BREAKING NEWS
Search

ទម្លាប់និងសម្ភារៈផ្ទាល់ខ្លួនរបស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង

ធ្លាប់ចង់ដឹងពីជីវិតឯកជនរបស់មេដឹកនាំកំពូលលើលោកឬអត់? ហើយតើធ្លាប់ចង់ដឹងទេថា ពួកគេទាំងនោះប្រើប្រាស់សម្ភារអ្វីខ្លះក្នុងជីវិតប្រចាំថ្ងៃ?

ឥឡូវនេះ យើងមកដឹងខ្លះៗទាក់ទិនសម្ភារប្រើប្រាស់របស់មេដឹកនាំកំពូលចិនលោក ស៊ីជិនពីងទាំងអស់គ្នា!

ជាទូទៅ លោក ស៊ីជិនពីង ភ្ញាក់ពីដំណេកនៅម៉ោង ៧ ព្រឹក ដោយមាននាឡិការោទិ៍ទំនើបរបស់ក្រុមហ៊ុន Huawei ។

បន្ទប់គេងរបស់ប្រធានាធិបតីចិនរូបនេះ មានទំហំ ១០០០ ម៉ែតការ៉េ។ ពិដានកម្ពស់ ៤០ ម៉ែត្រ ព្រំពណ៌បៃតង និងកម្រាលឥដ្ឋត្រូវបានច្នៃចេញពីត្បូងថ្ម។

គ្រែមានទំហំ ២០ ម៉ែត្រ បណ្តោយ ១០ ម៉ែត្រ ឆ្លាក់ពីភ្លុកលាយពេជ្រសុទ្ធ Cartier និងមាសសុទ្ធ Harry Winston ទំហំ ២៤ ការ៉ាត់។ ក្បាលគ្រែស្រោមរោមខ្លាឃ្មុំផេនដា រីឯខ្នើយម៉ាកថ្លៃបំផុត Van der Hilst ។

កម្រាលពូកធ្វើពីសូត្រចិនល្អបំផុតច្នៃដោយយីហោរ Chanel និងភួយម៉ាក Chanasya Super Soft Long Shaggy Chic Fuzzy ជាមួយម៉ាក Fluffy Sherpa ។

ដោយឡែក ពូកម៉ាក Kluft ផលិតចេញពីស្បែកត្រីបាឡែនពណ៌ខៀវ និងឆ្អឹងរមាសខ្មៅ រីឯសំឡីខាក្នុងញាត់ដោយរោមបក្សីកម្រដែលមានតែអ្នកវិទ្យាសាស្ត្រប៉ុណ្ណោះទើបស្គាល់។

តុអាហាររបស់មេដឹកនាំចិនរូបនេះ គឺនៅក្នុងបន្ទប់គេងតែម្ដង។ លោកទទួលទានអាហារតុកៅអីភ្លឺចាំង និងសម្ភារតុបតែងវិចិត្រដូចជា ថាសប្រាក់ ស្លាបព្រាប្រាក់ ចង្កឹះប្រាក់ កែវគ្រីស្តាល់ និងពែងតែសល់ពីរាជ្យវង្សឈីង។

លោក ស៊ីជិនពីង តែងតែមើលទូរទស្សន៍ក្រោយអាហារពេលព្រឹក ហើយកម្មវិធីដែលលោករមែងទស្សនាគឺ ព័ត៌មានរបស់ CCTV ព័ត៌មានកីឡារបស់ CCTV5 និងពេលខ្លះមើលប៉ុស្តិ៍ទូរទស្សន៍តៃវ៉ាន់។ ទូរទស្សន៍ដែលលោកប្រើ កម្រិត HD ទំហំ ១៨៨ អ៊ីញ។

លោកប្រើថ្នាំដុសធ្មេញម៉ាក Theodent 300 ឡាមម៉ាក Zafirro ដងកោរធ្វើពីអ៊ីរ៉ាដ្យូមនិងត្បូងកណ្ដៀងតម្លៃ ១ម៉ឺនដុល្លារ។ លោក ស៊ី ប្រើខោទ្រនាប់ម៉ាក iKingsky Men’s Sexy Low-Rise T-Back Thong និងស្លៀកពាក់ឈុតដែលកាត់ដោយជាងដេរផ្ទាល់ខ្លួន។ រីឯក្រណាត់ដែលតែងតែប្រើជាប្រចាំគឺប្រេន Brioni Vanquish II ។

ចំពោះបង្គន់ ជាបង្គន់អេឡិចត្រូនិក សម្អាត សម្ងួតខ្យល់ និងម៉ាស្សារន្ធគូថដោយប្រើបច្ចេកវិទ្យាចុងក្រោយបំផុត 5G របស់ក្រុមហ៊ុន Huawei ។

មុនពេលចូលគេងនៅម៉ោង ១១ យប់  ប្រធានាធិបតី ស៊ីជិនពីង ទម្លាប់មើលទូរទស្សន៍ CCTV ទស្សនាកម្មវិធី American gangster ទស្សនាភាពយន្ត  និងមើលទូរទស្សន៍ Bloomberg TV៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Medium

ចុចអាន៖ ព្រឹត្តិការណ៍សំខាន់ៗនៃជីវិតលោក Vladimir Putin មុននិងក្រោយកាន់តំណែងជាប្រធានាធិបតីរុស្ស៊ី

ចុចអាន៖ ៥ យ៉ាងអំពីព្រះរាជាមានជាងគេបំផុតលើលោកព្រះអង្គ Maha Vajiralongkorn