BREAKING NEWS
Search

បាត់​មុខ​យូរ ! ព្រឹម លីហ្សា លេច​មុខ​មក​ម្តង​នេះ​ ធ្វើ​ឲ្យ​មហាជន​ព្រឺរោម​ស្ទើរ​គ្រប់គ្នា

តារា​សម្តែង​ស្រី​សិច​ស៊ី​ ដែល​ល្បីល្បាញ​ខាង​សម្ដែង​និង​ប្រើប្រាស់​សម្ភារៈ​មានតម្លៃ​ថ្លៃៗ​លើស​អស់​តារា​ប្រុស​-​ស្រី​ឯទៀត​កញ្ញា ព្រីម លីហ្សា គិត​រហូត​មក​ទល់​ពេល​នេះ ​នាង​បាន​បាត់​មុខ​ស្ទើរ​តែង​ទាំងស្រុង​ពី​អាជីព​សិល្បៈ​ ក្រោយ​លេចឮ​ព័ត៌មាន​ថា ​មាន​មន្ត្រី​ធំ​ចិញ្ចឹម​ហើយ​តម្រូវ​ឲ្យ​ផ្តា​ប់​ខ្លួន​ពី​អាជីព​សិល្បៈ​។​ ប៉ុន្តែ​ជារឿយៗ​នាង​តែ​ឆ្លើយ​បដិសេធ​រាល់​ដំណឹង​ទាំងនេះ​។

​ក្រោយពេល​ស្ងប់​ស្ងាត់បាត់​មុខ​ពី​វិស័យ​សិល្បៈ​អស់​មួយសន្ទុះ​ធំ​ ប្រៀប​ដូច​ចោរលួច​សេះ​នោះ​ តារា​ស្រី​មាន​មន្ត​ស្នេហ៍​កញ្ញា​ ព្រីម លីហ្សា ថ្មីៗ​នេះ​ ក៏​ស្រាប់តែ​លេច​វត្តមាន​ជាថ្មី​បង្ក​ការ​ចាប់​អារម្មណ៍​និង​ភ្ញាក់ផ្អើល​ដល់​មហាជន​និង​អ្នកគាំទ្រ​ ខណៈ​ដែល​វត្តមាន​របស់ ព្រីម លីហ្សា ម្តង​នេះ​ គឺ​ខុសប្លែក​កាលពី​គ្រា​មុន ​ពោល​គឺ​ពុំ​មែន​ក្តាប់​បាន​តំណែង​ធំ​មួយ​ណា​នៅ​ក្នុង​អាជីព​សិល្បៈ​នោះ​ទេ​ ផ្ទុយទៅវិញ លីហ្សា ហាក់​កាន់​តែ​មាន​រូប​សម្ផស្ស​ស្រស់​ស្អាត​ និង​សិច​ស៊ី​គួរ​ឲ្យ​ស្រលាញ់​។

​ជាក់​ស្តែង​មុន​នេះ​ កញ្ញា ព្រីម លីហ្សា ទើបបាន​បញ្ចេញ​នូវ​រូបភាព​បែប​ស៊ី​អារម្មណ៍​ជាច្រើន​សន្លឹក​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ និង​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ករ​លឹក​ដល់​ឈ្មោះ​នាង​ថ្មី​។​ រូបភាព​ដែល​តារា​សិច​ស៊ី​ក​ញ្ញា ព្រីម លីហ្សា បង្ហោះ​ចេញ​នេះ ​គឺ​គេ​សង្កេតឃើញ​នាង​ថត​ភ្ជាប់​ជាមួយ​ការ​លេង​ស្ទា​យ​ប្លែកៗ​នឹង​ការ​តុបតែង​ខ្លួន​បែប​នារី​ស៊ីវិល័យ​សម្ញែង​សាច់​ភ្លៅ​ធំៗ​ហើយ​ដើមទ្រូង​យ៉ាង​មូល​ក្លំ​ទៀត​ផង​។ ដូច្នេះ​ដើម្បី​បានដឹង​កាន់តែច្បាស់​គេហទំព័រ​កម្ពុជា​ថ្មី​សូម​បង្វែរ​អារម្មណ៍​ប្រិយមិត្ត​មក​ទស្សនា​រូបភាព​សិច​ស៊ី​របស់​តារា​សម្តែង​ស្រី​កញ្ញា ព្រីម លីហ្សា ដូចខាង​ក្រោម​នេះ​ ទាំងអស់គ្នា​ថា​ តើ​នាង​ខុសប្លែក​កាលពី​គ្រា​មុន​អ្វីខ្លះ​?៕
អត្ថបទ៖ ចាន់​រ៉ា
សូមចុចអាន៖ សុខ រក្សា កាន់តែ​ថ្នមចិត្ត កុល ដាវី ក្រោយ​បាត់បង់​កូន​ក្នុង​ផ្ទៃ