពុងបង្រៀនកូនៗ

ចុចអាន៖​  ៥ចំណុច ដែលមិនសូវមាន​អ្នកដឹង អំពីមហាសេដ្ឋី Bill Gate