ហេតុផល ៦យ៉ាង ​ដែល​យើង​គួរ​គិត​​ហើយ​គិត​ទៀត​មុន​សម្រេចចិត្តចាក់​សាក់

មនុស្ស​ម្នាក់ៗ​ជា​ម្ចាស់​លើ​រាងកាយ​របស់​ខ្លួនឯង​ ប៉ុន្តែ​មាន​ពេល​ខ្លះ ​​យើងក៏​ត្រូវ​បញ្ឈប់​រាល់​អ្វី​ដែល​យើង​កំពុង​ធ្វើ​ ហើយ​និយាយ​ទៅ​កាន់​ខ្លួន​ឯង​ថា“ ត្រូវ​ពិចារណា​សិន!” ។

នេះ​ជា​ហេតុផល ១០ យ៉ាង​ដែល​យើង​គួរ​គិត​អោយ​បាន​២ដងសិនចាំ មុនសម្រេចចិត្ត​ចាក់សាក់។

១.មិនទាន់គ្រប់អាយុទេ


ប្រសិន​បើ​អ្នក​ជា​អនីតិជន​ហើយ​ឪពុកម្ដាយ​អ្នក​ប្រឆាំង​និង​វា ​អ្នក​ប្រាកដជា​ត្រូវ​ជ្រើសរើសការសាក់ក្នុង​ស្ថានភាព​ដ៏​គួរ​ឱ្យ​ភ័យខ្លាច​ ​ហើយ​មាន​ជំនួយ​ពី​មិត្ត​ណា​ម្នាក់​ដែល​អ្នក​មិន​ស្គាល់។ នេះ​មិន​ត្រឹម​តែ​នាំ​ឱ្យ​មាន​ការ​ឆ្លង​មេរោគ​ធ្ងន់ធ្ងរ​ប៉ុណ្ណោះ​ទេ​ស្នាម​សាក់​ក៏​នឹង​មើល​ទៅ​មិន​ស្អាត​ផង​ដែរ។

២.មិនមានប្រាក់គ្រប់គ្រាន់

ប្រសិន​បើ​​ចង់​បាន​ការ​ចាក់​សាក់​ដែល​មាន​គុណភាព​ខ្ពស់​ហើយ​តម្លៃ​មិន​ជា​បញ្ហា​ចោទ​នោះ​ អ្នក​ប្រាកដជា​មិន​ស្ទាក់ស្ទើរ​ឡើយ។ ប៉ុន្តែ​ ប្រសិន​បើ​មិន​មាន​ប្រាក់​គ្រប់គ្រាន់​នោះ​ អ្នក​នឹង​​ស្វែងរក​ជម្រើស​ដែល​មាន​តម្លៃ​ថោក​ជាង​មិនខាន ហើយ​នៅ​ទីបំផុត​ អាច​នឹង​មាន​ការ​ខកចិត្ត​ចំពោះ​លទ្ធផល។

៣. មិនប្រាកដចិត្តអំពីលទ្ធផល


មិន​សម្រេចចិត្ត​អោយ​បាន​ច្បាស់លាស់​ មុន​ចាក់​សាក់​ឬ​ឆ្លងកាត់​នូវ​ជម្រើស​ជា​ច្រើនពេក។ ក្នុង​រយៈ​ពេល​ពីរបី​ថ្ងៃ​ហើយ​នៅ​តែ​មិន​អាច​ជ្រើសរើស​យក​វា​បាន ដូច្នេះ​សូមសម្រាកសិន ពុំដូច្នោះ​ទេយើង​នឹង​​ស្ដាយក្រោយ​។

៤.មិនយល់ពីអត្ថន័យស្នាមសាក់


វា​ប្រហែល​ជា​ល្អ​ប្រសិនបើ​យើង​ដឹង​ពី​អត្ថន័យ​ស្នាម​សាក់​នីមួយៗ​ មុន​នឹង​ចាក់​សាក់​ ប៉ុន្តែ​បើ​សិន​មិនទាន់​យល់​ច្បាស់​សូម​កុំ​ប្រថុយ​ល្អ​ជាង!

៥.មិនអាចយករលុបចេញបានដោយងាយ

ប្រសិន​បើ​យើង​គ្មាន​គម្រោង​នឹង​ចាក់​សាក់​ទុក​អោយ​បាន​យូរ​អង្វែង​ទេ​ មិន​គួរ​ធ្វើ​វា​ទេ។  ស្នាម​សាក់​បើ​ចាក់​ហើយ​ចង់​លុប​វិញ​គឺ​ពិបាក​ហើយ​អាច​បង្ក​ការ​ឈឺចាប់​ថែម​ទៀត​ផង។

៦.ស្នាម​សាក់​ពី​មនុស្ស​ដែល​យើង​ស្រលាញ់

ថ្ងៃ​ដែល​យើង​ពេញចិត្ត​នរណា​ម្នាក់​ យើង​ប្រាកដជា​ចង់​មាន​ស្នាម​សាក់នៅ​លើ​ដងខ្លួន​ទុកជា​អនុស្សាវរីយ៍​មិន​ខាន​ទេ។ ដូច្នេះ​ គិត​សិន​មុន​សម្រេច​ចិត្ត​សាក់​វា ​ព្រោះ​វា​នឹង​នៅ​ជាប់​ដងខ្លួន​យើង​រហូត ៕

ប្រែសម្រួល៖Blue Sky