BREAKING NEWS
Search

ផ្នត់គំនិតកំពូលទាំង ១០ របស់មហាសេដ្ឋីSchultzដែល​នាំឲ្យ Starbucks ជោគជ័យមកទល់ពេលនេះ​

Starbucks ជាហាងកាហ្វេដ៏ជោគជ័យបំផុតលើលោក។ បើនិយាយពីកាហ្វេល្បី គេនឹងនឹកឃើញដល់ហាងនេះមុនគេ។

យ៉ាងណាមិញ ហាងកាហ្វេមួយជោគជ័យមិនអាស្រ័យតែលើរសជាតិនោះទេ វាផ្អែកលើយុទ្ធសាស្ត្រគ្រប់គ្រងរបស់ម្ចាស់ហាង។

Starbucks ជាហាងដែលទទួលបានការដឹកនាំពីលោក Howard Schultz អស់ពេលជាយូរ។ ច្រើនឆ្នាំមកនេះ Schultz បានធ្វើឲ្យ Starbucks ក្លាយជាហាងកាហ្វេកាន់តែមានប្រជាប្រិយភាព និងពុំទាន់មានហាងណាអាចផ្ដួលបាននៅឡើយ។

តើលោក Howard Schultz ​មានផ្នត់គំនិតបែបណាខ្លះ ទើបធ្វើឲ្យអាជីវកម្មនេះរីកចម្រើនខ្លាំងម្លេះ?

១. ត្រូវមានក្ដីសុបិន្ត ហើយសុបិន្តឲ្យធំ! ជឿជាក់ជានិច្ចថា អ្នកអាចជោគជ័យ ហើយជឿទៀតថា អ្នកអាចសម្រេចនូវអ្វីដែលមិនអាចស្មានបាន។

២. ផ្លាស់ប្តូរផ្នត់គំនិតរបស់អ្នក! កុំគិតពីអ្វីដែលអ្នកដទៃប្រាប់ថាមិនអាច តែត្រូវគិតអំពីអ្វីដែលខ្លួនអាចសម្រេចបាន។

៣. អ្នកគ្រប់គ្នាមានបេះដូង ដូច្នេះត្រូវយកបេះដូងនៃក្ដីស្រឡាញ់បញ្ចូលទៅក្នុងក្រុមហ៊ុនដែលអ្នកធ្វើការ។

៤. សាទរចំពោះកំហុសរបស់ខ្លួន! រៀនពីការខុសឆ្គងដែលធ្លាប់ភ្លាត់ដួល ហើយកុំខ្លាចក្នុងការប្រថុយឲ្យសោះ។

៥. មិនចាំបាច់ផ្សាយពាណិជ្ជកម្មអ្វីក៏បាន! ចំពោះ Starbucks ចំណាយតិចតួចបំផុតលើការផ្សព្វផ្សាយ ប៉ុន្តែយើងបង្កើតទំនាក់ទំនងជាមួយអតិថិជន នោះទើបជាការផ្សាយពានិជ្ជកម្មមានឥទ្ធិពលខ្លាំងក្លាជាង។

៦. ថែរក្សាបុគ្គលិកគ្រប់គ្នា! បង្កើតតម្លៃសម្រាប់និយោជិកដោយចែករំលែកភាពជោគជ័យជាមួយពួកគេ។

៧. ត្រូវធ្វើអ្វីដែលខ្លួនចូលចិត្ត! ធ្វើអ្វីដែលខ្លួនឯងស្រឡាញ់បំផុត! ហើយខំប្រឹងដើម្បីគុណតម្លៃទាំងនោះ ទោះបើត្រូវស្លាប់ក៏ដោយ។

៨. ត្រូវមានការឲ្យតម្លៃខ្ពស់ពីសហគមន៍! អតិថិជននឹងគាំទ្រម៉ាករបស់អ្នក បើអ្នកជាយីហោរដែលគាំទ្រសហគមន៍។

៩. ផ្ដល់ឲ្យភ្ញៀវលើសពីការរំពឹងទុក! ផ្ដល់ឲ្យពួកគេនូវការគោរព ការកោតសរសើរ និងសេចក្តីថ្លៃថ្នូរ មិនថាតែអតិថិជនដែលបានបង់ប្រាក់ប៉ុណ្ណោះ តែសូម្បីបុគ្គលិករបស់ខ្លួន។

១០. ចូរវិនិយោគលើមនុស្សឲ្យខ្លាំងជាងគេ ដោយចាប់យកភាពចម្រុះគ្នា និងរឹតចំណងជាមួយបុគ្គលគ្រប់ប្រភេទ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ MONEY INC

ចុចអាន៖  ខ្លាំងទីផ្សារ​ប៉ុណ្ណឹងហើយ Starbucksនៅបន្តចំណាយជាមួយការស្រាវជ្រាវកម្មវិធីAppរហូតមក

ចុចអាន៖ ទម្រាំ​មកដល់ចំណុចកំពូល តើStarbucks ឆ្លងកាត់ឧបសគ្គអ្វីខ្លះ?