BREAKING NEWS
Search

ចំនួនអ្នក​ស្លាប់​ដោយ​សារ​កូវីដ​នៅ​អាមេរិក ចាប់​ផ្តើម​ខ្ពស់​ជាង​តួលេខ​ទាហាន​ស្លាប់​ក្នុង​សង្គ្រាម​វៀតណាម​ទៅទៀត

ជាមួយអត្រាស្លាប់ថ្មី ២ ៥៥២នាក់ កាលពីថ្ងៃព្រហស្បត្តិ៍ នាំឲ្យចំនួនអ្នកស្លាប់អាមេរិក កើនដល់ចំណុចខ្ពស់បំផុតមិនធ្លាប់មាន គឺខ្ពស់ជាអត្រាទាហានស្លាប់ក្នុងសង្គ្រាមនៅវៀតណាមទៅទៀត ដោយគិតត្រឹមថ្ងៃសុក្រនេះ ពលរដ្ឋអាមេរិកស្លាប់ មានដល់ជិត ៦៣០០០នាក់ ខណៈចំនួនអ្នកឆ្លងសរុប មានដល់ទៅជាង ១ ០៦៩ ០០០ នាក់។

យ៉ាងណា អ្វីដែលជាក្តីបារម្ភពីការរាតត្បាតជំងឺកូវីដ ១៩ នៅពេលនេះ ក្រុមអ្នកជំនាញកំពុងបារម្ភខ្លាំង ពីការឆ្លងរាលដាលក្នុងពន្ធនាគារអាមេរិក ខណៈមជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺឆ្លង (CDC) បាននិយាយកាលពីយប់មិញនេះថា ជាង ៧០% នៃអ្នកទោសនៅក្នុងពន្ធនាគារអាមេរិក ដែលគេធ្វើតេស្ត សុទ្ធតែមានផ្ទុកកូវីដ១៩។

ក្រុមអ្នកតាក់តែងច្បាប់ និងតស៊ូមតិសម្រាប់អ្នកទោស និយាយដែរថា ការឆ្លើយតបអនាម័យ និងប្រព័ន្ធការពារវីរុសក្នុងពន្ធនាគារ គឺនៅខ្សោយពេក។
ពួកគេក៏បានចោទជាសំណួរ ថាតើទីភ្នាក់ងារនេះ ធ្វើបានគ្រប់គ្រាន់ឬនៅ ដើម្បីធានាថាអ្នកទោសមានសុវត្ថិភាព? ព្រោះមានអ្នកទោសជិត ១៥០ ០០០នាក់ ដែលកំពុងជាប់នៅតាមមណ្ឌលពន្ធនាគារនានាទូទំាងសហរដ្ឋអាមេរិក។

ហើយបើទោះបីជាមន្រ្តីបានសង្កត់ធ្ងន់ថា អត្រាឆ្លង និងមរណភាពក្នុងពន្ធនាគារ នៅមានកម្រិតទាប បើប្រៀបធៀបជាមួយខាងក្រៅក៏ដោយ ក៏តួលេខថ្មីដែលផ្តល់ដោយការិយាល័យពន្ធនាគារបង្ហាញថា ក្នុងចំណោមពិរុទ្ធជនបានធ្វើតេស្ត ២ ៧០០នាក់ មានមនុស្សចំនួន ២០០០នាក់ គឺវិជ្ជមាន៕

ប្រែសម្រួល៖ សុភា
ប្រភព៖ CBS News

អត្ថបទ​ពាក់​ព័ន្ធ៖