BREAKING NEWS
Search

កំពូលស្ត្រី Rebecca Wei៖ ខ្ញុំមិនខ្លាចក្នុងការសាកល្បងអ្វីថ្មី តែក៏មិនចេះតែហក់លោត

ទីប្រឹក្សាសាកលវិទ្យាល័យលំដាប់ពិភពលោក Harvard University និងជាអតីតនាយិកាក្រុមហ៊ុនដេញថ្លៃទំនិញអនឡាញល្បីឈ្មោះ Christie’s Asia អ្នកស្Rebecca Wei មិនត្រឹមតែជាបុគ្គលម្នាក់មានឥទ្ធិពលនៅក្នុងប្រទេសចិនទេ នាង​ក៏ស្ត្រីដ៏មានកេរ្តិ៍ឈ្មោះលំដាប់ពិភពលោក។

ស្រ្តីជោគជ័យរូបនេះនិយាយថា ខ្លួនអាចឈរក្នុងតំណែងសព្វថ្ងៃក៏ដោយសារ ​អ្នកស្រីមិនខ្លាចក្នុងការសាកល្បងអ្វីដែលថ្មី តែក៏មិនចេះតែហក់លោតដែរ។

នៅក្នុងអំឡុងទសវត្សឆ្នាំ ៩០ សេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ានបានជួបនឹងវិបត្តិ រួមទាំងនៅក្នុងប្រទេសចិនដែរ។ ហេតុនេះប្រជាជនត្រូវប្រឈមមុខនឹងបញ្ហាអត់ការងារធ្វើ។

ប៉ុន្តែក្នុងវ័យត្រឹមតែ ២៧ ឆ្នាំ Rebecca ហ៊ានលាលែងពីការងារដែលមានតួនាទីជានាយកប្រតិបត្តិក្រុមហ៊ុនមួយ ខណៈដែលអ្នកដទៃកំពុងឆ្វាត់ឆ្វែងស្វែងរកការងារធ្វើ។ ទម្រាំទទួលបានតំណែងមួយនេះក៏មិនមែនជារឿងងាយស្រួលដែរសម្រាប់គាត់ អ្នកស្រីធ្វើការនៅទីនោះអស់រយៈពេលពីរបីឆ្នាំ ក៏ចាកចេញដោយសារយល់ថា វាមិនមែនជាអ្វីដែលខ្លួនត្រូវការ។

ក្រោយសម្រេចចិត្តប្តូរការងារ ហើយមានមតិរិះគន់ជាច្រើន និងសូម្បីតែគ្រួសារអ្នកស្រីផ្ទាល់។ Rebecca មានប្រសាសន៍ថា នៅពេលនោះអ្នកស្រីឈឺចាប់ខ្លាំងណាស់ ព្រោះមនុស្សជុំវិញខ្លួនគ្មាននរណាម្នាក់គាំទ្រឡើយ។ ម្យ៉ាងប្រទេសចិនពេលនោះ ក៏រឹតបន្តឹង ការគ្រប់គ្រងលើសហគ្រាសឯកជនខ្លាំងមែនទែន។

Rebecca បន្តថា​ បើអ្នកស្រីប្រាកដចិត្តថានឹងជោគជ័យ អ្នកស្រីក៏មិនខ្លាចនឹងបោះជំហានទៅមុខដែរ។ អ្នកស្រីសម្រេចចិត្តលាឈប់ពី comfort zone ព្រោះតែចង់ឈ្នះលើខ្លួនឯង។ អ្នកស្រីលើកឡើងទៀតថា ក្នុងនាមជាមនុស្សម្នាក់ គ្រប់គ្នាមានពេលតែពីរឬបីឆ្នាំទេសម្រាប់ការងារនិមួយៗ ដូច្នេះវាជារឿងដ៏សំខាន់ដែលយើងត្រូវផ្លាស់ប្តូរ។

ទីប្រឹក្សារូបនេះ តែងតែអនុវត្តទស្សនៈទាំងនេះជាមួយជីវិតការងាររបស់ខ្លួន។ ក្រោយមក អ្នកស្រីរៀនបន្តយកសញ្ញាប័ត្រអនុបណ្ឌិត ហើយកំឡុងពេលនោះ អ្នកស្រីជាធ្វើជាអ្នកប្រឹក្សានៅក្រុមហ៊ុន Mckinsey & Company ប្រមាណ ១០ ឆ្នាំ។  ក្រុមហ៊ុនប្រឹក្សា Mckinsey & Company ជាកន្លែងនោះដែលធ្វើ Rebecca ក្លាយជាស្ត្រីដំបូងបង្អស់ដែលត្រូវបានតែងតាំងជា Greater China Office ។

ក្នុងវ័យ ៤០ ឆ្នាំ អ្នកស្រីសម្រេចចិត្តចូលប្រឡូកក្នុងវិស័យដេញថ្លៃវិញម្តង ដោយធ្វើការចាប់ផ្តើមនៅក្រុមហ៊ុនដេញថ្លៃអនឡាញ Charistie ។ បន្ទាប់ពីនោះ Rebecca ក៏ក្លាយជាប្រធានមួយរូបនៅក្រុមហ៊ុន។ ​

អ្នកស្រី Rebecca Wei ឲ្យដំបូន្មានទៅកមនុស្សគ្រប់គ្នាថា “កុំភ័យខ្លាចក្នុងការសាកល្បងអ្វីដែលថ្មី ប៉ុន្តែក៏កុំចេះតែហក់លោត”។ អ្នកស្រីបន្តថា ចូរប្តូរការងារ បើមានអារម្មណ៍ថាលែងពេញចិត្តជាមួយវា ប៉ុន្តែត្រូវប្តូរដោយឆន្ទៈ ហើយស្វែងរកអ្វីដែលខ្លួនស្រឡាញ់ឲ្យពិតប្រាកដ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ CNBC

ចុចអាន៖ មនុស្ស​ដែល​មាន​ឥទ្ធិពល​បំផុត​នៅ​លើ​ពិភពលោក ​ក្នុង​ឆ្នាំ ២០២០ នេះ

ចុចអាន៖ ៥ យ៉ាង​បង្ហាញថា ទីណាមានបុគ្គលិកស្រី ច្រើនក្រុមហ៊ុននោះមាន​លទ្ធផលខ្ពស់