BREAKING NEWS
Search

រឿងពិតគួរឱ្យភ្ញាក់ផ្អើលទាំង ១០ អំពីរ៉ែមាស

រ៉ែមាស ជាវត្ថុមានតម្លៃបំផុតមួយបន្ទាប់ពីត្បូងពេជ្រ។ ដោយមានអាយុកាលរាប់ពាន់ឆ្នាំ ហើយត្រូវបានមនុស្សយកទៅច្នៃជាគ្រឿងអលង្ការនានាយ៉ាងប្រណីតផង មាសជាទីប៉ងប្រាថ្នានាំមនុស្ស​នានា​រួមទាំង​ទីផ្សារដោះដូរមិនចេះ​ថមថយ។

តើអ្វីជាលក្ខណៈពិសេសរបស់មាស? ហើយតើអ្នកធ្លាប់ដឹងអ្វីខ្លះអំពីវា?

១. មាសមានពណ៌លឿងពេលផ្សំជាមួយលោហធាតុដទៃ តែជាទូទៅវាមានពណ៌មាស។មាសមិនចេះបែកបាក់ឬខូចឡើយ លើកតែគេយកទៅរំលាយដើម្បីកែច្នៃទៅជារបស់ថ្មី។

២. តាមការប៉ាន់ស្មាន រាប់ចាប់ពីឆ្នាំ ១៥០០ នៃគ្រឹស្តរាជមកទល់បច្ចុប្បន្ន មានមាសសរុបចំនួន ១សែនតោនត្រូវបានគេជីកយកចេញពីរ៉ែ។

៣. ដោយសារតែមាសមានភាពទន់ ភ្លឺចាំង និងក្រាស់ល្អ វាត្រូវបានផ្សំជាញឹកញាប់ជាមួយប្រភេទលោហធាតុដទៃ ដើម្បីផលិតគ្រឿងអលង្ការផ្សេង។

៤. មាសជាធាតុគីមី តែបើប្រៀបធៀបទៅនឹងលោហៈផ្សេងទៀត វាមិនសូវមានប្រតិកម្មគីមីទេ។ វាស៊ាំនឹងការរិចរិលដោយខ្យល់សំណើម និងប្រតិកម្មអាស៊ីត។

៥. មាសជាវត្ថុចម្លងចរន្តអគ្គិសនីនិងកម្ដៅបានយ៉ាងល្អ។

៦. មាសតែ ១ ក្រាមអាចយកទៅផែឬកិនធ្វើជាសន្លឹកទំហំ ១ ម៉ែត្រការ៉េបាន។

៧. ក្នុងចំណោមប្រជាជាតិទាំងអស់នៃពិភពលោក ឥណ្ឌាជាប្រទេសមួយដែលប្រើប្រាស់មាសច្រើនបំផុតក្នុងមួយឆ្នាំៗ។

៨. មាសស្ទើរតែទាំងអស់នៅលើផែនដីបានមកពីអាចម៍ផ្កាយដែលធ្លាក់លើផែនដីអស់រយៈពេលជាង ២០០ លានឆ្នាំមកហើយ។

៩. មាសធាតុសុទ្ធលុះតែមានទំហំ ២៤ ការ៉ាត់ ដោយហេតុថា​មាស ១៨ ការ៉ាត់មានមាសសុទ្ធ ៧៥% រីឯមាស ១៤ ការ៉ាត់មានមាសសុទ្ធ ៥៨.៥% ហើយមាស ១០ ការ៉ាត់មានមាសសុទ្ធ ៤១.៧%។ ផ្នែកដែលនៅសល់ពីនោះនៅក្នុងគ្រឿងអលង្ការ មានវត្ថុធាតុទៀតដូចជាប្រាក់ ផ្លាទីន ស្ពាន់ប៉ូឡាដ្យូម ស័ង្កសី នីកែល ដែក និងកាដាមីញ៉ូមជាដើម។

១០. សន្លឹកមាសអាចត្រូវបានប្រើទៅក្នុងអាហារឬភេសជ្ជៈខ្លះដើម្បីកាន់តែមានឱជារស ដោយសារគេយល់ថា វាគ្មានគីមីពុល មិនប្រតិកម្ម និងមានសំណើមខ្ពស់។ យ៉ាងណាក៏ដោយ ក៏មានមនុស្សមួយចំនួនអាឡែកហ្ស៊ីដែរ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ THEFACTSITE

ចុចអាន៖   ៥ យ៉ាងអំពីព្រះរាជាមានជាងគេបំផុតលើលោកព្រះអង្គ Maha Vajiralongkorn

ចុចអាន៖ អត្ថន័យខុសគ្នានៃកាយវិការដៃទាំង១៥ ពីបណ្ដាប្រទេសផ្សេងៗជុំវិញពិភពលោក