BREAKING NEWS
Search

ជាពុទ្ធបរិស័ទគួរអានជ្រួតជ្រាបពីលក្ខណៈពិសេសទាំង១០នៃព្រះពុទ្ធសាសនា

ប្រជាជនកម្ពុជាជាអ្នកគោរពដើរតាមព្រះពុទ្ធសាសនា តាំងពីយូរលង់ណាស់មកហើយ។ ពលរដ្ឋប្រមាណជា ៩០% នៃប្រជាជនសរុបជាពុទ្ធបរិស័ទដែលកាន់ជំនឿយដោយស្រគត់ស្រគំ នឹងធឹង។

យ៉ាងណាមិញ អាចមាន​អ្នកមិនទាន់ដឹងពីលក្ខណៈពិសេសទាំង ១០ ខាងក្រោមនេះនៅឡើយ៖

១. ព្រះពុទ្ធសាសនា បានមកពីព្រះនាម​នៃព្រះពុទ្ធដែលសំដៅទៅលើ ព្រះសក្យមុនីសម្មាសម្ពុទ្ធដែលមានន័យថា “ការត្រាស់ដឹងនៃសច្ចភាព” ។ ពាក្យនេះមកពីភាសាបាលីដែលជាភាសាមួយក្នុងចំណោមភាសាបុរាណបំផុតនៅលើពិភពលោក។

២. ត្បិតតែប្រភពមួយចំនួនអះអាងថា  ព្រះពុទ្ធសាសនាកើតចេញពីប្រទេសឥណ្ឌា ប៉ុន្តែការពិតសាសនាធំជាងគេទី ៤ នៅលើពិភពលោកនេះ ត្រូវបានគេរកឃើញដំបូងបំផុតនៅភាគខាងលិចប្រទេសនេប៉ាល់។

៣. ពុទ្ធសាសនិកមិនជឿលើព្រះណាទាំងអស់ ហើយក៏មិនគោរពបូជាព្រះពុទ្ធដែរ ប៉ុន្តែធ្វើតាមការបង្រៀនរបស់ព្រះពុទ្ធ ដោយហេតុថា ព្រះពុទ្ធត្រូវបានគេចាត់ទុកជា បរមគ្រូ មិនមែនជាអទិទេពឡើយ។

៤. ព្រះពុទ្ធសាសនាចាប់កើតឡើងនៅចន្លោះឆ្នាំ ៥៤៣-៤៨០ មុនគ្រឹស្តសករាជ ដោយផ្ដើមក្រោយពី ព្រះអង្គ សិទ្ធត្ថ គោតម បានបានចាកចេញពីក្រុមគ្រួសារាជវង្សដើម្បីស្វែងរកសន្តិភាព និងការត្រាស់។ ក្រោយព្រះអង្គបានទទួលការត្រាស់ដឹងក្រោមដើមល្វាឬដើមពោធិព្រឹក្សដែលមានទីតាំងនៅភូមិ Bodh Gaya រដ្ឋ Bihar ប្រទេសឥណ្ឌា។

៥. មូលដ្ឋានគ្រឹះនៃការបង្រៀនទាំងបីនៃសាសនាត្រូវបានគេស្គាល់ថាជា “ រតនសម្បត្តិទាំងបី” មានព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ។ ព្រះពុទ្ធសំដៅទៅលើព្រះសក្យមុនីសម្មាសម្ពុទ្ធ ព្រះធម៌សំដៅទៅលើការបង្រៀនរបស់ព្រះសក្យមុនីសម្មាសម្ពុទ្ធ និងព្រះសង្ឃសំដៅលើបុព្វជិតដែលធ្វើតាមព្រះធម៌។

៦. ប្រទេសដែលគោរពព្រះពុទ្ធសាសនាច្រើនជាងគេមាននៅ ចិន ជប៉ុន កូរ៉េ និងអាស៊ីអាគ្នេយ៍។

៧. គ្រឹះការទូន្មានទាំងបីនៃសាសនាគឺ ប្រាជ្ញា ការរួបរួម និងវិន័យ។ តាមការបង្រៀនរបស់ព្រះពុទ្ធសាសនា គ្មានអ្វីនៅក្នុងលោកនេះជារៀងរហូតនោះទេ អ្វីៗទាំងអស់មានតែបណ្តោះអាសន្នប៉ុណ្ណោះដែលព្រះអង្គហៅថា និពាន្វ ។

៨. បាបកម្មទាំង៣នៃព្រះពុទ្ធសាសនាគឺ មោហៈ (ភាពល្ងង់ខ្លៅ) លោភៈ(ការចង់បាន) និងទោសៈ(កំហឹង)។

៩. គម្ពីរពិសិដ្ឋមានឈ្មោះ “ព្រះត្រៃបិដក” ដែលជាភាសាបាលីសំស្ក្រឹត ហើយបែងចែកជា ៨៤ ០០០ ធម្មខណ្ឌ។

១០. ព្រះពុទ្ធសាសនាមានពីរនិកាយធំៗ គឺ មហាយាន និងហិនយាន៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ THE FACT SITE

ចុចអាន៖  ការពិតមួយចំនួន​ដែលមនុស្សភាគច្រើនតែងយល់ច្រឡំលើសាសនាអ៊ីស្លាម

ចុចអាន៖ ជំនឿ​ពេល​មាន​អ្នក​ស្លាប់​ទៅ​ ​ពុំបាន​ធ្វើបុណ្យ​ឧទ្ទិស​ដល់​សពនោះ​ ព្រលឹង​នឹង​មិន​ទៅ​ណា​ឆ្ងាយ ​ឬ​មិន​​ចាប់កំណើត​បាន​​ឡើយ