BREAKING NEWS
Search

«ខ្មោចចូល» និទានពីរឿងរ៉ាវជីវិតគ្រួសារនាយទាហានម្នាក់នាឆ្នាំ ១៩៩១

រឿង «ខ្មោចចូល» ជាប្រលោមលោកបែបភ័យរន្ធត់ដែលបំប្លែងពីអត្ថបទភាពយន្តរបស់អ្នកនិពន្ទនិងដឹកនាំរឿងលោក ហ៊ុយ យ៉ាឡេង។

ខ្លឹមសាររឿងរ៉ាយរ៉ាប់ពី បុរសម្នាក់ឈ្មោះឧត្តមដែលជានាយទាហានបាត់ខ្លួនក្នុងរបបសាធារណរដ្ឋ។ គ្រួសារគិតថា ឧត្តមស្លាប់ ប៉ុន្តែថ្ងៃមួយគាត់បានលេចវត្តមាននៅមុខផ្ទះ ធ្វើឲ្យគ្រប់គ្នាស្រឡាំងកាំង ពិសេសសុភាជាភរិយាតែម្ដង។

 

នៅរាត្រីនោះគ្រួសារឧត្តមបានធ្វើពិធីជប់លៀងអបអរគាត់ត្រឡប់មកវិញ។ គាត់ផឹកស្រវឹងក៏បានអួតពីមូលហេតុដែលខ្លួនមិនស្លាប់ ព្រោះមានខ្នាយបារមីដែលគ្រូបានឲ្យ។ យប់នោះគាត់ស្រវឹងរហូតក្អួតសន្លប់ ត្រូវកូនទាហានសែងចូលដេក ។

ព្រឹកឡើងឧត្តមត្រូវភរិយាហៅកាត់សក់ គាត់ដើរធ្នឹងមិននិយាយស្តីទៅកន្លែងកាត់សក់។ ពូសុខជាជាងកាត់សក់រៀបយកកន្រ្តៃមកកាត់ឲ្យ តែត្រូវឧត្តមធ្វើកាយវិកាចង្អុលឲ្យកោពុកមាត់សិន។ គ្រប់គ្នាខ្លាចគាត់ដែលបើកភ្នែកធំៗ មិននិយាយស្តីអ្វីសោះ។ ជាងកោពុកមាត់ទាំងភ័យខ្លាច គ្រាន់តែកោពុកមាត់កោរួច ឧត្តមក៏ញញឹមបន្តិច។ លុះដល់ជាងទាញកន្រ្តៃរកកាត់សក់វិញម្តង គាត់ឆក់យកកន្ត្រៃចាក់ចំកណ្តាលភ្លៅជាងឲ្យរងរបួស។  កូនទាហានរត់មកចាប់ឧត្តម ខណៈគាត់ស្រែកដូចបិសាចកាចសាហាវ ហើយក៏សន្លប់បាត់ទៅ។

ពីពេលនោះមក រឿងរ៉ាវខ្មោចចូលត្រូវចាប់ផ្តើមឡើង…។

ចង់ជ្រាបកាន់ច្បាស់ថា រឿង «ខ្មោចចូល» មានអ្វីបន្តទៀត ហើយតើមានតម្លៃអប់រំបែបណាខ្លះក្នុងសាច់រឿងនេះ? ប្រិយមិត្តអាចរកជាវបានពីហាងលក់សៀវភៅអនឡាញ Grey Universe ហាង ភ្នំពេញ Terminal និងហាងដទៃទៀតតាមបណ្ដាខេត្តមួយចំនួន៕

អត្ថបទ៖ សន្យា

ចុចអាន៖  “ដើម្បីកូន” ពីភាពយន្តខ្នាតធំក្លាយជាសៀវភៅដើម្បីរកថវិកាជួយសកម្មភាពសប្បុធម៌

ចុចអាន៖ ពីក្មេងញៀនថ្នាំជោគជាំ កែប្រែបានជោគជ័យ​ ហើយចែករំលែកតាមរយៈសៀវភៅជីវិតពិត