BREAKING NEWS
Search

ស្វែងយល់ពីលោហៈធាតុដ៏មានតម្លៃ ផ្លាទីន

ផ្លាទីនមានតម្លៃទាបជាងមាស​ តែពេញនិយមជាង មិនថានៅអាស៊ីយើង ឬពិភពលោកទាំងមូល ភាគច្រើន​ផ្លាទីនត្រូវបានមើលឃើញ​ប្រណីត រឹងមាំ​និងសក្តសមជាអល្លង្ការជាប់រាងកាយជាងមាសទឹកដប់។

ប៉ុន្តែ តើអ្នកអាន បានដឹងអ្វីខ្លះអំពីផ្លាទីន?

តោះ! មកស្វែងយល់ជាមួយកម្ពុជាថ្មី!

-ផ្លាទីនជាធាតុគីមីដែលមាននិមិត្តសញ្ញា Pt និងលេខអាតូម ៧៨ ។

-ជាឈ្មោះយកមកពីពាក្យអេស្ប៉ាញ ‘platina’ ដែលមានន័យថា “ប្រាក់តិចតួច” ។

-ត្បិតតែផ្លាទីនពិបាកបំលែងបន្តិច​ តែអាចផែបាន។ ជាលោហៈមានពណ៌ស-ប្រផេះភ្លឺចាំង។ ផ្លាទីនជាលោហៈធាតុដ៏កម្រនិងត្រូវបានគេចាត់ទុកជាវត្ថុមានតម្លៃមួយ។

-ផ្លាទីនត្រូវបានលើកឡើងដំបូងនៅក្នុងសំណេររបស់អ្នកប្រាជ្ញអ៊ីតាលីលោក Julius Caesar Scaliger ក្នុងឆ្នាំ ១៥៥៧។ លោកបានពិពណ៌នាអំពីផ្លាទីនថា វាជាលោហៈដ៏ថ្លៃមួយ មិនទាន់មានអ្នកស្គាល់ និងត្រូវបានគេរកឃើញនៅជិតប្រទេសម៉ិកស៊ិក។ លោហៈនេះគ្មានភ្លើងឬវត្ថុបុរាណណាមួយរបស់អេស៉្បាញអាចរំលាយបាននៅឡើយ។

-ផ្លាទីនរលាយនៅកម្ដៅ ១,៧៦៨.៤ អង្សាសេ និងពុះនៅកម្រិត ៣,៨២៥ អង្សាសេ។

-ស្រទាប់រ៉ែផ្លាទីនកម្រនិងពិបាករកណាស់! ក្នុងនោះ ៨០% នៃរ៉ែផ្លាទីនពិភពលោកបានមកពីអាហ្វ្រិកខាងត្បូង និងមួយចំនួនទៀតត្រូវបានគេជីកយកពីភ្នំអ៊ុយរ៉ាល់ ប្រទេសរុស្ស៊ី។

-ផ្លាទីនជិតពាក់កណ្តាលត្រូវបានប្រើដើម្បីបំលែងកាតាលីករ ដែលជាឧបករណ៍គ្រប់គ្រងការបំភាយយានយន្តដែលមានគ្រោះថ្នាក់។

– ផ្លាទីនធន់ទៅនឹងការពុកផុយ ច្រែះ ក៏ដូចជាកម្មរស្មីព្រះអាទិត្យ។ វាត្រូវាបានគេប្រើច្នៃធ្វើជាគ្រឿងអលង្ការច្រើនបំផុតទី ២ បន្ទាប់ពីមាស។

-យីហោរនាឡិកាល្បីៗដូចជា Vacheron Constantin, Patek Philippe និង Rolex សុទ្ធតែប្រើផ្លាទីនសម្រាប់ផលិតស៊េរីនាឡិការបស់ខ្លួន។

-ដោយសារផ្លាទីនជាលោហៈកម្រ វាត្រូវបានគេផ្សារភ្ជាប់ជាមួយទ្រព្យសម្បត្តិ តម្លៃ និងវិស័យពាណិជ្ជកម្ម។ ក្នុងនោះផ្លាទីនក៏ត្រូវបានប្រើជាពានរង្វាន់ផងដែរ។ ពានរង្វាន់ផ្លាទីនជាញឹកញាប់ប្រើប្រគល់ឲ្យការលក់អាល់ប៊ុមចម្រៀងដែលវាមានតម្លៃជាង ពានរង្វាន់មាស ពានរង្វាន់ប្រាក់ និងពានរង្វាន់សំរិទ្ធ ប៉ុន្តែទាបជាង ពានរង្វាន់ពេជ្រ ។

-ផ្លាទីនត្រូវបានប្រើក្នុងផ្នែកផ្សេងទៀតរួមមាន ឧបករណ៍ចាប់សញ្ញាអុកស៊ីសែន ឌុយតភ្លើង ស្លាបចក្រយានយន្ត និងស្រោបធ្មេញជាដើម។

-នៅក្នុងអាចម៍ផ្កាយនិងនៅលើព្រះចន្ទមានភាគរយផ្លាទីនខ្ពស់ជាងនៅលើផែនដី៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Science Kids

ចុចអាន៖ បើរូបិយប័ណ្ណរឹងពឹងលើសេដ្ឋកិច្ច​ម្តេចលុយអាមេរិកមានតម្លៃ លុយចិនមិន​ប្រជា​ប្រិយ?

ចុចអាន៖ ហេតុផល ៧ យ៉ាង​ដែល​យើង​មិន​ទាន់​អាច​ក្លាយ​ជា​សេដ្ឋី​បាន