សេតវិមាន រុះរើកម្លាំងប្រឆាំងកូវីដ ១៩ មក​ផ្តោត​លើ​ការ​ស្តារសេដ្ឋកិច្ច
BREAKING NEWS
Search

សេតវិមាន រុះរើកម្លាំងប្រឆាំងកូវីដ ១៩ មក​ផ្តោត​លើ​ការ​ស្តារសេដ្ឋកិច្ច

ក្រុមការងារចម្រុះនៃទីភ្នាក់ងារពិសេស ដឹកនាំដោយអនុប្រធានាធិបតី Mike Pence ត្រូវបានបង្កើតឡើង ដើម្បីជួយគ្រប់គ្រងជំងឺរាតត្បាត ហើយកម្លាំងចាស់ខ្លះ ត្រូវបានប្តូរចេញ នៅពេលជំងឺកូវីដ ១៩ នៅតែបន្តរីករាលដាលយ៉ាងឆាប់រហ័ស ទូទាំងសហរដ្ឋអាមេរិក ខណៈមនុស្សជាច្រើន ទាមទារឱ្យដកចេញបម្រាមគោចរ។

លោក Trump បាននិយាយកាលពីថ្ងៃអង្គារ បើអាមេរិកមិនអាចរក្សាសេដ្ឋកិច្ចឱ្យនៅរឹងមាំ ចន្លោះពេល ៥ ឆ្នាំទៅមុខបាននោះទេ តើនឹងមានប្រទេសណាខ្លះរងផលប៉ះពាល់? ពិសេស ផលប៉ះពាល់ដ៏អាក្រក់? លោកថា អ្វី​យើង​ចាំ​បាច់​ គឺត្រូវការបើកទីផ្សារឡើងវិញ។

ដំណោះស្រាយកង្វះខាតការផ្គត់ផ្គង់សម្ភារវេជ្ជសាស្ត្រ នៅតែកំពុងបន្តកើនឡើង ព្រោះអ្នកស្ម័គ្រចិត្តមកពីវិស័យឯកជននានាបានចូលរួមជួយ ប៉ុន្តែនៅត្រូវការឧបករណ៍ការពារ។ មនុស្សជាង ១ ០០០នាក់ បានស្លាប់ក្នុងមួយថ្ងៃៗ អស់រយៈពេលជាងមួយខែមកហើយ។

ទោះបីជាមានភស្តុតាងកើនឡើងថា ជំងឺរាតត្បាតកំពុងរីករាលដាល ក៏ដោយក៏ប្រធានាធិបតី Trump និងមន្រ្តីរដ្ឋបាលដទៃទៀត បាននិយាយកាលពីថ្ងៃអង្គារថា ពួកគេរីកចម្រើនខ្លាំងក្នុងគ្រប់គ្រង នាំទៅដល់ការបង្រួមកម្លាំងការពារវីរុសនេះ ទៅពន្លឿនចាប់ផ្តើមសេដ្ឋកិច្ចឡើងវិញម្តង។

លោក Trump បាននិយាយថា ក្រុមការងារចាស់ នឹងត្រូវជំនួសដោយក្រុមប្រឹក្សាថ្មី ខណៈលោក Anthony Fauci អ្នកជំនាញខាងជំងឺឆ្លងឈានមុខគេរបស់ប្រទេស ក៏ជាសមាជិកលេចធ្លោបំផុតនៃក្រុមការងារប្រឆាំង កូវីដ១៩  នឹងបន្តធ្វើជាទីប្រឹក្សា។

សហរដ្ឋអាមេរិកមានចំនួនអ្នកស្លាប់ដោយកូវីដ ១៩ ខ្ពស់បំផុតនៅលើពិភពលោក ដោយ​តួលេខ​សរុប​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ពុធ​នេះ មាន​ដល់​ទៅជាង ៧១ ​០០០នាក់។ គំរូវិទ្យាសាស្ត្រ បង្ហាញថា ចំនួនអ្នកស្លាប់អាចកើនឡើងទ្វេដង នៅខែសីហាខាងមុខ។

យ៉ាង​ណា ការរុះរើក្រុមការងារលើកនេះ ត្រូវបានគេរិះគន់យ៉ាងឆាប់រហ័ស ជាពិសេសនៅក្នុងចំណោមសហគមន៍វេជ្ជសាស្ត្រ និងអ្នកវិទ្យាសាស្ត្រ ដោយថា សេតវិមានមិនគួរណាបន្ថយកម្លាំងការងាររបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងជំងឺ ហើយងាកមករឿងនយោបាយសេដ្ឋកិច្ច ជាងនោះឡើយ។

ប្រសិនបើចំនួននៃការឆ្លងថ្មីប្រចាំសប្តាហ៍ឈានដល់ជាង ៥០នាក់ ក្នុងចំណោមប្រជាជន ១សែននាក់ នៅក្នុងតំបន់ ឬទីក្រុងណាមួយនោះ វិធានការឃ្លាតឆ្ងាយពីសង្គម នឹងត្រូវអនុវត្តជាបន្ទាន់៕

ប្រែសម្រួល៖ សុភា
ប្រភព៖ New York Times

អត្ថបទពាក់ព័ន្ធ៖