អាមេរិក លុបកិច្ច​ព្រម​ព្រៀង​ទិញ​ម៉ាស់ N95 ពីរោងចក្រ​ចិនជាង ​៦០កន្លែង
BREAKING NEWS
Search

អាមេរិក លុបកិច្ច​ព្រម​ព្រៀង​ទិញ​ម៉ាស់ N95 ពីរោងចក្រ​ចិនជាង ​៦០កន្លែង

អាមេរិក កាល​ពី​ថ្ងៃ​ព្រហស្បត្តិ៍ បាន​សម្រេច​ដក​ការ​អនុញ្ញាត​នាំ​ចូល​ម៉ាស់​ប្រភេទ N95 ពី​រោងចក្រ​ ជាង ៦០កន្លែង​ក្នុង​ប្រទេស​ចិន ដោយ​អះអាង​ថា ខ្លួន​បាន​រកឃើញ​ផលិត​ផល​ម៉ាស់​ទាំង​នោះ​ភាគ​ច្រើន មាន​គុណ​ភាព​អន់។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​ពី​កាសែត The Wall Street Journal

រដ្ឋបាល​ចំណីអាហារ និង​ឱសថ​អាមេរិក FDA បាន​និយាយ​ថា ខ្លួន​បាន​កាត់​ចោល​កិច្ច​ព្រម​ព្រៀង​ជាមួយ​រោង​ចក្រ​ផលិត​ម៉ាស់សរុប ៦៦ កន្លែង​របស់​ប្រទេសចិន ក្នុង​ចំណោម​រោងចក្រ​សរុប ៨០​កន្លែង ដែល​ទទួល​ការ​អនុញ្ញាត​ផលិត​ម៉ាស់​ប្រភេទ N95 សម្រាប់​ប្រើ​ប្រាស់​ក្នុង​សហរដ្ឋអាមេរិក។

FDA បញ្ជាក់​ទៀត​ថា ការ​ដក​ចេញ​សេចក្តី​សម្រេច ពាក់​ព័ន្ធ​អនុញ្ញាត​ឲ្យ​ប្រើ​ម៉ាស់ N95 ផលិត​ក្នុង​ប្រទេស​ចិន គឺ​ដោយ​សារ​អ្នក​ជំនាញ​រក​ឃើញ​ថា ម៉ាស់​ភាគ​ច្រើន គឺ​មិន​មាន​គុណ​ភាព​គ្រប់​គ្រាន់​តាម​លក្ខណៈ​ស្តង់​ដារ​ទៅ​លើ​ប្រព័ន្ធ​ចម្រោះ​ខ្យល់​បរិសុទ្ធ​តែ​ម្តង បង្ក​ឲ្យ​ហានិភ័យ​ធ្ងន់​ធ្ងរ​បើ​ទោះ​ជា​ប្រើ​ការពារ​ខ្លួន​ធម្មតា ឬ​ប្រើ​ក្នុង​មន្ទីរ​ពិសោធន៍។

មុន​ការ​សម្រេច​ជា​ផ្លូវ​ពី FDA បណ្តា​សារព័ត៌មាន​ជាច្រើន ធ្លាប់​លើក​ឡើង​ពី​ករណី​នេះ ស្រប​ពេល FDA កំពុង​ធ្វើ​ការ​តាមដាន​គុណភាព​ម៉ាស់​ទាំង​នេះ ក្នុង​នោះ​កាសែត Dow Jones ក៏​បាន​លើក​ឡើង កំពុង​ពន្លឿន​ការ​ស៊ើប​អង្កេត​នេះ​ដូច​គ្នា។

យោង​តាម​កាសែត Bloomberg គិត​មក​ទល់​នឹង​ពេល​នេះ អាមេរិក​នៅ​រក្សា​ទុក​រោងចក្រ​ផលិត​ម៉ាស់​ពី​ចិន ប្រមាណ ១៤កន្លែង​ប៉ុណ្ណោះ ដើម្បី​ផ្គត់​ផ្គង់​ការ​ប្រើ​ប្រាស់​ក្នុង​ប្រទេស​របស់​ខ្លួន៕

ប្រែសម្រួល៖ សុភា
ប្រភព៖ Vietnam Insider

អត្ថបទ​ពាក់ព័ន្ធ៖