BREAKING NEWS
Search

សម្រង់សម្ដីលើកទឹកចិត្តទាំង១០ ពីតារាចម្រៀង Beyonce

Beyonce មានកេរ្តិ៍ឈ្មោះល្បីតាំងពីអំឡុងទសវត្សទី ៩០ ក្នុងនាមជាតារាចម្រៀងនាំមុខមួយរូបរបស់ពិភពលោក។

ក្រៅពីអាជីពជាអ្នកចម្រៀង ម្ចាស់បទ Halo ជាអ្នកនិពន្ធ តន្ត្រីការិនី និងក៏ជាអ្នកសម្ដែងដែលអាចរកចំណូលបានពីសិល្បៈផ្សេងៗ ហាងសម្លៀកបំពាក់ផ្ទាល់ខ្លួន ចំណូលពីការលក់​អាល់ប៊ុមចម្រៀង​រាប់លានកម្មសិទ្ធិបញ្ញានៅទូទាំងពិភពលោក និងការប្រគុំតន្ត្រីនានា រហូតជំរុញតារាស្រីវ័យ ៣៩ ឆ្នាំរូបនេះ មានទ្រព្យសម្បត្តិប្រមាណជាង ៣០០ លានដុល្លារហើយ។

Beyonce ជាតារាសិល្បការិនីជនជាតិដើមអាហ្វ្រិកដ៏ល្បីល្បាញ និងមានឥទ្ធិពលមួយរូប ដែលសម្ដីរបស់នាងមួយចំនួនត្រូវបានគេយកទៅសិក្សារៀនសូត្រ។

ថ្ងៃនេះ kPT Plus សូមលើកយកសម្រង់ឃ្លាដែលលើកទឹកចិត្តទាំង ១០ មកជូនមិត្តអ្នកអានដូចខាងក្រោម៖

១. នៅពេលមនុស្ស​ចេះស្រឡាញ់និងទទួលយកខ្លួនឯង ដឹងថាខ្លួនជានរណា គួរយកចិត្តទុកដាក់ជាមួយអ្នកណា និងតែងតែរៀនពីកំហុសរបស់ខ្លួន គេនោះនឹងឈប់ខ្វល់ថាអ្នកដទៃគិតអ្វីមកលើខ្លួនទៀតហើយ។

២. នៅពេលមនុស្សស្រីព្រងើយកន្តើយនឹងបុរសម្នាក់ មានន័យថា គេចាញ់នាង ប៉ុន្តែនៅពេលនាងសម្ដែងការចូលចិត្តទៅកាន់គេ ប្រុសៗទាំងនោះលែងចាប់អារម្មណ៍នាងទៀតហើយ។

៣. ថាមពល មានន័យថា សុភមង្គល រីឯ ថាមពល មានន័យថា ការខិតខំ និងការលះបង់។ ដូច្នេះដើម្បីទទួលបានសុភមង្គល ចាំបាច់ត្រូវខិតខំហើយលះបង់។

៤. ខ្ញុំតែងតែព្យាយាមធ្វើជាខ្លួនឯង!។ ខ្ញុំចាប់ផ្តើមឡើងលើឆាកច្រៀងតាំងពីខ្ញុំនៅក្មេង ហើយខ្ញុំពិតជាអាចបំបែកឧបសគ្គដែលរុំព័ទ្ធខ្លួន។

៥. ខ្ញុំតែងតែប្រើភាពអវិជ្ជមានដើម្បីជម្រុញឲ្យមានការផ្លាស់ប្តូរទៅជាខ្ញុំដែលប្រសើរជាងមុន។

៦. ខ្ញុំស្រឡាញ់ការងាររបស់ខ្ញុំ ប៉ុន្តែលើសពីនោះទៀត ​ខ្ញុំពិតជាត្រូវការងារ។

៧. យើងទាំងអស់គ្នាមានក្ដីប្រាថ្នា ហើយគ្រប់គ្នាសុទ្ធតែមានចំណុចខ្លាំងដើម្បីសម្រេចបំណងទាំងនោះ។

៨. យើងទាំងអស់គ្នាមានចន្លោះខ្វះខាតរៀងខ្លួន ព្រោះយើងជាមនុស្ស។ ហេតុនេះត្រូវផ្តោតទៅលើគុណសម្បត្ដិផ្សេងដែលខ្លួនមាន ជាជាងគិតលើរូបសម្រស់ខាងក្រៅ។

៩. ​មានពេលខ្លះគ្រប់គ្នាបរាជ័យ នោះជាការពិតមួយមិនអាចប្រកែក។

១០. ខ្ញុំយកចិត្តទុកដាក់បំផុតលើសិល្បៈ ព្រោះជាអ្វីដែលខ្ញុំចូលចិត្តធ្វើ។ ទោះធ្វើអ្វីក៏ដោយ ខ្ញុំតែងតែនាំយកចិត្តស្រឡាញ់ទៅជាមួយ ហើយអ្វីដែលខ្ញុំមិនជឿ ខ្ញុំរមែងបដិសេធវា៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Wealthy Gorilla

ចុចអាន៖ សិក្សាពីចរន្តប្រាក់ចំណូលរាប់រយលានរបស់ Beyoncé ថាមកពីណាខ្លះ?

ចុចអាន៖  ​​ស្ត្រី​ជោគជ័យ ៥រូប ​ចែក​រំលែកគន្លឹះ​ល្អៗ​ដើម្បី​ជីវិតឈាន​ទៅមុខ​