BREAKING NEWS
Search

រក្សាទង្វើ ១០យ៉ាងនេះ កុំសង្ឃឹមលុយសល់ដូចគេ

មនុស្ស​ជា​ច្រើន​បាន​ចាយវាយ​ខ្ជះខ្ជាយ​សម្រាប់​ការ​រស់នៅ​ប្រចាំថ្ងៃ​របស់​ពួកគេ។ ដូច្នេះថ្ងៃនេះ KPT Plus និងប្រាប់អ្នកពីទង្វើ១១យ៉ាងដែលយើងតែងធ្វើប្រចាំថ្ងៃដោយចាយលុយខ្ជះខ្ជាយដោយមិនដឹងខ្លួន។

១.ទទួលទាន​អាហារ​នៅ​ក្រៅ​ញឹកញាប់


ប្រសិន​បើ​យើង​ចូលចិត្ត​ទទួលទាន​អាហារ​នៅ​ក្រៅ​យើង​ប្រហែល​ជា​ត្រូវ​ពិចារណា​ឡើងវិញ។ យើង​មាន​ដែល​កត់​សម្គាល់​អំពី​ម្ហូប​ នៅ​ក្នុង​ភោជនីយដ្ឋាន​ភាគច្រើន​គឺ​មាន​តម្លៃ​ថ្លៃ​ហួសហេតុ​ពេក​ជា​ពិសេស​នោះ​គឺ​អាហារ​ពេលល្ងាច។ ដូច្នេះ​ប្រសិន​បើ​យើង​មាន​អាហារ​ដែល​ខ្ចប់​រួចរាល់​ពី​ផ្ទះ​ឬ​ ​អាច​ចម្អិន​ម្ហូប​ដោយ​ខ្លួនឯង​បាន​យើង​មិន​ចាំ​បាច់​ខ្ជះខ្ជាយ​លុយ​បរិភោគ​អាហារ​នៅ​ក្រៅ​ទេ លុះ​ត្រា​តែ​ជា​ឱកាស​ពិសេស​ឬ​យើង​អបអរ​អ្វីមួយ។

២. ទិញកញ្ចប់​សេវាកម្ម​ច្រើន


ការ​ជាវ​សេវាកម្ម​អ៊ីនធឺណិត​ដូចជា Spotify, YouTube គឺ​មាន​ភាព​ងាយស្រួល​ក្នុង​ដំណើរ​ជីវិត​សព្វថ្ងៃ​នេះ។ ប្រាកដ​ណាស់​សេវាកម្ម​ទាំងនោះ​ត្រូវ​ការ​ប្រាក់ចំណូល​ដើម្បី​ដំណើរការ​ប៉ុន្តែ​វា​មិន​សម​នឹង​ចំណាយ​លុយ​របស់​អ្នក​ទៅលើ​របស់​ទាំងនោះ​ច្រើន​ពេក​ឡើយ។

៣.ទិញ​សន្លឹកឆ្នោត


ការ​ទិញ​សន្លឹកឆ្នោត​គឺ​ជា​ការ​បង្ហិន​លុយ​សុទ្ធសាធ​។ ពេល​ខ្លះ​វា​ក៏​អាច​សមហេតុសមផល​​ក្នុង​ការ​ទិញ​ផង​ដែរ ពីព្រោះ​អ្នក​មិន​ដឹង​ថា​ក្នុង​សន្លឹកឆ្នោត​យើង​អាច​និង​ឈ្នះ​រង្វាន់​ក៏​ថា​បាន ប៉ុន្តែ​យល់​ល្អ​អ្នក​កុំ​ខ្ជះខ្ជាយ​លុយ​ដែល​រក​បាន​ដោយ​លំបាក​នៅ​លើ​ក្រដាស​មួយ​សន្លឹក​នោះ​អី។

៤.ចាយ​ដូច​ព្យុះនៅពេល​វិស្សមកាល


យើង​មិន​អាច​ឃាត់​ខ្លួនឯង​មិន​អោយ​ទៅ​ដើរ​កម្សាន្ត​នៅ​ថ្ងៃ​ឈប់​សម្រាក​បាន​ទេ។អ្នកខ្លះ​ធ្វើការ​ខ្លះ​ក៏​រៀន​សូត្រ​បើ​ដល់​ថ្ងៃ​សម្រាក​ហើយ​បើ​មិន​ចេញ​ទៅ​ដើរ​លេង​គឺ​មិន​បាន។
ប៉ុន្តែ​ទោះ​យ៉ាងណា​យើង​ក៏​ត្រូវ​ដឹង​ថា​តើ​ធ្វើ​យ៉ាងណា​ដើម្បី​កុំ​អោយ​ចំណាយ​ប្រាក់​ច្រើន។ជា​បឋម​កុំ​កក់​សណ្ឋាគារ​ដំបូង​ដែល​យើង​រក​ឃើញ​មុនគេ​អោយ​សោះ។ ផ្ទុយ​ទៅ​វិញ​យើង​ត្រូវ​ស្វែង​រក​សណ្ឋាគារ​​ដែល​មាន​កិច្ច​ព្រមព្រៀង​ឬ​កន្លែងណា​ដែល​ធូរ​ថ្លៃ។ ឬ​បើ​សិន​ជា​អ្នក​មាន​កាត​បញ្ចុះ​តម្លៃ​ក៏​កាន់តែ​ប្រសើរ​បំផុត។

៥. ឃើញ​ទំនិញ​បញ្ចុះ​តម្លៃមិនបាន


ចំណុច​សំខាន់​គឺ​មិន​ត្រូវ​ទិញ​ទំនិញ​បញ្ចុះ​តម្លៃ​ដោយ​ប្រញាប់​ពេក​ទេ​ប្រសិន​បើ​យើង​ពិត​ជា​ត្រូវ​ការ​វា​ក្នុង​តម្លៃ​សមរម្យ។ មនុស្ស​ជា​ច្រើន​ប្រញាប់​ប្រញាល់​ទិញ​ផលិតផល​បញ្ចុះ​តម្លៃ​ពីព្រោះ​ពួកគេ​ចំណាយ​តែ ៥០ ភាគរយ​ប៉ុណ្ណោះ។ប៉ុន្តែ​ពួកគេ​មិន​បាន​ដឹង​ថា​នេះ​គឺ​ជា​ការ​​ខ្ជះខ្ជាយ​លុយ​បំផុត​ព្រោះ​នៅ​មាន​ផលិតផល​ទៀត​ដែល​អាចមានតម្លៃថោក​ច្រើន​ជាង​នេះ។

៦.ចុះ​ឈ្មោះ​ជា​សមាជិក​កន្លែង​ហាត់ប្រាណ


ជំនួស​ឱ្យ​ការ​ហាត់ប្រាណ​នៅ​កន្លែង​ហាត់ប្រាណ​យើង​អាច​សន្សំប្រាក់​ដោយ​ធ្វើ​ការ​ហាត់ប្រាណ​នៅ​ផ្ទះ​ជាមួយ​ឧបករណ៍​ដោយ​ខ្លួនឯង​ក៏​បាន។ ទោះ​ជា​យ៉ាងណា​ក៏​ដោយ​ប្រសិន​បើ​យើង​ចូលចិត្ត​ចំណាយ​ពេល​នៅ​កន្លែង​ហាត់ប្រាណ​យើង​អាច​ធ្វើ​សន្សំ​កាត​សមាជិក​ដែល​បញ្ចុះ​តម្លៃ​តាម​មធ្យោបាយ​ផ្សេងៗ​ដើម្បី​សន្សំប្រាក់​របស់​យើង។

៧.ទិញ​ទំនិញ​ដែល​មិន​ចាំ​បាច់


យើង​តែងតែ​ចូលចិត្ត​ចំណាយ​ប្រាក់​យ៉ាង​ច្រើន​ទៅ​លើ​អ្វី​ដែល​យើង​មិន​ត្រូវ​ការ​ឬ​ចង់​បាន​សោះ។ អាជីវកម្ម​ច្រើន​តែ​ប្រើ​យុទ្ធសាស្ត្រ​ជា​ច្រើន​ដើម្បី​បង្ខំ​យើង​ឲ្យ​ទិញ​របស់​ដែល​យើង​មិន​មិន​ចង់​ ។ ការ​សិក្សា​បាន​អះអាង​ថា​ការ​ទិញ​ទំនិញ​ទាំងនេះ​គឺ​ជា​ការ​សប្បាយ​ឬ​ដើម្បី​បំបាត់​ទុក្ខ​តែ​ប៉ុណ្ណោះ។ នេះ​ជា​ការ​ខ្ជះខ្ជាយ​ប្រាក់​ដ៏​មាន​តម្លៃ​របស់​យើង​ដោយ​មិន​ដឹង​ខ្លួន។

៨.ទិញ​ទំនិញ​ដោយ​អ្នក​លក់​ប្រាប់​ថា​មាន​តែ​មួយ


វិធីសាស្ត្រ​នេះ​គឺ​មាន​តែមួយ​ក្នុង​ចំណោម​ល្បិចកល​ដែល​អ្នក​លក់​តែង​ប្រើ​ដើម្បី​ធ្វើ​ឱ្យ​អ្នក​ទៅ​ទិញ​ទំនិញ​នោះ​លឿន​បំផុត។​ជា​ពិសេស​នោះ​គឺ​​ស្លាក់​សញ្ញា​ ​ដែល​នៅ​ជាប់​លើ​ទំនិញ​ប្រាប់​ថា​មាន​តែ​មួយ​ឬ​ជា​ទំនិញ​ពិសេស​ណាមួយ។ដូច្នេះ​នៅ​ពេល​យើង​ស្ថិត​នៅ​ក្នុង​ហាង​ទំនិញ​សូម​គ្រប់គ្រង​អារម្មណ៍​កុំ​ទន់​ចិត្ត​ជឿ​ទៅ​តាម​អ្នកលក់​បញ្ចុះបញ្ចូល​ចូល​អោយ​សោះ​ដើម្បី​ជួយ​សន្សំ​ប្រាក់​របស់​យើង។

៩.ទិញ​របស់​ដែល​ប្រើ​បាន​តែម្ដងៗ


វា​គ្មាន​ន័យ​ទេ​ក្នុង​ការ​ទិញ​របស់​ទាំងនេះ​នៅ​ពេល​ដែល​អ្នក​ទើប​នឹង​បោះ​វា​ចោល​ហើយ​បន្ទាប់មក​ទិញ​វា​ម្ដង​ទៀត។ ផ្ទុយ​ទៅ​វិញ​អ្នក​គួរ​តែ​ទិញ​របស់​ដែល​អ្នក​អាច​ប្រើ​ឡើង​វិញ​ហើយ​វា​នឹង​មាន​រយៈ​ពេល​រាប់​ឆ្នាំ​និង​ច្រើន​ឆ្នាំ។

១០.បច្ចេកវិទ្យា


នេះ​ជា​កន្លែង​ដែល​មនុស្ស​មាន​ទំនោរ​ចំណាយ​ប្រាក់​ច្រើន​គួរសម​នៅ​ពេល​ពួកគេ​ត្រូវការ។ ឧទាហរណ៍​នៅ​ពេល​ដែល​ទូរស័ព្ទ iPhone ថ្មី​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរ​ការ​មនុស្ស​ប្រញាប់ប្រញាល់​ទិញ​ទូរស័ព្ទ​ស៊េរី​ចុងក្រោយ​ភ្លាមៗ​ទោះបី​ជា​​ទូរស័ព្ទ​​របស់​ពួកគេ​កំពុង​ដំណើរ​ការ​ល្អ​ក៏​ដោយ។ ប្រសិន​បើ​អាច​គឺ​កុំ​ប្រញាប់ប្រញាល់​ចង់​បាន​វា​ពេក​ព្រោះ​អាច​នាំ​អោយ​យើង​ចំណាយ​លុយ​ឥត​អាសាបង់ ៕

ប្រែសម្រួល៖ Blue Sky