BREAKING NEWS
Search

Indra Nooyi ស្ត្រីជើងខ្លាំងក្នុងពិភពជំនួញភេសជ្ជៈនិងអាហារ

Indra Krishnamurthy Nooyi ជាប្រធាននិងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនផលិតភេសជ្ជៈ និងចំណីអាហារ PepsiCo ដែលជាងធំជាងគេទី ២ លើពិភពលោក។

អ្នកស្រីជាសហគ្រិន ឥណ្ឌា-អាមេរិក កើតនៅទីក្រុង Chennai ប្រទេសឥណ្ឌា។ អ្នកស្រីបញ្ចប់បានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រផ្នែកគណិតវិទ្យា រូបវិទ្យា និងគីមីវិទ្យា។

ឆ្នាំ ១៩៩៤ Indra Nooyi ចូលបម្រើការងារជាប្រធានរៀបចំយុទ្ធសាស្រ្តឱ្យក្រុមហ៊ុន PepsiCo ។ ក្រោយមកមិនយូរ អ្នកស្រីក្លាយជាសមាជិកសំខាន់ម្នាក់ក្នុងការសម្រេចចិត្តលើកិច្ចការធំៗរបស់ក្រុមហ៊ុន និងជាអ្នកផ្តល់យោបល់ឱ្យ PepsiCo ធ្វើការកែប្រែ យីហោរសារជាថ្មី ព្រមទាំងជាអ្នកនាំមុខលើការចរចារកិច្ចសន្យាសំខាន់ៗនានា។

នៅឆ្នាំ ១៩៩៨ សហគ្រិនវ័យ ៦៤ ឆ្នាំរូបនេះ បានទិញយកក្រុមហ៊ុនផលិតទឹកក្រូច Tropicana ក្នុងទឹកប្រាក់ចំនួន ៣.៣ ប៊ីលានដុល្លារអាមេរិក ហើយនៅឆ្នាំ ២០០០ បានទិញក្រុមហ៊ុន Quaker Oats ចំនួន ១៤ ប៊ីលានដុល្លារ។

ក្រោយមានស្នាដៃលេចធ្លោ អ្នកស្រីត្រូវបានតែងតាំងជាមន្រ្តីនាយកប្រតិបត្តិផ្នែកហិរញ្ញវត្ថុ នាខែ កុម្ភៈ ឆ្នាំ ២០០១ ដែលបាននាំឱ្យអ្នកស្រីក្លាយជាស្រ្តីជនជាតិឥណ្ឌាមានតំណែងខ្ពស់ជាងគេទីមួយធ្វើការនៅសហរដ្ឋអាមេរិក។

ទាំងនេះជាប្រវត្តិសំខាន់ៗមួយចំនួនពីអ្នកស្រី Indra Krishnamurthy Nooyi ៖

នៅឆ្នាំ ២០០១ ឡើឋានៈជានាយកប្រតិបត្តិហិរញ្ញវត្ថុ និងទទួលប្រាក់ចំណូលសរុបពី ២.៧ ដល់ ៦.៥ ប៊ីលានដុល្លារអាមេរិក។

នៅឆ្នាំ ២០១៤ ជាប់ចំណាត់ទី ១៣ នៅក្នុងទស្សនាវដ្ដី Forbes ក្នុងចំណោមស្ត្រីដ៏អស្ចារ្យជាងគេ ១០០ នាក់។

នៅឆ្នាំ ២០១៧ ជាប់ចំណាត់ទី ១១ នៅក្នុងទស្សនាវដ្ដី Forbes ក្នុងចំណោមស្ត្រីដ៏អស្ចារ្យជាងគេ ១០០ នាក់។

ជានាយិកាប្រតិបត្តិទី៥របស់ក្រុមហ៊ុន PepsiCo ក្នុងរយៈពេល ៤៤ ឆ្នាំចុងក្រោយ។

ទទួលបានរង្វាន់ Padma Bhushan ពីរដ្ឋាភិបាលឥណ្ឌានៅឆ្នាំ ២០០៧

កាលនៅសិក្សានៅមហាវិទ្យាល័យ Madras Christian អ្នកស្រីជាអ្នកលេងហ្គីតាឆ្នើមប្រចាំវង់តន្ត្រីការិនី៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Forbes

ចុចអាន៖ រឿង ៥ យ៉ាង​ដែល​សហគ្រិន​គ្រប់រូប​អាច​រៀន​ពី Oprah Wsinfrey

ចុចអាន៖ កំពូលស្ត្រី Rebecca Wei៖ ខ្ញុំមិនខ្លាចក្នុងការសាកល្បងអ្វីថ្មី តែក៏មិនចេះតែហក់លោត