ចង់​ឲ្យ​រូបថតផុសចេញ​មាន​អ្នកចុចLike​ច្រើន ​ប្រើ​វិធីនេះ
BREAKING NEWS
Search

ចង់​ឲ្យ​រូបថតផុសចេញ​មាន​អ្នកចុចLike​ច្រើន ​ប្រើ​វិធីនេះ

សព្វថ្ងៃ​នេះ​ និន្នាការថតរូប​បង្ហោះ​លើប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ គឺ​ជា​រឿង​ដ៏ពេញនិយម ​ជាពិសេស​សម្រាប់បណ្តាបុគ្គលសាធារៈ និងអ្នកធ្វើ់​អាជីវកម្មអនឡាញ។ ប៉ុន្តែទោះ​បីជា ពូកែ​ថត​រូប​ប៉ុណ្ណា​ យើង​ក៏​ត្រូវ​ស្វែងយល់​​ពី​ព័ត៌មាន​ជំនួយ​ ដើម្បី​ជួយ​ធ្វើ​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​នៃ​អាជីវកម្ម​យើង​លេចធ្លោ​ដែរ។

នេះ​គឺ​ជា​គន្លឹះ​ថត​រូប​ស្មាតហ្វូន​ចំនួន ៧ ដើម្បី​បង្កើត​រូប​ថត​ល្អឥតខ្ចោះ​សម្រាប់​ អ៊ិនស្ដាក្រាម ហ្វេសប៊ុក ឬធ្វីតធី ជាដើម៖

១. ពិនិត្យ​កញ្ចក់​កាមេរ៉ា​របស់​ទូរស័ព្ទ

រាល់​រូប​ថត​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដែល​អាច​ថត​បាន​ល្អ ​គឺ​ត្រូវ​ពិនិត្យ​កញ្ចក់​កាមេរ៉ា​និង​ជូត​​សម្អាត​ជាមួយ​ទឹក​ជូត​សម្អាត​ នៅ​ពេល​ដែល​យើង​មាន​គម្រោង​ថតរូប ។ បន្ទាប់មក ​សូម​បើក កម្មវិធី​ហើយ​ចាប់ផ្ដើម​ថតរូប​សាកល្បង​ ពី​ទិសដៅ​ដែល​យើង​ចង់​ថត។

២. ប្រើ​ជើង​កាំមេរ៉ា​ជា​ជំនួយ​សម្រាប់​ស្មាតហ្វូន

យើង​ទាំងអស់​គ្នា​ដឹង​ហើយ​ថា​ ការ​ប្រើ​ដៃ​ថត​អាច​នឹង​រង្គើ​ ហើយ​រូបថត​ឬ​វីដេអូ​ចេញ​មក​មិន​ស្អាត​ជាដើម។ ចង់​ថតរូប​បាន​ស្អាត​និង​ច្បាស់ ​មិន​ព្រិល ​យើង​ក៏​ត្រូវ​មាន​ជើង​កាំមេរ៉ា​ជា​ជំនួយ​មួយ​ដែរ។

៣. កំណត់​ពេល​វេលា​ក្នុង​​ទូរស័ព្ទ

សូម​ប្រើ​កាំមេរ៉ា​នៅ​ខាងក្រោយ​ ជា​ជាង​កាំមេរ៉ា​មុខ (Selfie) ។ គុណភាព​ចំពោះ​កាំមេរ៉ា​នៅ​ខាងក្រោយ​ ​គឺ​ច្បាស់​ជាង​កាំមេរ៉ា​មុខ​ ហើយ​រូបថត​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​របស់​យើង​នឹង​ចេញ​មក​មាន​លក្ខណៈ​ត្រជាក់​ភ្នែក ​ទាក់ទាញ​អ្នកទស្សនា។

មាន​វិធី​មួយ​ទៀត ​គឺ​ដាក់​ទូរស័ព្ទ​របស់​យើង​នៅ​លើ​កន្លែង​រាបស្មើ​ ដោយ​ប្រើ​ជើង​កាំមេរ៉ា​ទ្រ ហើយ​បើក​កម្ម​វិធី​កំណត់ពេលវេលា​នៅ​ក្នុង​កម្មវិធី​កាំមេរ៉ា​​ ជា​ការ​ស្រេច។

៤. យក​ចិត្ត​ទុក​ដាក់​លើ​ភ្លើង​បំភ្លឺ

ពន្លឺ​គឺ​ជា​រឿង​សំខាន់​បំផុត ​ក្នុង​តិចនិក​ថតរូប​បាន​ស្អាត​និង​ច្បាស់។ អាច​ថា​ពិបាក​បើ​សិន​នៅ​ក្នុង​បន្ទប់​ស្ទូឌីយោ ​ឬ​ក្នុង​ផ្ទះ​របស់​យើង​មិន​មាន​ពន្លឺ​គ្រប់គ្រាន់ ​ប៉ុន្តែ​យើង​អាច​កែសម្រួល​បន្តិចបន្តួច​ ដោយ​ថែម​ពន្លឺ​នៅ​ក្នុង​កម្មវិធី​កែ​រូប​ បើ​សិន​ពន្លឺ​មិន​គ្រប់គ្រាន់​ពេល​យើង​ថតរូប។ ឬ​បើ​មិន​ចង់​កែ​រូប​ច្រើន ​ខ្លាច​គ្មាន​គុណភាព ​អាច​រក​ពន្លឺ​ធម្មជាតិ​ពី​ព្រះអាទិត្យ។ ប្រសិន​បើ​អាច ​គួរ​ថត​បន្ទាប់ពី​ថ្ងៃរះ ​និង​មុន​ពេល​ថ្ងៃលិច។

៥. ប្រើ​កាមេរ៉ា​ថត​គ្រប់​ជ្រុង

ការ​លេង​ជាមួយ​ជ្រុង​ប្លែកៗ ​អាច​ជួយ​ឱ្យ​រូបថត​របស់​យើង​លេចធ្លោ​ ហើយ​ក៏​ជា​ជម្រើស​ច្រើន​សម្រាប់​ជ្រើសរើស​នៅ​ពេល​ចង់​ដាក់​បង្ហោះ​ទៅ​កាន់​បណ្ដាញ​សង្គម។ ដើម្បី​ធ្វើ​ឱ្យ​រូប​ថត​របស់​យើង​កាន់​តែ​ទាក់ទាញ​ អាច​សាកល្បង​ថត​ពី​ខាងលើ​និង​ខាងក្រោម​ ដើម្បី​បង្កើត​ទស្សនៈ​ថ្មី​និង​គំនិត​ច្នៃ​ប្រឌិត​របស់​រូបថត។

៦. ជៀសវាង​ការ​ពង្រីក​រូប

ការ​ពង្រីក​គឺ​ជា​កំហុស​ទូទៅ​មួយ ​ដែល​មនុស្ស​ធ្វើ​នៅ​ពេល​ថតរូប​ជាមួយ​ស្មាតហ្វូន​របស់​ពួកគេ។ ពង្រីក​រូបថត​កាន់​តែ​ជិត​​ អាច​បន្ថយ​គុណភាព​រូបភាព​ ហើយ​អាច​បណ្ដាល​ឱ្យ​អ្នក​តាមដាន​បណ្ដាញ​សង្គម​របស់​យើង ​លែង​មាន​ចំណូលចិត្ត​​ក៏​ថា​បាន។

មាន​ជម្រើស​ជំនួស​មួយ​ចំនួន​ដែល​យើង​អាច​ព្យាយាម​ដើម្បី​ទទួល​បាន​រូបភាព​ដែល​ចង់បាន​ ដោយ​មិន​ចាំ​បាច់​ពង្រីក។ គ្រាន់​តែ​ទៅ​ជិត​រូបភាពដែល​ចង់​ថត ប៉ុន្តែ​ត្រូវ​ប្រាកដ​ថា​ យើង​បាន​រក្សា​ជើង​ទ្រ​ឱ្យ​បាន​ត្រឹមត្រូវ​ សម្រាប់​រយះ​ចម្ងាយ។

៧. កែសម្រួល​ប៉ុន្តែ​កុំ​ធ្វើ​ឱ្យ​លើស

នៅ​ពេល​ដែល​​បាន​ប្រើ​គន្លឹះ​ខាង​លើ​រួចរាល់​ហើយ​ ចុងក្រោយ​យើង​ប្រាកដ​ជា​ចង់​កែសម្រួល​មុន​ពេល​បង្ហោះ ចូលទៅ​ក្នុង​បណ្ដាញ​សង្គម។ មាន​កម្មវិធី​ជា​ច្រើន​ដែល​អាច​ធ្វើ​ឲ្យ​ការ​កែសម្រួល​មាន​ភាព​ងាយស្រួល ​ទោះបី​យើង​មិន​មាន​បទពិសោធន៍​ក្នុង​ការ​កែ​រូប​ក៏ដោយ។

ទោះ​យ៉ាង​ណា​ ត្រូវ​ប្រាកដ​ថា​ មិន​កែ​រូបថត​ឱ្យ​លើស​ឬ​ហួសហេតុ​ពី​រូប​ធម្មជាតិ៕

ចុចអាន៖ហេតុផល ៥ យ៉ាងដែលយើង​គ្រប់គ្នា​គួរមាន ប្លក់ផ្ទាល់ខ្លួនលើអ៊ីនធើណេត

ចុចអាន៖ហេតុអ្វី​បានជា​គេនិយមប្រើគណនីហ្វេសប៊ុកក្លែងក្លាយ?មើលយ៉ាងណាដឹងបាន?

ប្រែសម្រួល៖ សាង ស្រីល័ក្ខ