BREAKING NEWS
Search

ឈិនឡុង នៅតែជាតារាប្រុសដើមកំណើតចិនមានទ្រព្យច្រើនជាងគេ

តើតារាប្រុសចិនណាមួយ មានទ្រព្យច្រើនជាងគេបំផុតក្នុងឆ្នាំ ២០២០?

ខាងក្រោមជាបញ្ជីឈ្មោះសិល្បករមានទ្រព្យច្រើនបំផុតទាំង ៥ ប្រចាំឆ្នាំរបស់ប្រទេសចិន៖

៥. តារាសម្ដែង Andy Lau

សិល្បករម្នាក់ក្នុងចំណោមអ្នកសិល្បៈចិនដែលមានជាងគេបំផុតប្រចាំឆ្នាំ ២០២០ គឺលោក Andy Lau។ តារាសម្ដែងរូបនេះមានទ្រព្យប៉ាន់ស្មានប្រហែល ៧០ លានដុល្លារ។ លោកជាកំពូលតារាសម្តែងហុងកុង និងល្បីខាងដើរតួក្នុងខ្សែភាពយន្ត វាយតប់(Action)។ ភាពយន្តល្បីចុងក្រោយរបស់តារាប្រុសរូបនេះគឺរឿង “ From Vegas To Macao 2” ។

៤. តារាសម្ដែង Huang Xiaoming

យោងតាមស្ថិតិនិងរបាយការណ៍ចំណូលថ្មីបំផុត តារាសម្ដែង Huang Xiaoming បច្ចុប្បន្នកំពុងមានទឹកប្រាក់ប្រមាណ ៨០ លានដុល្លារ។ ក្រៅពីជាតារាសម្ដែង លោកក៏ជាតារាបង្ហាញម៉ូដ និងជាតារាចម្រៀងផងដែរ។ បន្ថែមពីលើនោះ តួកុនល្បីរូបនេះ ជាឯកអគ្គរដ្ឋទូតតំណាងម៉ាករបស់ក្រុមហ៊ុនអន្តរជាតិល្បីៗជាច្រើននៅក្នុងប្រទេសចិន។

៣. តារាសម្ដែង Chow Yun Fat

តួឯកអង្គរឿង “ From Vegas To Macao” លោក Chow នាឆ្នាំ ២០២០នេះ មានទ្រព្យតម្លៃ ១០០ លានដុល្លារនៅក្នុងដៃ។ លោកជាតួឯកក្នុងខ្សែភាពយន្តហុងកុងជាច្រើនរឿង និងជាតារាសម្ដែងភាពយន្តហូលីវូដផងដែរ។ លោក Chow Yun Fat ជាប់ឈ្មោះជាតារាដែលរកចំណូលបានខ្ពស់បំផុតទី ២ នៅហុងកុង។

២. តារាសម្ដែង Jet Li

លោក Jet Li ជាតារាសម្តែងចិននិងហូលីវូដដ៏ល្បីល្បាញដែលត្រូវបានគេស្គាល់ច្បាស់ជាយូរឆ្នាំមកហើយ ដោយសារជំនាញក្បាច់គុនដ៏ជំនាញរបស់លោក។ ក្រៅពីអាជីពជាតារាសម្តែង តារាប្រុសដែលទស្សនិកខ្មែរនិយមហៅ លីលានជា ក៏បានផលិតខ្សែភាពយន្តជាច្រើនដែលទទួលបានការកោតសរសើរនិងការស្រឡាញ់គាំទ្រពីទូទាំងពិភពលោក។ បច្ចុប្បន្នលោកជាតារាសម្តែងដែលរកចំណូលបានច្រើនជាងគេលំដាប់ទី ២ នៅប្រទេសចិន និងមានទ្រព្យប្រមាណ ២០០ លានដុល្លារ។

១. តារាសម្ដែង Jackie Chan

លោក Jackie Chan ជាតារាឆ្នើមប្រចាំអាស៊ីក៏ដូចជាវិស័យហូលីវូដ។ លោកជាតារាសម្ដែងប្រុសមានជាងគេក្នុងចំណោមតួភាពយន្តនៅអាស៊ី។ លោក Jackie Chan  ឬឈិនឡុង ត្រូវបានគេទស្សនិកជនទទួលស្គាល់ពាសពេញពិភពលោក ពីភាពចរិតតួបែបកំប្លែង និងសិល្បៈក្បាច់គុនដ៏ល្អឥតខ្ចោះ។ បច្ចុប្បន្ន លោក ឈិនឡុង មានទ្រព្យសម្បត្តិសរុបប្រមាណ ៤០០ លានដុល្លារ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ THE-POOL

ចុចអាន៖ អត្តពលិក​ជា​ស្ត្រីដែលមានចំណូល​ខ្ពស់ជាង​គេ​ប្រចាំ​ឆ្នាំ ២០២០

ចុចអាន៖ ង្ហាញមុខកីឡាករបាល់ទាត់មានជាងគេបំផុតនៅលើពិភពលោកឆ្នាំ ២០២០