គិតតាមរបៀប៥ វិ​ធី​នេះ អាច​ផ្លាស់ប្ដូរ​ជីវិត​ពីអួអាប់មកស្រស់បំព្រងវិញ
BREAKING NEWS
Search

គិតតាមរបៀប៥ វិ​ធី​នេះ អាច​ផ្លាស់ប្ដូរ​ជីវិត​ពីអួអាប់មកស្រស់បំព្រងវិញ

យើង​ទាំងអស់​គ្នា ​បាន​ដាក់​ប្រដាប់ប្រដា​ក្មេង​លេង​ចោល ​​ឈប់​លេង​ ដោយ​ទទួល​យក​នូវ​ទំនួល​ខុសត្រូវ​ជាតាមបែបជា​មនុស្ស​ធំ​វិញជាហេតុ​​បាត់បង់​ភាព​សប្បាយ​រីករាយ​ជាង​កាលនៅតូច។

ដូចគ្នា​នេះ​ដែរ​ កុមារ​មើល​ឃើញ​ពិភពលោក​តាម​របៀប​ដែល​មនុស្ស​ធំ​មិន​អាច​មើល​ឃើញ​បាន។ ដូច្នេះ​ហើយ​ បើ​សិន​​ពេលនេះ​យើងកំពុងតែ​មាន​រឿង​ស្មុគស្មាញ​ច្រើន ​ចូរ​គិត​ដូចគំនិតកូន​ក្មេង ​សាក​តាម​វិធី​ខាងក្រោម​នេះល៏មើល ៖

១. ស្រមើលស្រមៃ​ជួយ​ជំរុញ​ការ​ច្នៃប្រឌិត

ក្មេងៗ​មាន​ការ​ច្នៃ​ប្រឌិត​មិន​ចេះ​ចប់។ នៅ​ពេល​ក្មេងៗ​កំពុង​លេង ​ពួកគេ​អាច​ប្រែ​ក្លាយ​ប្រអប់​មួយ​ទៅ​ជា​ឡាន​ ផ្ទះ ​ឬ​ក៏​អ្វី​ផ្សេង​ទៀត។ ទាំងអស់​នេះ​ត្រូវ​បាន​ធ្វើ​ដោយ ​ថាមពល​នៃ​ការ​ស្រមើស្រមៃ។

នៅ​ពេល​យើង​នៅ​ក្មេង​ ការ​ស្រមៃ​របស់​យើង​គ្មាន​អ្នកណា​រារាំង​បាន​ឡើយ។ ប៉ុន្តែ​នៅ​ពេល​យើង​ក្លាយ​ជា​មនុស្ស​ពេញ​វ័យ​ ការ​ផ្លាស់ប្ដូរ​ទាំង​នេះ​ក៏​​ប្រែប្រួល ភ្លាមៗ។

២. ក្មេង​តែង​ជឿ​លើ​ខ្លួនឯង

ក្មេង​មិនដែល​គិត​ពី​ដែន​កំណត់​ ឬ​ភាព​អាក្រក់​របស់​មនុស្ស​ធំ​ឡើយ។ គេ​តែងតែ​ជឿ​ជាក់​ថា​ គេ​នឹង​ធ្វើ​បាន។ នៅក្មេង​ យើង​គិត​ដោយ​ស្មោះត្រង់​ថា ​យើង​អាច​ក្លាយ​ជា​អវកាសយានិក ​ឬ​ប្រធានាធិបតី​ជា​ដើម។ តែ​គំនិត​នៅក្មេង ​មិន​បាន​គិត​ថា​ពិភពលោក​នេះ ជា​កន្លែង​ដែល​ពោរពេញ​ទៅ​ដោយ​ឧបសគ្គ​គ្មាន​ទី​បញ្ចប់​ឡើយ។

ការ​ជឿ​លើ​ខ្លួនឯង​ គឺ​សំខាន់​ណាស់ ប្រសិន​បើ​យើង​ពិតជា​ចង់​ឈាន​ជើង​ទៅ​ឲ្យ​ដល់​ក្ដី​សុបិន​ដ៏​ឆ្ងាយ​បំផុត​នោះ​ យើង​ត្រូវ​មាន​ជំនឿ​ថា​ អាច​សម្រេច​បាន ​ដូច​កាល​យើង​នៅក្មេង។

៣. មិនចាំបាច់ចិត្ត​ទុក​ដាក់លើបញ្ហា

នៅ​ក្មេង​ជីវិត​ដូច​មិនខ្វល់នឹងការយក​ចិត្ត​ទុក​ដាក់លើបញ្ហាណា​ឡើយ។ យើង​មិន​ចាំបាច់​មាន​កាតព្វកិច្ច​និង​ទំនួល​ខុសត្រូវ ​ដែល​មនុស្ស​ពេញ​វ័យ​​មាន​ទេ។

មនុស្ស​ធំ​ត្រូវ​ព្រួយបារម្ភ​ពី​ការ​បង់​វិក្កយបត្រ​ និង​ការ​ទទួល​ខុសត្រូវ​ទាំងអស់​គ្រប​យ៉ាង ​រួម​ទាំង​នៅ​កន្លែង​ធ្វើការ។ ការ​ទទួល​ខុស​ត្រូវ​ទាំង​អស់​នោះ​ មាន​ភាព​តានតឹង​ជា​ខ្លាំង។

ការ​ដែល​យើង​គិត​ដូច​ជា​ក្មេង​ម្ដង​ទៀត​ គឺ​ជា​វិធី​ដ៏​ល្អ​មួយ ​ដើម្បី​ដក​ខ្លួន​ចេញ​ពី​ទំនួលខុសត្រូវ​នៃ​ជីវិត។ ទោះបី​យើង​ត្រូវ​ត្រលប់​ទៅ​ជា​មនុស្ស​ពេញវ័យ​ម្ដង​ទៀត ​ប៉ុន្តែ​ការ​ចំណាយ​ពេល​ខ្លះ​ដើម្បី​ធ្វើ​ដូច​កូន​ក្មេង​ អាច​ផ្ដល់​ឱ្យ​យើង​នៅ​ភាព​សប្បាយ​រីករាយ ​និង​ធូរស្បើយ​បាន​មួយ​រយៈពេល។

៤. ប្រើ​ការ​លេង​ដើម្បី​បង្កើត​មិត្តភ័ក្ដិ​និង​ចំណង

មនុស្ស​ពេញវ័យ​អាច​រៀន​បាន​ច្រើន ​ពី​រឿង​មួយ​នេះ។ កន្លែង​ធ្វើការ​ជា​ច្រើន​បាន​រៀន​ពី​សារៈសំខាន់​នៃ​ការ​លេង ​ដើម្បី​បង្កើត​ទំនាក់ទំនង​ការងារ​ប្រកបដោយ​ផលិតភាព។ អ្នក​ខ្លះ​លើក​ទឹក​ចិត្ត​ថ្នាក់​សិល្បៈ​និង​យូហ្គា​ ឬ​ល្បែង​ដូចជា​បាល់ទាត់​និង​ប៉េង​ប៉ុង​ជា​ដើម។

ការ​លេង​ជាមួយ​គ្នា​ ជួយ​បង្កើត​ចំណង​ ដែល​ធ្វើ​ឱ្យ​ការងារ​មាន​ផលិតភាព​ច្រើន។ មិន​ត្រឹម​តែ​ប៉ុណ្ណឹង​ទេ ​តែ​វា​នាំ​ឱ្យ​មាន​ការ​ពេញចិត្តលើ​ការងារ​ និង​សុជីវធម៌​ខ្ពស់ថែមទៀត។

៥. គ្មាន​ការ​ហាមឃាត់​ពី​ការ​កម្សាន្ត

តើ​យើង​ធ្លាប់​មើល​ក្មេង​តូច​ច្រៀង​ឬ​រាំ​ នៅ​ទី​សាធារណៈ​ទេ? ក្មេងៗ​ទាំងនោះ​ហាក់​ដូចជា​មិន​ខ្វល់​ថា ​អ្នក​ណា​កំពុង​មើល ​ឬ​អ្នក​ដទៃ​គិត​មក​លើ​ពួកគេ​យ៉ាងម៉េច។

កុមារ​ធ្វើ​សកម្មភាព​នេះ​បាន​ដោយ​គ្មាន​អ្នកណា​ហាមឃាត់ តែ​ចំពោះ​មនុស្ស​ពេញវ័យ​ សាក​តែ​ហ៊ាន​ធ្វើ​ចឹង ​ដឹង​តែ​មាន​គេ​និយាយ​អាក្រក់​មិនខាន។ យើង​រឹត​បន្តឹង​ខ្លួន​យើង​ ចំពោះ​អាកប្បកិរិយា​និង​អ្វី​ដែល​អ្នក​ដទៃ​គិត​លើ​យើង។

គិត​ដូច​កុមារ​ យើង​អាច​ទទួល​បាន​សេរីភាព​នោះ​ម្ដង​ទៀត។ តោះ​សាកល្បង​ប្រើ​វិធី​នេះ​ទាំងអស់​គ្នា!

ចុចអាន៖រៀន​ពី​បទពិសោធន៍ឈឺចាប់​ ​​ដើម្បី​ធ្វើ​ឲ្យ​ជីវិតទៅមុខបានល្អ​ជាង​មុន

ចុចអាន៖កាល​ប្តីនៅរកបានប្រពន្ធស្រលាញ់ថ្នាក់ថ្នម ដល់ប្តីឈឺធ្ងន់​ប្រពន្ធ​ចុះចោលផ្ទះ

ប្រែសម្រួល៖ សាង ស្រីល័ក្ខ