ផ្លែសូដា ​និមិត្តរូបនៃភាពស្មោះត្រង់​ សុខចម្រើននិងអាយុវែង

ជនជាតិចិននៅភាគខាងលិច ដែល​បច្ចុប្បន្ន គ្របដណ្តប់ក្រុង ឆុងឈីងនិង​អាណាខេត្តចំនួន ៦ រួមមានស៊ីឈួន គួយចូវ យូណាន សាអានស៊ី កានស៊ូនិងឈីងហៃ; និងតំបន់ស្វយ័តចំនួន ៣ ទៀតរួមមាន ទីបេនីងស៊ីនិងស៊ីនជាំង ពួកគេជឿថា​ផ្លែសូដាជា​ផ្កែសម្រាប់បូជា ប្រកបដោយអត្ថន័យ នៃតេជៈ សុខចម្រើននិងអាយុវែង។

អ្វីដែលធ្វើឱ្យផ្លែ​នេះក្លាយជានិមិត្តរូបនៃភាពស្មោះត្រង់ គឺភាព​គួរឱ្យភ្ញាក់ផ្អើលនៃ​ពណ៌​របស់វាដែលល្មួត​ពីក្នុងដល់ក្រៅ និងមានគ្រាប់ធំរលោង​សឹងឆ្លុះមុខបាន។ គេនិយមទីញវា​សែន​និងចែកបុគ្គលិក​ហូបប្រាថ្នា​ភាពស្មោះត្រង់​រវាងគ្នានឹងគ្នា។

វាក្លាយជារឿងធម្មតានៅក្នុងផ្សារទំនើបចិន ចំពោះការ​តាំំងលក់ផ្លៃសូដា ប៉ុន្តែមនុស្ស​ភាគច្រើន​ប្រហែលជាមិនដែលបានញ៉ាំឬមិនសូវ​បានញាំ​ផ្លែសូដា​នោះទេ។

សូដាមាន​រសជាតិល្មួតផ្អែម និង​ម្សៅ មិនមានជាតិទឹកនោះ​ទេ ទោះបីជាវាមានពណ៌​លឿនឆ្អិនស្រដៀងនិងស្វាយទុំក្តី។

ដើមសូដា ដុះត្រង់និងមានកំពស់ពី ១៥ ទៅ ២០ ម៉ែត្រ។ ស្លឹករលោងពណ៌បៃតងរាងពងក្រពើឯ ផ្កាមានពណ៌សពណ៌លាយបៃតងជាចង្កោមៗ។

ផ្លែនេះមាន​ភាសា​អង់គ្លេសថា Pedicels មានដុះ​នៅតំបន់អាកាសធាតុត្រូពិច ។

ចម្រើន តារា​