BREAKING NEWS
Search

ការប្រកួត​កីឡា​តេ​ក្វាន់​ដូ​ស្ទីល​ITF ពាន​រង្វាន់​មេគុណ​អន្តរ​ក្លិប ​នឹង​ធ្វើ​ក្នុង​ខែ​កញ្ញា​នេះ​

ភ្នំពេញ​ ៖ ក្រោយពី​បញ្ចប់​ការប្រកួត​សាកល្បង​សមត្ថភាព និង​បច្ចេកទេស​របស់​កីឡាករ​-​កីឡា​ការិនី ក្រុម​ជម្រើសជាតិ ឈុត​ធំ និង​កីឡាករ​-​កីឡាការិនី​ក្រុម​ជម្រើសជាតិ សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ​ស្ទីល​ITF គ្រោង​នឹង​រៀបចំ​ការប្រកួត​មួយទៀត ​ដែល​ប្រសិទ្ធិនាម “​ការប្រកួត​កីឡា​តេ​ក្វាន់​ដូ​ស្ទីល​ITF ពាន​រង្វាន់​មេគុណ​អន្តរ​ក្លិប​” ​ក្នុង​ខែ​កញ្ញា​នេះ​។​

លោក ប៊ួ​ន ហ៊ីង​សុធី​យ៉ា អគ្គលេខាធិការ​សហព័ន្ធ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ការ​ប្រកួត​កីឡា​តេ​ក្វាន់​ដូ​ស្ទីល​(ITF)​ពានរង្វាន់​មេគុណ​អន្តរ​ក្លិប​នេះ ធ្វើឡើង​ដើម្បី​ពង្រឹង​គុណភាព​កីឡាករ​-​ការិនី​ផ្នែក​មេគុណ​ឲ្យ​កាន់​តែ​ខ្លាំង​ឡើង។ ដូចនេះ ស្នើសុំ​លោកគ្រូ និង​អ្នកគ្រូ​ បញ្ជូន​កីឡាករ​-​ការិនី​ចំនួន​២​រូប ​ក្នុង​១​ក្លិប​មក​ចូលរួម​ការ​ប្រកួត​លើ​វិញ្ញាសា​ឯកត្តជន។ ចំណែក​វិញ្ញាសា​គូ​ និង​ក្រុម សហព័ន្ធ​ មិនបាន​ដាក់​បញ្ចូល​ទេ ព្រោះ​ត្រូវគោរព​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល និង​ក្រសួង​អប់រំ យុវជន និង​កីឡា ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​COVID-19​។​

លោក​បាន​បន្ត​ថា ក្រោម​ការ​ចង្អុល​បង្ហាញ​របស់​ប្រធាន​សហព័ន្ធ​ឲ្យ​ធ្វើការ​ប្រកួត​តេស្ត​កីឡាករ​-​កីឡា​ការិនី ក្រុម​ជម្រើស​ជាតិ​ឈុត​ធំ និង​កីឡាករ​-​កីឡាការិនី​ក្រុម​ជម្រើសជាតិ​ថ្នាល​ប្រចាំខែ ដើម្បី​ស្ទាប​ស្ទង់​សមត្ថភាព ​និង​បច្ចេកទេស ក្នុង​ការ​ជំរុញ ​ព្រមទាំង​ពង្រឹង​ថែមទៀត​នូវ​ចំណុច​ខ្វះខាត​មួយ​ចំនួន​៕
អត្ថបទ ៖ ​វិ​សិទ្ធ​

សូមចុចអាន ៖ ប្រមុខ​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​ ដុសក្អែល​ ឡៅ ចិ​ន្ត្រា និង​ យ៉េន ឌី​ណា បន្ទាប់ពី​ប្រកួត​មិន​អស់ពី​សមត្ថភាព




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114