BREAKING NEWS
Search

ការពិតទាំង ៧ ទាក់ទិននឹងក្រដាសប្រាក់មួយដុល្លារអាមេរិក

នៅជុំវិញពិភពលោកមានរូបិយប័ណ្ណល្បីៗជាច្រើនចរាចរលើទីផ្សារ តែរូបិយប័ណ្ណដែលគេស្គាល់បំផុតគឺ ប្រាក់ដុល្លារ។ ប្រាក់ដុល្លារ​មានច្រើនសន្លឹករួមមាន ក្រដាស ១ដុល្លារ ២ដុល្លារ ៥ដុល្លារ ១០ដុល្លារ ២០ដុល្លារ ៥០ដុល្លារ និង ១០០ដុល្លារ។

ចំណែកលោកអ្នកដែលធ្លាប់ស្គាល់ ក៏ដូចជាធ្លាប់ចាយក្រដាសប្រាក់មួយដុល្លារ តើបានដឹងពីការពិតទាំង ៧ នេះហើយឬនៅ?

១. ក្រដាសប្រាក់មួយដុល្លារមានប្រវែង ៦.១៤ អ៊ីញស្មើនឹង ៧៥% និងទទឹង ២.៦១ អ៊ីញស្មើ ២៥% នៃក្រដាសទាំងមូល។

២. លុយមួយដុល្លារដំបូងមានរូបរដ្ឋមន្រ្តីរតនាគារជាតិដែលជាលេខារបស់ប្រធានាធិបតី អាប្រាហាំលីនខុន។

៣. ក្រដាស ១ ដុល្លារ ជាក្រដាសប្រាក់អាមេរិកដំបូងគេដែលសរសេរឃ្លា IN GOD WE TRUST លេចចេញពីលើ។

. ក្នុងអំឡុងសង្គ្រាមលោកលើកទី ២ រដ្ឋហាវ៉ៃបានបោះពុម្ពប្រាក់មួយដុល្លារពិសេសជាច្រើនលាន ដោយសារតែរដ្ឋាភិបាលព្រួយបារម្ភការវាយត្រួតត្រាលើទឹកដីនេះ។

៥. ធនាគារកណ្តាលអាមេរិកបានបញ្ជាក់ថា រូបិយប័ណ្ណ ១ ដុល្លារចំនួន ១,២ ទ្រីលានដុល្លារបានចរាចរលើទីផ្សារ គិតត្រឹមខែធ្នូ ឆ្នាំ២០១៣។

៦. លោកស្រី ម៉ាថា វ៉ាស៊ីនតោន(Martha Washington) ជាភរិយារបស់ប្រធានាធិបតី ចច វ៉ាស៊ីនតោន ក៏ធ្លាប់បង្ហាញវត្តមានលើក្រដាសប្រាក់ ១ ដុល្លារដែរ នាឆ្នាំ ១៨៨៦។

៧. ការសិក្សាមួយបានរកឃើញថា ៩៤% នៃក្រដាសប្រាក់ ១ ដុល្លារដែលទុកក្នុងការបូបលុយអាចប្រមូលផ្ដុំមេរោគបង្កជាជំងឺធ្វើឲ្យប៉ះពាល់ដល់រាងកាយមនុស្សបំផុត៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ THEFACTSITE

ចុចអាន៖  ត្ថុ ៨ យ៉ាងទោះមានលុយទាំងកោដក៏មិនអាចទិញបានដែរ

ចុចអាន៖  អ្វីជាភាពខុសគ្នារវាងការសន្សំលុយ និងការវិនិយោគលុយ?