ជួនគ្នាណាស់! ស្អាតថែមទាំងល្បីដូចគ្នា តារាស្រី៣ដួងនេះ នៅមានស្រុកកំណើតខេត្តជាមួយគ្នាទៀត

កំពុងតែជាហ្វេនរបស់តារាស្រីស្រស់ស្អាតទាំង៣ដួងនេះមែនទេ? បើជាហ្វេន ប្រិយមិត្តប្រាកដជាបានដឹងហើយ ថាទោះបីជា​មាន​ទ្រនំ​ខុសគ្នា​ពិតមែន ប៉ុន្តែសមត្ថភាពខ្លាំង ភាពគួរឲ្យស្រលាញទាក់ទាញរៀងខ្លួន តារាស្រីទាំង៣ដួងនេះ បានទាញ​យកបេះដូង​​មហាជន​យ៉ាងច្រើន ឲ្យគាំទ្រនឹងតាមដានគ្រប់រឿងរ៉ាវរបស់ពួកគេ ស្ទើរមិនលស់មួយរឿង។ ប៉ុន្តែក្នុងនោះ ក៏មាន១រឿង​ដែល​នៅ​សល់ ហើយ​ហ្វេនទាំងអស់​អាចនឹង​មិនធ្លាប់បានដឹងនោះ គឺតារាស្រីស្រស់ទាំង៣ដួងនេះ មានស្រុកកំណើតនៅក្នុងខេត្តឈុន​បុរី​ជាមួយ​គ្នា។

១. Yaya Urassaya

ជាតារាកំពូលមួយរូបរបស់ប្រទេសថៃ Yaya ជាតារាសម្តែងថៃកាត់ន័រវេស។ តារាស្រីរូបនេះ កើតនៅថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ១៩៩៣ នៅ ​Pattaya​ ខេត្តឈុនបុរី។

២. Stephany Auernig

មិនសូវខុសគ្នាប៉ុន្មាន គ្រាន់តែ Stephany ជាកូនកាត់ថៃ កាត់អូទ្រីស ហើយនាងជាតារាស្រីល្បី១រូប របស់ប៉ុស្តិ៍ទូរទស្សន៍ថៃ​លេខ​៧។ នាងកើតនៅ Pattaya ថ្ងៃទី ១៥ ខែ មករា ឆ្នាំ ១៩៩៤ ក្នុងខេត្តឈុនបុរី។

៣. Carissa Springett

កើតនៅថ្ងៃទី ០២ ខែ មីនា ឆ្នាំ ១៩៩៨ Carissa បានចូលប្រឡូកក្នុងវិស័យសិល្បៈ ក្នុងនាមជាបេក្ខនារីម្នាក់នៅក្នុងកម្មវិធី ​«The Face Thailand»​ ហើយពេលនេះ​នាងជាតារាសម្តែង ​និងជាតារាម៉ូដែលដ៏ល្បីមួយរូបដែល​មានការគាំទ្រ​ច្រើនពីអ្នកគាំទ្រ​ផង​ដែរ៕

ចុចអាន៖ខួបកំណើតឆ្នាំនេះ Esther ញញឹមមុខរីកដូចគ្រាប់ជី ព្រោះបានកាដូគាប់ចិត្តពី Ken សង្សារសំណព្វចិត្ត

ចុចអាន៖ ឆ្លៀតពេលមិនបានទៅណា Chompoo Araya ដាំសុទ្ធតែបន្លែជុំវិញផ្ទះ

អត្ថបទផ្ដល់សិទ្ធិដោយ៖poraman