យុវវ័យចាប់អារម្មណ៍ខ្លាំងក្រោយលេចធ្លាយរូបពីក្មេងរបស់ Woo Do Hwan អង្គរក្សសង្ហាក្នុងរឿង « The King »
BREAKING NEWS
Search

យុវវ័យចាប់អារម្មណ៍ខ្លាំងក្រោយលេចធ្លាយរូបពីក្មេងរបស់ Woo Do Hwan អង្គរក្សសង្ហាក្នុងរឿង « The King »

ថ្មីៗនេះ រូបថតពីមុនៗរបស់អង្គរក្សកំពូលផ្ទាល់របស់លោក Lee Min Ho ក្នុងរឿង ” The King ” គឺលោក Woo Do Hwan  ​​​​​​​​​​        កំ​ពុ​ង​​ទទួល​ការ​ចាប់​អារម្មណ៍​មិនធម្មតាទេ បានក្លាយជាប្រធានបទពេញនិយមមួយសម្រាប់ទស្សនិជន និងអ្នកគាំទ្រ លើកយកមក​និយាយ​នៅ​អ៊ីន​ធឺ​ណេត​។

តារាសម្ដែងរូបនេះ ទើបតែលេចមុខបានប៉ុន្មានខែក្នុងឆ្នាំថ្មីនេះទេ ប៉ុន្តែលោក ពិតជាទទួលបាន​ការចាប់អារម្មណ៍​ខ្លាំងគួរ​កត់​ស​ម្គា​ល់ ​អ្វី​ដែល​អ្នក​ទស្សនា​ផ្តោត​ទៅ​លើ​យ៉ាងសំខាន់នោះ គឺមុខមាត់ដ៏ស្រស់សង្ហារបស់លោក ក្នុងរឿងភាគមួយនេះ។

ប៉ុន្តែស្រាប់តែលេចធ្លាយរូបថតកាលពីវ័យក្មេងរបស់លោក ដែលមានមុខមាត់ខុសស្រឡះពីបច្ចុប្បន្នដ៏ស្រស់សង្ហា ធ្វើឱ្យមនុស្ស​មួយ​ចំនួន​ស្រឡាំង​កាំង​ស្ទើរមិនជឿនឹងភ្នែក ជាពិសេសរូបថតក្នុងពិធីប្រគល់សញ្ញាប័ត្រ Woo Do Hwan តែម្ដង។ បើទោះជាមាន​ការ​លេច​ធ្លាយ​រូប​ថត​ចាស់​ៗ​ពី​មុន​របស់​លោក ​គួរឱ្យភ្ញាក់ផ្អើលយ៉ាងណា ក៏តារាប្រុសរូបនេះ នៅតែទទួលបានប្រជាប្រិយភាព និង​​ការ​​គាំទ្រ​​ពី​​ទស្ស​​និ​ជន​ខ្លាំង​ដដែល ​ព្រោះនា​បច្ចុប្បន្ន ​លោក ​គឺ​ជា​តារា​សម្តែង​ប្រុស​រូបសង្ហាមួយរូប ដែលអ្នក​គាំទ្រកំពុង​ស្រ​ឡា​ញ់​​​ពេញ​​ចិត្ត​៕

ចុចអាន៖មើលសម្រស់ពី១៤ឆ្នាំមុនរបស់ Lee Min Ho និង Park Bo Young យ៉ាងណាទៅ?

ចុចអាន៖អាយុ​គ្រាន់​ជា​តួ​លេខ​! ​Jeon ​Ji ​Hyun ​បង្អួត​សម្រស់​វ័យ​ជិត ​៤០​ឆ្នាំ ​ក្នុ​ង​រូប​ថត​ផ្សព្វ​ផ្សាយ​ថ្មី​យ៉ាង​ស្រស់​ស្អាត​

អត្ថបទផ្ដល់ដោយ៖poraman