BREAKING NEWS
Search

វិធីសាស្ត្រ ៤ ដាក់ឈ្មោះអាជីវកម្មយ៉ាងណា​អាចទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវ

ត្រឹមតែការដាក់ឈ្មោះអាជីវកម្មមួយ មិនជាលំបាកនោះទេ ប៉ុន្តែការដាក់ឈ្មោះឲ្យបានត្រឹមត្រូវ ទើបជារឿងដែលត្រូវពិចារណាឲ្យបានហ្មត់ចត់។ ឈ្មោះជំនួញនឹងត្រូវបានស្គាល់ដោយអតិថិជនពីគ្រប់ទិសទី ដូច្នេះ ដើម្បីទាក់ទាញភ្ញៀវឲ្យស្គាល់ជំនួញរបស់អ្នករយៈពេលយូរ សូមអនុវត្តវិធីដាក់ឈ្មោះតាម ៤ របៀបខាងក្រោម៖

ដាក់ឈ្មោះងាយអាន និងងាយចងចាំ

ការប្រើឈ្មោះដែលរឹតតែសាមញ្ញ នោះរឹតតែគួរឲ្យចង់ស្តាប់។ ឈ្មោះកាន់តែងាយហៅ កាន់តែងាយស្រួលចងចាំ ជាពិសេសឈ្មោះណាដែលពាក់ព័ន្ធនឹងជីវិតរស់នៅប្រចាំថ្ងៃរបស់អតិថិជន។

មិនគួរប្រើឈ្មោះជាន់ជាមួយអាជីវកម្មដទៃ

មុនដាក់ឈ្មោះអាជីវកម្មរបស់អ្នក ត្រូវស្រាវជ្រាវថាមានគេប្រើឈ្មោះដែលចង់ដាក់នោះហើយឬនៅ ព្រោះកាលណាប្រើឈ្មោះជាន់ជាមួយគេ អាចធ្វើឲ្យភ្ញៀវភ័ន្តច្រឡំ។ ម្យ៉ាងទៀត អាជីវកម្មរបស់អ្នកមកក្រោយគេផង ដូច្នេះគួរចៀសវាងឈ្មោះដដែលពីអ្នកដទៃ។

ដាក់ឈ្មោះដែលមានបង្កប់អត្ថន័យ

ទោះបីជាអាជីវកម្ម ឬផលិតផលក្ដី អត្ថន័យឈ្មោះត្រូវមានខ្លឹមសារគ្រប់គ្រាន់ និងជាឈ្មោះដែលមានន័យវិជ្ជមាន។ តិចច្រឡំថា ដាក់ឈ្មោះងាយហៅ ងាយចងចាំក៏ចប់នោះ?  តែត្រូវប្រើឈ្មោះណាដែលមានបង្កប់អត្ថន័យផងដែរ។

ជ្រើសរើសឈ្មោះយ៉ាងតិច ៥ សឹមសម្រេចយកមួយដែលប្រសើរជាងគេ

ព្យាយាមរកនឹកឈ្មោះដែលអ្នកស្រឡាញ់ឲ្យបានពី ៥-១០ រួចមកប្រៀបធៀបគ្នាថា មួយណាល្អជាងគេ។ ត្រូវធ្វើឲ្យប្រាកដថា អ្នកពិតជាចូលចិត្តឈ្មោះដែលខ្លួនរើសយក ព្រោះថាការប្ដូរឈ្មោះម្ដងជាពីរដង អតិជិជនអាចនឹងលែងស្គាល់ប្រេនរបស់អ្នក៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ KEDM

ចុចអាន៖ ចង់បើកភោជនីយដ្ឋានខ្នាតតូចជោគជ័យអាចត្រៀម ៦ ចំណុចនេះ

ចុចអាន៖ អាថ៌កំបាំង​​យីហោ​​ហាង​ល្បីៗ​នៅ​​ទូទាំង​ពិភពលោក ​ដែល​សហគ្រិន​គួរ​រៀន​តាម